ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​-​បារាំង​ កើន​ដល់​ ​៥​១​៥​​លាន​ដុល្លារ​នៅឆ្នាំ២០២៣​

ភ្នំពេញ ៖ នៅក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នាដើមសប្តាហ៍នេះ សម្តេចធិបតី ​ហ៊ុន​ ​ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បាន​ថ្លែងឱ្យដឹងថា ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​បារាំង ​បាន​ឈាន​ដល់​ ​៥​១​៥​,​២​១​ ​លាន​ដុល្លារ​កាលពីឆ្នាំ២០២៣ ខណៈដែលបារាំងនៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុបមួយនៅកម្ពុជាដោយមានទំហំសរុប ៤,៦ ពាន់លានដុល្លារកាលពីឆ្នាំកន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖

«ប្រទេស​បារាំង​ ​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ដែល​បាន​ និង​កំពុង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ភាព​ជោគជ័យ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​​»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ​បាន​ឱ្យដឹងទៀតថា ៖ អាជីវកម្ម​បារាំង​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ចាប់ផ្តើម ​​និង​ពង្រីក​ប្រតិបត្តិការ​ក្នុង​វិ​ស័​យ​ដែល​មាន​ស្រាប់​ ​និង​ទាក់ទាញ ​ដូចជា​ ​កសិកម្ម​, ​រោងចក្រ​កែច្នៃ​, ​ថាមពល​ក​កើតឡើងវិញ​ ​ការថែទាំ​សុខ​ភាព​ ​ការអប់រំ​ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​ ​ព្រមទាំង​វិ​ស័​យ​ត្រួសត្រាយ​ដែល​អាច​ផ្តល់​នូវ​ផល​ចំណេញ​ដំបូង​ ​រួម​ទាំង​រថយន្ត​ ​និង​ការ​ច្នៃ​ប្រតិដ្ឋ។​

សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា ៖ កម្ពុជា​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​វិនិ​យោគិន​ ​ជាមួយនឹង​គុណសម្បត្តិ​ប្រកួត​ប្រជែង​ រួមជាមួយនឹងឱកាសវិនិយោគ រហូតធ្វើ​ឱ្យ​កម្ពុជាក្លាយ​ជាគោល​ដៅ​ទាក់ទាញ​សម្រាប់​អ្នក​វិនិយោគ​អន្តរជាតិ​ ​ខណៈ​ដែល​រាជរដ្ឋាភិបាល​បានការ​ពា​រយ៉ា​ង​ម៉ឺងម៉ាត់​នូវ​សន្តិភាព ​និង​ស្ថិរភាព​ដែល​ជា​គោលការណ៍​ស្នូល​ដើម្បី​បង្កើត​បរិយាកាស​សុវត្ថិភាព​យូរអង្វែង​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​។

គួរបញ្ជាក់ថា បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានៅក្នុងតំបន់អឺរ៉ុប ដែលទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅបារាំង រួមមាន អង្ករ ផលិតផលកសិកម្ម សម្លៀកបំពាក់ និងស្បែកជើង ជាដើម។ រីឯ ទំនិញនាំចូលសក្តានុពលពីបារាំងមកកម្ពុជាវិញ រួមមាន ឱសថ បន្ទះក្តារ និងភេសជ្ជៈ ដោយនៅក្នុងមួយឆ្នាំៗ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង មានទឹកប្រាក់ជាង ១ពាន់លានអឺរូ ខណៈដែលទៅថ្ងៃអនាគត បារាំងបានប្តេជ្ញាបង្កើនទំហំទឹកប្រាក់ឱ្យកើនជាងនេះបន្ថែមទៀត។ ជាក់ស្ដែងនៅឆ្នាំ២០២២ ភាគីទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មប្រមាណជាង ៥០០លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ១៦.៣១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង


Leave a Reply

Your email address will not be published.Required fields are marked *