ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថានកំណើនបៃតងសកល ជំរុញការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដឹកនាំដោយលោកស្រី Shomi Kim នាយកប្រចាំប្រទេស ដើម្បីពិភាក្សាអំពីការជំរុញគំនិតផ្តួចផ្តើមឧស្សាហកម្មបៃតងនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរវិទ្យាស្ថាន GGGI ដែលបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ។ ឯកឧត្តម​បាន​សង្កត់​ធ្ងន់​លើ​តុល្យភាព​រវាង​ការ​ធ្វើ​ឱ្យឧស្សាហកម្ម​​កម្ពុជាកាន់តែ​​បៃតង និង​ការ​លើក​កម្ពស់​ភាពប្រកួត​ប្រជែង​នៃ​ឧស្សាហកម្មទាំងនោះ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យ GGGI ពង្រីក និងចែករំលែកភាពជោគជ័យនៃកំណើនបៃតង បន្ថែមពីលើប្រសិទ្ធភាពថាមពល ដូចជាការប្រើប្រាស់ទឹក និងការគ្រប់គ្រងកាកសំណល់របស់រោងចក្រជាដើម។ ឯកឧត្តមក៏បានស្នើឱ្យ GGGI ផ្តល់ការគាំទ្រក្នុងការរៀបចំគោលការណ៍ណែនាំស្តីពីការបង្កើតសួនអេកូឧស្សាហកម្ម សម្រាប់ជាគំរូនៃការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព។

ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យវិទ្យាស្ថាន GGGI និង មូលនិធិ GCF ដើរតួជាសំឡេងតំណាងឱ្យប្រទេសដែលមានសេដ្ឋកិច្ចតូច ដោយតស៊ូមតិលើការអនុវត្តគោលការណ៍បៃតងប្រកបដោយសមធម៌  និងយុត្តិធម៌ ជាពិសេសសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចតូច និងសមត្ថភាពអនុលោមភាពនៅមានកម្រិត។ ឯកឧត្តមក៏បានជំរុញឱ្យមូលនិធិ GCF ពង្រីកគម្រោងហិរញ្ញប្បទានសម្រាប់សហគ្រាសក្នុងស្រុកអនុវត្តបច្ចេកវិទ្យា និងដំណោះស្រាបៃតង។

លោកស្រី Shomi Kim បានបង្ហាញការប្តេជ្ញាចិត្តរបស់ GGGI ក្នុងការគាំទ្រកំណើនបៃតងរបស់កម្ពុជា តាមរយៈគម្រោងឧស្សាហកម្មបៃតង និងគម្រោងធុរកិច្ចដែលប្រើបច្ចេកវិទ្យាមេត្រីភាពអាកាសធាតុ។ លោកស្រីបានលើកឡើងពីកិច្ចសហការរវាង GGGI និងក្រសួង-ស្ថាប័នរដ្ឋនានា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការកៀរគរហិរញ្ញប្បទានបៃតង។

លោកស្រីបានបន្ថែមថា មូលនិធិអាកាសធាតុបៃតង (GCF) បានកៀរគរមូលនិធិប្រមាណ ២២០ លានដុល្លារ សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុននៅក្នុងប្រទេសអាស៊ានចំនួន ៥ រួមទាំងកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអនុវត្តដំណោះស្រាយបៃតងក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ លោកស្រីក៏បានលើកឡើងពីការងារដែល GGGI កំពុងអនុវត្ត ដើម្បីផ្សារភ្ជាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ជាមួយក្រុមហ៊ុនសកល លើការជួញដូរឥណទានកាបូន។ វិទ្យាស្ថាន GGGI បាននិងកំពុងគាំទ្រក្រុមហ៊ុនក្នុងស្រុក ក្នុងការបោះផ្សាយមូលបត្របំណុលបៃតង និងគាំទ្រធនាគារក្នុងស្រុកឱ្យទទួលបានការវាយតម្លៃទទួលស្គាល់ពីមូលនិធិ GCF សម្រាប់ការផ្តល់ហិរញ្ញប្បទានបៃតង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

Leave a Reply

Your email address will not be published.Required fields are marked *