កម្ពុជាត្រូវការថវិកាប្រមាណ ៣.២៥ ពាន់លានដុល្លារ ដើម្បីពង្រឹងបណ្តាញដឹកជញ្ជូនតាមទន្លេ និងប្រព័ន្ធភស្តុភារកម្ម

ភ្នំពេញ៖ យោងតាមរបាយការណ៍វឌ្ឍនភាពឆមាសទី១នៃឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជាត្រូវការការវិនិយោគទុនសរុបចំនួន ៣.២៥ ពាន់លានដុល្លារ ដើម្បីពង្រឹងបណ្តាញដឹកជញ្ជូនតាមទន្លេ និងប្រព័ន្ធភស្តុភារកម្មតាមផ្លូវទឹក ដែលគម្រោងដឹកជញ្ជូនតាមដងទន្លេមានចំនួន២៣ គ្រោងនឹងដាក់ឱ្យដំណើរការក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS 2023-2033)។

ក្នុងរបាយការណ៍ដដែលនេះបានឱ្យដឹងថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ក្រសួងសម្រេចបាននូវចំណុចសំខាន់ៗ ជាមួយនឹងការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលត្រូវបានអនុម័តជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៤។ ច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងជំរុញសម្រួលដល់ការលើកកម្ពស់ពាណិ​ជ្ជ​កម្ម។

ក្រោមក្របខ័ណ្ឌ CITLS រដ្ឋាភិបាលបានគូសបញ្ជាក់គម្រោងរយៈពេលខ្លី និងមធ្យមចំនួន ១៦ (២០២៣- ២០២៧) ដែលមានតម្លៃ ២.៥៦ ពាន់លានដុល្លារ និងគម្រោងរយៈពេលវែងចំនួន៩ (២០២៨-២០៣៣) មានតម្លៃ៦៩០ លានដុល្លារ។ គួរកត់សម្គាល់ថា គម្រោងរយៈពេលខ្លី និងមធ្យមចំនួនពីរនឹងបន្តរហូតដល់ឆ្នាំ២០៣៣។ រាជរដ្ឋាភិបាល ក៏បានផ្តួចផ្តើមគម្រោងការអភិវឌ្ឍព្រែកជីកហ្វូណនតេជោទី១ ជាប្រវត្តិសាស្ត្រកម្ពុជា ដែលនឹងឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប។ គួរជម្រាបដែរថា គម្រោងរយៈពេលខ្លី និងមធ្យមចំនួន៦ បានចាប់ផ្តើមរួចហើយ ខណៈដែលគម្រោងចំនួន១០នៅតែត្រូវបានផ្អាក ដោយសារកង្វះថវិកា ខណៈដែលរាជរដ្ឋាភិបាលកំពុងស្វែងរកដៃគូអភិវឌ្ឍន៍យ៉ាងសកម្មដើម្បីជំរុញគម្រោងឱ្យឆ្ពោះទៅមុខ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីការអនុវត្តគម្រោងចំនួន២៣ ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មតាមដងទន្លេ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចកម្ពុជា។ ការកែលម្អប្រព័ន្ធដឹកជញ្ជូនតាមដងទន្លេ និងតាមផ្លូវទឹកមានសារៈសំខាន់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា សម្រួលដល់ចល​នាទំនិញ និងធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់ដែលមានការប្រកួតប្រជែងជាងមុន។

យោងតាមឯកឧត្តម ផន រីម អ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងដឹកជញ្ជូនតាម​ដងទន្លេចំនួន ២៣ ដែលទាមទារការវិនិយោគសរុបចំនួន ៣.២៥១ ពាន់លានដុល្លារ នឹងត្រូវដាក់ឱ្យដំណើរការ ដើម្បីពង្រឹងប្រព័ន្ធភ័ស្តុភារកម្មរបស់កម្ពុជា កាត់បន្ថយថ្លៃដឹកជញ្ជូន និងទាក់ទាញការ​វិនិយោគកាន់តែច្រើនចូលមកក្នុងប្រទេស។

ឯកឧត្តម ផន រឹម បានបញ្ជាក់ថា៖« ការអភិវឌ្ឍន៍ប្រព័ន្ធអន្តរកម្មរួមមួយ នឹងតភ្ជាប់ផ្លូវទឹកជាមួយបណ្តាញផ្លូវដែក និងផ្លូវថ្នល់ ដើម្បីផ្លាស់ទីទំនិញពីកន្លែងផលិតទៅកាន់ទីផ្សារ និងកំពង់ផែក្នុងរយៈពេលខ្លី។ គម្រោងទាំងនេះត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែង និងដោះស្រាយឧបសគ្គមួយចំនួនដែលអ្នកនាំចេញ អ្នកនាំចូល និងអាជីវកម្មក្នុងស្រុកតែងប្រឈម។

ឯកឧត្តមបានបញ្ជាក់ថា ក្រោយពេលអនុវត្តកម្មវិធីនៃគម្រោងទាំងនេះ មិនត្រឹមតែកាត់បន្ថយការចំណាយ និងពេលវេលាលើការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើ​នប្រសិទ្ធភាពផងដែរ។ ទន្ទឹមនឹងនោះ ក្រសួងកំពុងរៀបចំច្បាប់ និងបទប្បញ្ញត្តិចាំបាច់នានា ដើម្បីគ្រប់​គ្រងការវិនិយោគ និងធានាបាននូវការដឹកជញ្ជូនដោយរលូន។ អាទិភាពនឹងត្រូវបានផ្តល់ទៅឱ្យគម្រោងយុទ្ធសាស្ត្រ ដូចជាការអភិវឌ្ឍន៍ផ្លូវទឹកសំខាន់ៗ ការសាងសង់កំពង់ផែស្វយ័ត និងការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូន។

សូមជ្រាបថា ប្រព័ន្ធទន្លេគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតមួយរបស់កម្ពុជា។ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបណ្តាញភស្តុភាកម្មទាំងនេះ នឹងអាចកាត់បន្ថយការចំណាយ បើកឱកាសពាណិជ្ជកម្មថ្មី និងរួមចំណែកដល់កំណើនប្រកបដោយចីរភាព ខណៈហិរញ្ញប្បទាននៅតែជាចំណុចសំខាន់ដែលរដ្ឋាភិបាលគ្រោងនឹងប្រើប្រាស់ផ្នែកមួយនៃថវិការដ្ឋសម្រា​ប់គម្រោ​ង​អា​ទិភាព ហើយនឹងបន្តស្វែងរកកម្ចីសម្បទា​ន​ពីដៃគូអភិវឌ្ឍន៍ រួមមានធនាគារពិភ​ពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *