អាជីវកម្មខ្នាតតាមដងផ្លូវ ត្បិតលក់តាមរទេះតូចៗ តែអាចរកចំណូលចិញ្ចឹមគ្រួសារបានស្រួល

ភ្នំពេញ ៖ ប្រសិនបើយើងធ្វើដំណើរតាមដងផ្លូវ ហើយក្រឡេកភ្នែកទៅមើលឆ្វេង ឬស្ដាំដៃនោះ ច្បាស់ណាស់ថា នឹងឃើញមានរទេះរុញលក់ម្ហូបអាហារ បាយឆា លក់ឆា នំប៉័ងសាច់ ក៏ដូចជាប្រហិតចៀនជាដើម ដែលទាំងអស់នេះសុទ្ធតែជាអាជីវកម្មស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្តែវាក៏ជាសរសៃរឈាមនៃសេដ្ឋកិច្ចសង្គមយ៉ាងសំខាន់ដែលអាចអនុញ្ញាតឱ្យអាជីវកររកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ជាពិសេសអាចផ្គត់ផ្គង់ដល់ការសិក្សារបស់កូនបានគ្រប់គ្រាន់។

លោក​ ម៉ម ណារិទ្ធ ជាអាជីវករលក់អាហារតាមរទេះរុញម្នាក់ក្នុងចំណោមអាជីវករដទៃទៀតនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៥៥ ទល់មុខផ្សារអង្គរ ម្ដុំផ្សារទួលទំពូងបានមានប្រសាសន៍ឱ្យដឹងថា លោកបានចាប់យកមុខលក់អាហារអាំងតាមរទេះនេះយូរឆ្នាំមកហើយ ដោយអាចរកបានគួរសម ដែលមួយយប់អាចលក់បានខ្ទង់ ៥០-៦០ម៉ឺនរៀល។

លោកបញ្ជាក់ថា

“អាហារដែលលោកលក់រួមមានដូចជា ងៀតគោ ត្រីប្រឡាក់ សាច់ក្រក ប្រហិត ស្លាបមាន់ គ្រឿងក្នុងមាន់ និងបន្លែ ដែលយើងដាក់អាំងភ្លាមៗសម្រាប់អ្នកមកទិញយកទៅធ្វើជាគ្រឿងក្លែមក៏បាន និងបរិភោគជាមួយបាយក៏បាន។”

សម្រាប់តម្លៃនៃមុខម្ហូបអាហារដែលអាជីវកររូបនេះលក់មានភាពខុសគ្នា អាស្រ័យតាមប្រភេទអាហារ ដូចជា ត្រីប្រឡាក់ធ្វើពីត្រីរស់ ត្រីប្រា និងត្រីកេសជាដើម មានតម្លៃចាប់ពី ៣០០០ពាន់រៀលឡើងទៅ។ ចំណែកងៀតគោ មានចាប់ពីតម្លៃ ៥០០០រៀល ហើយបន្លែអាំង ដូចជា ផ្សិត ពោតបារាំង មានតម្លៃ ១០០០រៀល។

ស្រដៀងគ្នានេះដែរ អ្នកស្រី ឈាង ស្រីប៉ុច ជាអាជីវករលក់បង្អែមតាមរទេះរុញចល័តនាពេលរាត្រីមួយរូបនៅម្ដុំបឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងដែរថា អ្នកស្រីបានប្រកបមុខរបរលក់បង្អែមតាមរទេះនេះច្រើនឆ្នាំមកហើយ ដែលមុខរបរនេះលក់តែពេលយប់ប៉ុណ្ណោះ ព្រោះការលក់ពេលយប់មិនសូវក្ដី ហើយមានម៉ូយច្រើនដែលបម្រើការងារនៅតាមហាងអាហារដ្ឋាន និងក្លិប ខណៈដែលចំណូលក៏ទទួលបានចន្លោះពី ១៥-២០ម៉ឺនរៀល។

ចំពោះមុខបង្អែមដែលមាននៅក្នុងរទេះរុញវិញ រួមមានដូចជាបង្អែមបបរសណ្ដែកខៀវ បបរពោត បបរត្នោត និងបង្អែមលតជាដើម ចំណែកប្រភេទភេសជ្ជៈវិញអ្នកស្រីមានលក់ទឹកសណ្ដែកស ទឹកសណ្ដែកខៀវ តែជ្រក់ក្រូចឆ្មារ និងមានលក់ណែមខ្លះៗ ដែលអ្នកស្រីទិញពីខេត្តបាត់ដំបងយកមកលក់បន្តផងដែរ។ ដោយឡែកចំពោះតម្លៃវិញ បង្អែមមួយចានលក់ត្រឹម ២០០០រៀល មានបន្ថែមខ្ទិះដូង ទឹកដោះគោ ដាក់ទឹកកកត្រជាក់ និងរសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាប់មាត់តែម្ដង។ ​

អ្នកស្រីបន្តថា ជាធម្មតាអ្នកស្រីចេញលក់ចាប់ពីម៉ោង ៨ យប់ ដោយលក់រុញចេញពីម្ដុំបឹងកេងកង ៣ តាមផ្លូវ ៣៦០ ផ្លូវ៣១០​ រហូតដល់ម្ដុំវត្តលង្ការ ហើយត្រឡប់មកវិញតាមផ្លូវត្រសក់ផ្អែម ផ្លូវមុន្នីវង្ស បន្តទៅតាមផ្លូវ ៣៦០វិញ ដោយរុញលក់ជារឿយៗរហូតដល់អស់ទាល់តែម៉ោង ៥ព្រឹកទើបបានចូលផ្ទះសម្រាកវិញ។

ដោយឡែក អ្នកស្រី ឡាំ ចន្ថា ដែលជាអាជីវករលក់លត់ឆា បាយឆា នៅតាមបណ្តោយផ្លូវ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញក៏បានប្រាប់ឱ្យដឹងដែរថា អ្នកស្រីទើបតែបានចាប់យកមុខរបរមួយនេះប្រមាណ៥ឆ្នាំ បន្ទាប់ពីអ្នកស្រី និងគ្រួសារបានត្រឡប់ពីចំណាក់ស្រុកមកពីប្រទេសថៃវិញ។

អ្នកស្រីបានបន្តថា ចំពោះមុខរបរមួយនេះ អ្នកស្រីចេញលក់ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង៨យប់ ដោយមីឆាសាច់គោមួយចានមានតម្លៃ៣៥០០រៀល ហើយបើថែមពងទាមួយគ្រាប់តម្លៃ៥០០០រៀល។ ដោយឡែក សម្រាប់បាយឆាសាច់គោមួយចានតម្លៃ៥០០០រៀល ប៉ុន្តែបើថែមពងទាមួយគ្រាប់តម្លៃ៦០០០រៀល។

អ្នកស្រីបញ្ជាក់ឱ្យដឹងទៀតថា ការដាក់លក់នៅទីតាំងនេះ មិនមានអ្នកណាមកទាលុយថ្លៃទីតាំងនោះទេ ប៉ុន្តែត្រូវជួយថែរក្សាអនាម័យឱ្យស្អាត ជៀសវាងបង្កសំរាម ហើយក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានចន្លោះពី១៥ម៉ឺន ទៅ២០ម៉ឺនរៀល ឬលើសនេះអាស្រ័យតាមថ្ងៃមានមនុស្សតិច ឬច្រើន។

យ៉ាងណាក៏ដោយ អ្នកស្រី ឡាំ ចន្ថា បានអះអាងថា ត្បិតចំណូលទាំងនេះមិនច្រើន ឬអាចធ្វើជាអ្នកមានបាន ប៉ុន្តែយ៉ាងហោចណាស់អាចផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃបាន និងអាចផ្គត់ផ្គង់ការសិក្សារបស់កូនចំនួន២នាក់បាន ហើយអ្វីដែលសំខាន់បំផុតនោះ គឺអ្នកស្រីអាចរស់នៅជួបជុំក្រុមគ្រួសារបាន មិនចាំបាច់ចំណាក់ស្រុកធ្វើធ្វើការនៅស្រុកគេផ្សងព្រេងសំណាង ហើយបែកពីកូនទៀតនោះទេ៕ 

និយាយជារួមមក បើទោះបីការប្រកបអាជីវកម្មខ្នាតតូចទាំងនេះមានភាពនឿយហត់ក៏ពិតមែន ប៉ុន្តែអាជីវករទាំងនេះសប្បាយចិត្តក្នុងការធ្វើជាប្រចាំ ព្រោះវាជាប្រភពចំណូលសម្រាប់គ្រួសារ ហើយណាមួយជាមុខរបរស្របច្បាប់ ប្រកបដោយភាពថ្លៃថ្នូរ និងអាចរកចំណូលបានច្រើនគួរសមផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក