បច្ចេកទេសដាំបន្លែលើរាន ជាជម្រើសល្អសម្រាប់កសិករក្នុងរដូវរស្សា

ការដាំបន្លែ ត្បិតកសិករចេះជ្រើសរើសពូជ ចេះរបៀបដាំ និងថែទាំបានត្រឹមត្រូវក៏ពិតមែន តែក្នុងរដូវវស្សាមានភ្លៀងធ្លាក់ច្រើន អ្នកដាំអាចប្រឈមនឹងបញ្ហាផ្សេងៗ។ ក្នុងនោះ ការអនុវត្តបច្ចេកទេសដាំបន្លែលើរាន ជាជម្រើសមួយល្អសម្រាប់កសិករ ជាពិសេសអ្នកដាំបន្លែចម្រុះក្នុងរដូវវស្សាដែលអាចកាត់បន្ថយការខូតចខាតបានច្រើន។

អ្នកស្រី អ្នកស្រី ថៃ ឆេងលី ជាកសិករដាំបន្លែលើរាន និងជាតំណាងក្រុមសហគមន៍កសិកម្មចំការសុវត្ថិភាពធម្មជាតិស្រុកសូទ្រនិគម ស្ថិតនៅ ភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា៖

«ខ្ញុំបានចាប់ផ្ដើមដាំបន្លែលើរានថ្មនៅឆ្នាំ២០១៦ ហើយវាងាយស្រួលដាំ ទទួលបានផលច្រើនជាងដាំនៅលើដីផ្ទាល់ ជាពិសេសនៅរដូវភ្លៀងមានទឹកជន់ច្រើនក៏បន្លែយើងដាំលើរានអាចទទួលបានផលយ៉ាងហោចណាស់ក៏ ៨០ភាគរយដែរ»។

អ្នកស្រីបន្តថា៖

«ការដាំបន្លែលើរាននេះ យើងដាំបានច្រើនដង ឱ្យតែយើងមានផែនការច្បាស់លាស់ តួយ៉ាងមួយឆ្នាំអាចដាំបានពី ១០-១១ដង ឱ្យតែអ្នកដាំឧស្សាហ៍ក្នុងការសាបកូនឱ្យបានទាន់ពេលសមស្របតាមផែនការ ព្រោះយើងអាចដាំបន្លែឆ្លាស់មុខគ្នាពីមួយរដូវកាលទៅមួយរដូវកាល តែដីលើរានមិនចាំបាច់ផ្លាស់ប្ដូរនោះទេ»។

អ្នកស្រីបន្តថា ក្នុងមួយឆ្នាំអ្នកស្រី​ដាំបន្លែស្លឹកចំនួន ៥មុខឆ្លាស់គ្នាដូចជាសាឡាដ ស្បៃ ឃីនឆាយ គូឆាយជាដើម លើដី ៦រាន និងអាចរកចំណូលប្រចាំខែបានប្រមាណ ៧០ម៉ឺនរៀល ដោយគ្រាន់តែដាំបន្លែនៅផ្ទះ និងមានពេលមើលថែកូន និងគ្រួសារ។ បើនិយាយពីទិន្នផលវិញ ការដាំបន្លែលើរានទំហំ ១.៣x២០ ម៉ែត្រ ក្នុងមួយរានអាចប្រមូលផលសាឡាដបានប្រមាណ ៣០-៣៥គីឡូក្រាម ច្រើនជាងការដាំលើដីផ្ទាល់ដែលបានត្រឹម ២០គីឡូក្រាម ហើយការថែទាំក៏ងាស្រួលជាង ព្រោះដាំនៅលើដីផ្ទាល់អាចមានស្មៅដុះច្រើនពិបាកថែទាំ និងចំណាយកម្លាំងច្រើន។ នេះជាអ្វីដែលកសិករខាងលើបានលើកឡើង។  

ទាក់ទងនឹងបច្ចេកទេសក្នុងការដាំបន្លែលើរាននេះដែរ អ្នកដាំត្រូវការលាយដីតាមបច្ចេកទេស រួចដាក់ដាំ បន្ទាប់មករយៈពេលមួយសប្ដាហ៍គេត្រូវស្រោចជីកំប៉ុស្តិ៍ទឹក រយៈពេល ៣ថ្ងៃបន្ទាប់គេបន្ថែមជីកំប៉ុស្តិ៍គោកបន្ថែមទៀត ដើម្បីបន្លែដុះលូតលាស់ល្អ។ ដោយឡែកបញ្ហាសត្វល្អិត គេអាចកម្ចាត់បានតាមរយៈការដាំដំណាំឆ្លាស់រងគ្នា ដូចជាគេអាចដាំសាឡាដមួយរង ឃីនឆាយមួយរង លុះពេលសត្វល្អិតចុះមក វាពុលក្លិននិងហើរចេញតែម្ដង។

សម្រាប់អ្នកចាប់ផ្ដើមដាំ អ្នកស្រី ឆងលី បានផ្តាំផ្ញើថា ដើម្បីការពារកុំឱ្យសត្វល្អិតបំផ្លាញ កសិករគួរដាំចាប់ពី ២មុខឡើងទៅ ដូចជាសាឡាដអាចដាំចូលគ្នាជាមួយស្ពៃបាន ដោយសារសាឡាដជាបន្លែដែលសត្វល្អិតមិនចូលចិត្តស៊ី​ ឬអាចប្រើថ្នាំពុលធម្មជាតិបន្ថែមក៏បាន ដែលអាចកម្ចាត់សត្វល្អិត និងបន្សល់នូវសារជាតិណពុលដល់បន្លែ។ បន្ថែមពីលើនេះ កសិករក៏គួរតែធ្វើដំបូលស្បៃពីលើរានថែមទៀតដើម្បីកាត់បន្ថយកម្ដៅ​ផង និងរងទឹកភ្លៀងឱ្យបែកជាតំណក់តូចៗធ្លាក់មកលើបបន្លែ និងមិនបែកខ្ទាតដីចេញពីរាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី