សម្ដេច​ធិបតី លើកទឹកចិត្តប្រជាពលរដ្ឋ គាំទ្រផលិតផលខ្មែរ និងប្រឹងប្រែងដាំដុះផលិតកែច្នៃ ដើម្បីប្រើប្រាស់ខ្លួនឯង

សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធី​«បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា» នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រៅពីបានកោតសរសើរដល់ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការខិតខំ និងព្យាយាមបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗដែលជាប្រយោជន៍សង្គមជាតិ សម្ដេចក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រផលិតផលខ្មែរ ហើយប្រឹងប្រែងដាំដុះ ផលិត និងកែច្នៃ ដើម្បីបម្រើដល់ការហូបចុក ក៏ដូចជាការប្រើប្រាស់ខ្លួនឯង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចាប់តាំងពីមានការបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ​ រហូតមកដល់នេះ បើទោះបីជាមិនមានការនាំចូលនូវបន្លែ និងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃមកកាន់កម្ពុជាក្តី ក៏កម្ពុជាអាចគ្រប់គ្រងទៅលើការផ្គត់ផ្គងស្របតាមតម្រូវការ។ ជាក់ស្ដែង អាជីវករលក់ដូរនៅផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅតែមានការផ្គត់ផ្គង់បន្លែគ្រប់គ្រាន់ដល់គ្រប់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត ហើយបានបន្តចែកចាយទៅតាមបណ្តាខេត្តមួយចំនួនទៀត ដែលជាបន្លែសរីរាង្គ ធម្មជាតិ ផលិតដោយកសិដ្ឋាន និងកសិករខ្មែរផ្ទាល់។

សូមបញ្ជាក់ថា ស្ថិតនៅក្នុងបរិបថនេះ អាជីវករ ក៏ដូចជាកសិករទិញលក់បន្លែផ្លែឈើបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងទៅលើបទបញ្ជារបស់សម្ដេចតេជោ និងសម្ដេចមហាបវរធិបតី ដែលបានដាក់ផែនការតបទៅភាគីថៃយ៉ាងទាន់ពេលវេលាក្រោយពីភាគីយោធាថៃ បានបិទច្រកព្រំដែនកម្ពុជាដោយឯកតោភាគី ដូច្នេះបច្ចុប្បន្នប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងអាចផ្គត់ផ្គង់ខ្លួនឯងបាន មិនខ្វះបន្លែផ្លែឈើសម្រាប់បរិភោគឡើយ ហើយជាផលិតផលមិនមានសារធាតុគីមីទៀតផង ។

ត្រឹមតែផ្សារបន្លែ ភួ ពុយ មានផ្គត់ផ្គង់បន្លែផ្លែឈើជាច្រើនមុខ ដូចជា  ទុរេន សាវម៉ៅ ចេកណាំវ៉ា ខាត់ណា ស្លឹកខ្ទឹម ល្ហុង ប៉េងបោះ ម្ទេស ស្ពៃ ម្អម ជីក្រហម ម្រះព្រៅ ជីរណា ល្ពៅ ៘ គឺជាបន្លែ ផ្លែឈើក្នុងស្រុកទាំងអស់ ហើយដឹកយកទៅចែកចាយបន្តដល់រាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀ ជាពិសេស មានផលិតផលពីបណ្ដាស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងប្រហែល៤០០តោនក្នុងមួយថ្ងៃ

លោក ហ៊ិន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាតដំបង បានឱ្យដឹងទៀតថា ផ្អែកតាមទិន្នន័យពីម្ចាស់ផ្សារបានឱ្យដឹងថា ក្នុងមួយថ្ងៃ មានបន្លែផ្លែឈើគ្រប់មុខនាំចូលមកផ្សារបន្លែ ភួ ពុយ ប្រហែលជាង១ពាន់តោន។ ក្នុងនោះ មានបន្លែនាំចូលពីក្រៅប្រទេស ប្រហែល៦០០តោន រួមមានមកពីប្រទេសចិន និងវៀតណាម ហើយក្រៅពីរាជធានីភ្នំពេញ ខេត្តដែលត្រូវបានបែងចែកបន្ត រួមមាន ខេត្តបន្ទាមានជ័យ សៀមរាបខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ជាមួយនឹងតម្លៃសមរម្យ មិនមានការដំឡើងថ្លៃនោះទេ។

អ្នកស្រី កៅ សារ៉ាន់ អាជីវករ លក់បន្លែស្ពៃតឿ បានប្រាប់ឱ្យដឹងថា បន្លែដែលអ្នកស្រីដាក់លក់គឺយកមកពីស្រុកបាណន់ ហើយមួយចំនួនទៀតយកមកពីខាងកំពីងពួយ ដែលជាផលិតផលក្នុងស្រុកដាំដុះដោយកសិករខ្មែរ ដោយក្នុងមួួថ្ងៃអ្នកស្រីបាននាំចូលមកទីផ្សារចំនួន៥០០គីឡូ​ក្រាម ។

អ្នកស្រីបានបញ្ជាក់ថា ស្ពៃតឿទិញចូល ១គីឡូក្រាម តម្លៃជាង២០០០រៀល ខណៈលក់ចេញ ៣០០០រៀលប៉ុណ្ណោះ ។ ដោយឡែកបន្លែ ត្រប់ស្រួយ ល្ហុង យកមកពីស្អាង ដោយផ្លែល្ហុងយកមកក្នុងមួយថ្ងៃជាង៣តោន លក់ក្នុងតម្លៃ ៣០០រៀលក្នុងមួយគីឡូក្រាម ឬក្នុងមួយថង់ទម្ងន់១០គីឡូក្រាម ថ្លៃ ៣០០០រៀល ។

ដោយឡែក នៅឯផ្សារទំនើបជីប ម៉ុង , ផ្សារ អ៊ីអន ផ្សារម៉ាក្រូ ក្នុងរាជធានីភ្នំពេញ ក៏មានទទួលយកបន្លែ ផ្លែឈើ ក្នុងស្រុកដាក់លក់ជាមួយតម្លៃសមរម្យមិនខុសពីតម្លៃនៅក្នុងផ្សារប្រពៃណីនោះទេ ដោយផ្លែល្ពៅមួយផ្លែ មានទម្ងន់ប្រមាណ ១,៧ ទៅ២គីឡូក្រាម លក់ត្រឹមតែ ១០០០រៀលប៉ុណ្ណោះ ហើយក្រៅពីនេះក៏មានប្រភេទផ្លែឈើក្នុស្រុកផ្សេងទៀត ដូចជា ទុរ៉េន សាវម៉ាវ មង្ឃុត និងផ្លែស្វាយជាដើម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *