កសិដ្ឋានចិញ្ចឹមកន្ធាយកំពុងត្រៀមផ្គត់ផ្គង់អតិថិជនក្នុងឱកាសចូលឆ្នាំចិន

សៀមរាប៖ មិនខុសពីឆ្នាំមុនៗនោះទេ សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ ម្ចាស់អាជីវកម្មនានាតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីផ្គត់ផ្គង់ផលិតផលរបស់ខ្លួនដល់អតិថិជន។ ក្នុងនោះ កសិដ្ឋានចិញ្ចឹមកន្ធាយមួយកន្លែងក៏បានត្រៀមកន្ធាយសាច់រួចជាស្រេចដើម្បីលក់ជូនអតិថិជនទាំងក្នុងតំបន់ និងតាមភោជនីយដ្ឋាននានា។

លោក ហ៊ិម លីហៀង ជាម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយសាច់មួយកន្លែងស្ថិតនៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា​ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ តម្រូវការកន្ធាយសាច់នឹងមានច្រើនជាមិនខាន ដែលក្នុងនោះមានតម្រូវការទាំងនៅក្នុងតំបន់ និងតាមបណ្តាខេត្ត/ក្រុងផ្សេងៗ ជាពិសេសតាមហាង និងភោជនីយដ្ឋាននានាដែលធ្លាប់មានការកម្ម៉ង់ទិញជាប្រចាំ។

លោកថា៖

សម្រាប់ឱកាសចូលឆ្នាំចិនខាងមុខនេះ យើងត្រៀមកន្ធាយប្រមាណ ១០០ក្បាលសម្រាប់អតិថិជនក្នុងតំបន់ ដែលភាគច្រើនជាអ្នកដែលមកជួបជុំក្រុមគ្រួសារ និងទិញកន្ធាយយកទៅចម្អិនទទួលទានជុំគ្នា ក្រៅពីនេះយើងក៏ត្រៀមទុកឱ្យតាមភោជនីយដ្ឋានផ្សេងទៀតផងដែរ»។

សម្រាប់តម្លៃវិញ លោកបានប្រាប់ឱ្យដឹងថា តម្លៃកន្ធាយបានធ្លាក់ចុះប្រមាណ ៥០សេនសម្រាប់ការបោះដុំ ដោយចាប់លក់ឱ្យហាង និងភោជនីយដ្ឋាន ដែលពីមុនអាចលក់បានក្នុងតម្លៃ ១២ដុល្លារក្នុង ១គីឡូក្រាម (កន្ធាយ១ក្បាលមានទម្ងន់ចាប់ពីជាង១គីឡូក្រាមឡើងទៅ) ចំណែកលក់រាយវិញគឺអាចលក់ក្នុងតម្លៃធម្មតា ដោយកន្ធាយទម្ងន់ ៥ខាំ មួយក្បាល ២៥០០០រៀល ទម្ងន់៧ខាំ មួយក្បាល ៣៥០០០រៀល និងទម្ងន់៩ខាំ មួយក្បាល ៤៥០០០រៀល ហើយអតិថិជនមិនចាំបាច់ចំណាយពេលច្រើនក្នុងការចម្អិនទេ ពោលគឺទិញយកទៅមានគ្រឿងស្រាប់ អាចដាច់ចំហុយបានតែម្ដង។

គួរបញ្ជាក់ដែរថា សម្រាប់តម្លៃកន្ធាយសាច់របស់កសិដ្ឋាន «ឌីឌី គ្រួសារកន្ធាយ» គឺមានភាពសមរម្យដែលបងប្អូនអាចកម្ម៉ង់ទិញបានដើម្បីទទួលទានជួបជុំគ្រួសារនាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ។​​​ ក្រៅពីកន្ធាយសាច់ កសិដ្ឋានខាងលើក៏មានលក់ជាកន្ធាយពូជ និងចែករំលែកចំណេះដឹងនានាពាក់ព័ន្ធនឹងការចិញ្ចឹម ដែលជាឱកាសសម្រាប់អ្នកដែលមានបំណងសាកល្បងចិញ្ចឹមបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ