ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងការផលិតអម៉ូនធម្មជាតិបាញ់លើដំណាំ ចំណាយតិច និងឱ្យផលច្រើន

សម្រាប់ដាំដុះ និងការថែទាំបំប៉នដំណាំឱ្យទទួលបានផលលឿន កសិករអាចធ្វើបានតាមរយៈការដាក់ជី ជាពិសេសគឺអរម៉ូនធម្មជាតិដែលកសិករអាចកែច្នៃបានដោយខ្លួនឯង ត្បិតការបង្កើតអរម៉ូនធម្មជាតិសម្រាប់បំប៉នដំណាំមានភាពងាយស្រួល និងចំណាយតិច ហើយអាចទទួលបានផលច្រើនស្ទើរមិនគួរឱ្យជឿ។

បើតាមលោក នី ប៊ុនថា មានទីលំនៅ ស្រុកស្រែអំបិល ខេត្តកោះកុង និងជាស្ថាបនិក «រៀនដាំ» ដែលជាប្រព័ន្ធផ្សព្វផ្សាយចំណេះដឹងកសិកម្មបានប្រាប់ឱ្យដឹងថា ៖ ការផលិតអរម៉ូនបែបធម្មជាតិនេះ គឺមិនពិបាកនោះទេ ដែលកសិករអាចផលិតដោយខ្លួនឯងបានដោយគ្រាន់តែប្រើវត្ថុធាតុដើមងាយៗ ហើយវាអាចជួយជំរុញឱ្យដំណាំស្ទើរគ្រប់ប្រភេទមានសុខភាពល្អ ចេញផ្កាលឿន កាន់ផ្លែ និងចំណេញពេលដាំដុះ។

អ្នកជំនាញរូបនេះបានបញ្ជាក់ថា ជាទូទៅ គេអាចផលិតជាអរម៉ូនទឹកដោះគោឆៅ និងអរម៉ូនស៊ុតមាន់ ដោយអរម៉ូនទឹកដោះគោឆៅមានតួនាទីជំនួយស្លឹក ដើម និងត្រួយ និងផ្តល់ផលល្អដល់ដំណាំប្រភេទបន្លែស្លឹក និងប្រភេទផ្កា ចំណែកឯអរម៉ូនផលិតពីស៊ុតមាន់វិញ អាចជួយជំរុញឱ្យដំណាំឆាប់ចេញផ្កា កាន់ផ្លែបានល្អ ហើយអនុគ្រោះចំពោះដំណាំហូបផ្លែដូចជា ម្ទេស ត្រប់ជាដើម ។  

ពាក់ព័ន្ធនឹងវត្ថុធាតុដើម អរម៉ូនទឹកដោះគោឆៅ ត្រូវការទឹកដោះគោឆៅ ២កំប៉ុង ទឹកដោះគោជូរ ២ស្លាបព្រាបាយ ស្កររងូ ២ស្លាបព្រាបាយ លាយចូលគ្នាឱ្យសព្វ ច្រកចូលដបស្អាត រួចមួលគម្របទុករយៈពេល ៣ថ្ងៃ គឺអាចប្រើប្រាស់បានហើយ។ រីឯអរម៉ូនស៊ុតមាន់ គេត្រូវការ ស៊ុតមាន់ ៥គ្រាប់ ស្កររងូ ១ស្លាបព្រាកន្លះ ទឹកដោះគោជូរ ១ស្លាបព្រាកន្លះ លាយបញ្ចូលគ្នា ច្រកទុក ៣ថ្ងៃដូចអរម៉ូនទឹកដោះគោឆៅដែរ។

ក្នុងរយៈពេលផ្អាប់ទុកនេះ អរម៉ូនអាចនឹងឡើងហ្គាសខ្លាំងនៅថ្ងៃទី២ ដែលកសិករគួរតែបង្ហើបគម្របដបឱ្យមានខ្យល់ចូលខ្លះ ទើបបិទគម្របរក្សាទុកដល់ ៣ថ្ងៃគឺអរម៉ូនកាច់ល្អអាចយកទៅប្រើប្រាស់បាន។ ចំពោះការប្រើប្រាស់អរម៉ូនទាំង ២ នេះ មានរបៀបប្រើប្រាស់ដូចគ្នា ដោយបរិមាណ អរម៉ូន ១ស្លាបព្រាបាយ ត្រូវលាយជាមួយទឹក ១០-១៥លីត្រ អាចបាញ់ទៅលើដំណាំបានគ្រប់ប្រភេទ។

គួរបញ្ជាក់ដែរថា អរម៉ូនទឹកដោះគោដែលជំនួយដល់ដំណាំប្រភេទស្លឹក កសិករគួរប្រើប្រាស់ក្នុងរយៈពេល ៣-៥ថ្ងៃម្ដង ហើយអរម៉ូនស៊ុតមាន់ដែលបាញ់ជំនួយដំណាំហូបផ្លែ គួរបាញ់ចន្លោះ ៥-៧ថ្ងៃម្ដង។ អរម៉ូនទាំងពីរនេះអាចរក្សារទុកបានរយៈពេល ៣-៤ខែ ដោយរក្សាទុកនៅកន្លែងត្រជាក់ ឬក្នុងទូរទឹកកក៕   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក