នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីឈ្មោះ Tesla មានការលក់រថយន្តចេញកើនឡើងទ្វេដង ប៉ុន្តែកាលពីចុងខែធ្នូកន្លងទៅនេះ ក្រុមហ៊ុនបានធ្វើការប្រកាសក្នុងការកោះហៅរថយន្តអគ្គិសនីដល់ទៅ ៤៧៥ ០០០គ្រឿងត្រឡប់មកវិញដោយមានរួមទាំងប្រភេទ Model 3 និង Model S ផងដែរ ដោយសារតែបញ្ហាកាមេរ៉ាខាងក្រោយ និងកន្លែងផ្ទុកទំនិញរបស់រថយន្តអាចនឹងកើតមានបញ្ហា។

ម៉ូឌែលដែលមានបញ្ហាទាំងនេះត្រូវបានគេដឹងដែរថាជាប្រភេទរថយន្តស្ថិតនៅក្នុងឆ្នាំផលិតចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ហើយចំនួនដែលត្រូវបានហៅត្រឡប់មកវិញទាំងនេះគឺស្ទើរតែស្មើទៅនឹងចំនួនដែល Tesla អាចលក់ចេញកាលពីឆ្នាំ២០២០ ប្រមាណជាកន្លះលានគ្រឿង។

ទោះបីជាយ៉ាងណាក្តី Tesla បានអះអាងថា មិនមានរបាយការណ៍ណាដែលបង្ហាញពីគ្រោះថ្នាក់ដោយសារម៉ូឌែលទាំងនោះ ឬធ្វើឲ្យមានអ្នករបួស និងបាត់បង់ជីវិតនៅឡើយ ប៉ុន្តែភ្លាមៗក្រោយការប្រកាសនេះភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៣ភាគរយភា្លម។
គួរឲ្យដឹងដែរថា ក្រោយការប្រកាសប្រមូលរថយន្តត្រឡប់មកវិញបាន៣ថ្ងៃ ក្រុមហ៊ុន Tesla ក៏បានបញ្ចេញរបាយការណ៍លក់ប្រចាំឆ្នាំរបស់ខ្លួនផងដែរសម្រាប់ឆ្នាំ២០២១កន្លងទៅនេះដែលសរុបការលក់ចេញរថយន្តអគ្គិសនីរបស់ខ្លួនមានរហូតទៅដល់ជិត ១លានគ្រឿង ពោលគឺកើនឡើងទ្វេដងធៀបទៅនឹងចំនួនលក់បានកាលពីឆ្នាំ២០២០។

តាមរយៈតួលេខដដែលបានបង្ហាញដែរថា Tesla អាចលក់បាន Model 3 និង Model Y ចំនួន ៩១១ ២០៨ គ្រឿង ខណៈដែល Luxury S និង Luxury X លក់បានក្នុងចំនួនសរុប ២៤ ៩៦៤គ្រឿង ហើយតម្លៃរបស់រថយន្តជាមធ្យមគឺមានប្រមាណជា ៩ទៅ១០ម៉ឺនដុល្លារក្នុងមួយគ្រឿង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content