សំរង ជាអនុផលព្រៃឈើដែលមានទីផ្សារល្អ និងបានផ្តល់ចំណូលដល់ប្រជាសហគមន៍

ភ្នំពេញ ៖ ជិតដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅចន្លោះពីខែកុម្ភៈ ដល់ខែមេសា បងប្អូនប្រជាសហគមន៍នៅតាមតំបន់មួយចំនួនចាប់ផ្តើមទទួលបានប្រយោជន៍ក៏ដូចជាចំណូលពីអានុផលព្រៃឈើមួយចំនួនដូចជា ផ្លែគុយ ដែលឆ្នាំនេះទទួលផលមុនគេនោះ សាវម៉ាវព្រៃ គូលេនព្រៃ សិរមាន់ ផ្លែព្រូស និងផ្លែសំរងជាដើម ដែលអាចដោះស្រាយជីវភាពគ្រួសារបានមួយកម្រិត។

លោក ឡុង ណេត ជា​ប្រជាសហគមន៍ការពារព្រៃឈើ និងទេសចរណ៍នៃសហគមន៍ភ្នំទ័ពជាង ស្ថិតនៅខេត្ត​កោះកុង បាន​ឱ្យដឹងថា ​នៅ​ឆ្នាំនេះ ប្រជាសហគមន៍ភ្នំទ័ពជាង ដែលមាន​បងប្អូន ​កូន ក្មួយ​ជាង១០០​នាក់ហើយ បានចូលព្រៃរើស​ផ្លែ​សំរងជាប្រចាំចាប់តាំងពីដើមខែមីនារហូតមក និង​លក់​ឱ្យ​ឈ្មួញកណ្ដាល ១គីឡូក្រាម ​ក្នុងតម្លៃ ១២,០០០ ទៅ​១៥០០០​រៀល​។ អ្នក​ដែល​ចូលទៅ​រើស​ផ្លែ​សំរង​ទុំ ភាគ​ច្រើនជាប្រជាពលរដ្ឋសហគមន៍ ​បងប្អូន​ជនជាតិដើម​ភាគតិច ហើយក៏មានអ្នកស៊ីឈ្នួលរើសផ្លែសំរងមួយចំនួនផងដែរ​ ដែលក្នុង​មួយ​រដូវ​ៗ គ្រួសារ​ជនជាតិដើម​ភាគតិច និងប្រជាសហគមន៍​ទាំង​នោះ​អាច​រកចំណូលបានសម្រាប់មនុស្សម្នាក់ជាមធ្យមប្រមាណ៦លាន​រៀល​​។

លោកបញ្ជាក់ថា ប្រជាសហគមន៍ដែលចូលប្រមូលសំរង ពេលចូល​ព្រៃ​ម្ដង​១ ទៅ​២ថ្ងៃ​ ហើយ​ដាក់​ម្ហូបអាហារ​ទៅ​ទទួលទាននៅគ្នុងព្រៃសហគមន៍​តែម្ដង ដោយអ្នកខ្លះក៏ធ្វើដំណើរដោយជិះ​ម៉ូតូ​ ប៉ុន្តែត្រូវបន្តធ្វើដំណើរដោយថ្មើរជើងចូលទៅកាន់ព្រៃជ្រៅទើបមានដើមសំរងធំៗ និងខ្ពស់ៗដែលមានផ្លែ ក្រោមការមើលថែ និងការពារអភិរក្ស​ពី​ម​ន្រី្ត​ភូមិ ​ឃុំ មិនឱ្យ​មាន​នរណា​កាប់​ដើមឡើយ ដើម្បីឱ្យ​ដើម​សំរងមាននិរន្តរភាព និងមិនបាត់បង់​។  

បើតាមដឹងពី លោក ឡុង ណេត ដើម​សំរងភាគច្រើនមាន​រាង​ស្រ​លូន មិនសូវមាន​មែក​បែក និង​កម្ពស់​ពី​១០ ទៅ​ ២៥​ម៉ែត្រ​។ ប្រភេទ​ឈើ​ហូប​ផ្លែ​នេះ ហុច​ផល​ចាប់ពី​អាយុ​១០ ឆ្នាំ​ឡើងទៅ​ ដោយសំរង​មួយ​ដើម អាច​ផ្តល់​ផល​បាន​ពី​១០ ទៅ​៥០​គីឡូក្រាម អាស្រ័យ​ដើម​តូច​ឬ​ធំ​។ ដោយឡែកចំពោះតម្លៃលក់រាយនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ អាចមានចន្លោះពី ៤៥ ០០០ ទៅ ៥៥ ០០០រៀលក្នុងមួយគីឡូក្រាម។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា កាលពីដើមឡើយ​ ភាគច្រើន ផ្លែសំរង​នេះ មាន​តម្រូវការ​តែ​ក្នុង​សហគមន៍​ប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយសារ​ដឹងពី​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ប្រជាជន​តាម​សហគមន៍ចាប់ផ្តើម​ប្រមូល​ផល និង​ចែកចាយ​សំរងទៅ​តំបន់​ផ្សេងៗ​នៅ​ទូទាំងប្រទេស និង​ឈាន​ដល់ការនាំចេញទៅប្រទេសជិតខាង​ទៀតផង​។ ដោយសារតែទីផ្សារផ្លែសំរងមានតម្រូវការ បានធ្វើឱ្យការប្រមូលផលអនុផលព្រៃឈើមួយនេះប្រាសចាកពីសីលធម៌ ដែលមិនមែនប្រមូលផលដោយការរើសយកផ្លែទុំដែលជ្រុះមោះទេ ប៉ុន្តែអាចសកម្មភាពកាប់ដើមរំលំ ដែលជាបញ្ហាប្រឈម​នឹង​ការ​អន្តរាយ និង​ការបាត់បង់​ពូជ ដោយសារតែ​ការកាប់បំផ្លាញដើម្បី​ផលប្រយោជន៍។ ក្នុងន័យនេះ ​ក្រសួងបរិស្ថាន បានអំពាវនាវ​ឱ្យ​ពលរដ្ឋ ក៏ដូចជាប្រជាសហគមន៍ ចូលរួម​ការពារ​ដើម​សំរង និង​ប្រមូល​ផល​តាមបែប​ធម្មជាតិ ​ដែលមាន​និរន្តរភាព ដោយការ​រើស​ផ្លែ​ទុំ​ជ្រុះ ឬ​អង្រួន​។

សូមជម្រាបថា ថ្មីៗនេះអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី បានរៀបចំសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យអនុផលព្រៃឈើ និងការធ្វើផែនការអភិវឌ្ឍន៍ជីវភាពសហគមន៍​នៅក្នុងឧទ្យានជាតិវីរៈជ័យ ស្រុកវឺនសៃ និងស្រុកតាវែង ក្នុងខេត្តរតនគិរី និងស្រុកសៀមបាង ក្នុងខេត្តស្ទឹងត្រែង ដោយមានបំណងធ្វើការបញ្ជាក់លើអនុផលព្រៃឈើ (NTFPs) និងផ្លែសំរង ជាអនុផលព្រៃឈើសំខាន់ សម្រាប់ការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃ ការកំណត់ផែនទីតំបន់ប្រមូលអនុផលព្រៃឈើ និងវាយតម្លៃលើរចនាសម្ព័ន្ធប្រមូលផល ការពិភាក្សាពីលទ្ធផលការវិភាគទីផ្សារ និងយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារនៃផលិ​តផលសំរង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *