អាជីវកម្មលក់ចំបើងដុំ សម្រាប់ផ្គត់ផ្គង់ដល់កសិដ្ឋានចិញ្ចឹមគោធំៗនៅតែមានតម្រូវការ

បន្ទាប់ពីប្រមូលផលស្រូវរួចហើយ ចំបើងក៏នៅតែជាធនធានមួយដែលគេអាចប្រមូលទុកសម្រាប់ធ្វើជាសំណីគោ ឬលក់យកកម្រៃបន្ថែមបាន។ បច្ចុប្បន្ននេះ ក៏មានអាជីវកម្មប្រមូលទិញចំបើង និងមូរទៅជាចំបើងដុំងាយស្រួលរក្សាទុក និងផ្គត់ផ្គង់ឱ្យកសិដ្ឋានចិញ្ចឹមគោធំៗ។

លោក ធុក ធីម ជាម្ចាស់អាជីវកម្មលក់ចំបើងដុំស្ថិតនៅស្រុកកម្ចាយមារ ខេត្តព្រៃវែងបានប្រាប់ AMS Economy ឱ្យដឹងថា៖

«សម្រាប់ចំបើងដុំនេះយើងប្រមូលទិញពីបងប្អូនកសិករនៅខេត្តព្រៃវែងផ្ទាល់ ទើបយកម៉ាស៊ីនមកមូរឱ្យទៅជាដុំចំបើង ដែលងាយស្រួលលើក ស្រួលទុកដាក់ និងស្រួលដឹកជញ្ជូនឱ្យខាងកសិដ្ឋានចិញ្ចឹមគោនានា ជាពិសេសកសិដ្ឋានធំៗដែលមានតម្រូវការច្រើន»។

លោកបន្តថា៖

«សម្រាប់ចំបើងយើងទិញគិតជាហិកតា ដោយក្នុងមួយហិកតាយើងទិញក្នុងតម្លៃ ៣៥០០០រៀល លុះមូរទៅជាដុំហើយឆ្នាំនេះយើងអាចលក់បាន ៤០០០រៀលក្នុងមួយដុំ។ ដោយឡែកការប្រមូលចំបើងនេះដែរ ក្នុងមួយឆ្នាំអាចប្រមូលទិញបានចំនួន៣ដង ដោយម្ដងអាចបានប្រមាណ ១ម៉ឺនដុំ តួយ៉ាងខែនេះជារដូវចុងក្រោយដែលយើងធ្វើការប្រមូលទិញទុកដើម្បីផ្គត់ផ្គង់ដល់ម៉ូយរហូតដល់រដូវថ្មីមកដល់»។

សម្រាប់ចំបើងនេះដែរ លោកបញ្ជាក់ថា គេត្រូវការហាលឱ្យស្ងួតដោយទុករយៈពេល៣ថ្ងៃសិនទើបគេមូរជាដុំៗ ដោយមួយដុំអាចមានទម្ងន់ប្រហែល ១៥គីឡូក្រាម ហើយចំបើងនេះដែរងាយស្រួលទុកដាក់ និងដឹងជញ្ជូនជាងចំបើងរាយ។

គួរបញ្ជាក់ដែរថា លោក ធុក ធីម បានចាប់ផ្ដើមអាជីវកម្មនេះនៅឆ្នាំ២០១៩ ដោយទិញម៉ាស៊ីនមូរពីប្រទេសជិតខាង និងប្រកបរបរលក់ចំបើងមូរនេះរហូតដល់បច្ចុប្បន្ន ចំណែកឯផលលំបាកភាគច្រើនទាក់ទងនឹងទីផ្សារដោយសារតម្រូវការក៏ដូចជាទីផ្សារគោមានការប្រែប្រួល ធ្វើឱ្យតម្លៃចំបើងក៏អាចប្រែប្រួលតាមនោះដែរ៕    



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​