ស្ថានភាពបំណុលនៅកម្ពុជា ៖ ពលរដ្ឋ​​ប្រមាណ ៥លាន​នាក់ប្រើប្រាស់ឥណទាន​ជាមួយទំហំរហូតដល់ជាង ៥៧ពាន់ លានដុល្លារ​អាមេរិក

ភ្នំពេញ៖ កិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» បានបង្ហាញឱ្យដឹងថា គិត​ត្រឹម​ដំណាច់​ត្រីមាសទី​៣ ​ឆ្នាំ២០២៤​ បំណុលឯកជននៅក្នុងប្រទេសកម្ពុជា មានប្រជាពលរដ្ឋ​សរុប​ប្រមាណ​៥លាននាក់ បាន​ និង​កំពុង​ប្រើប្រាស់ឥណទាន ដោយ​មានទឹកប្រាក់រហូតដល់ជាង ៥៧ពាន់លានដុល្លារ ដែលចំនួននេះអ្នកសេដ្ឋកិច្ចបានលើកឡើងថា ធៀបនឹង GDP នៅកម្ពុជា​ ហាក់ដូចជាមិនទាន់មានបញ្ហានៅឡើយទេ។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញឱ្យដឹងពីតួលេខនេះ​នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត​បានឱ្យដឹងថា​ បំណុល​ដែល​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ បាន និងកំពុងជំពាក់​ធនាគារ និងមី​ក្រូ​ហិរ​ញ្ញ​វត្ថុ​​ សរុប​ចំនួន៥៧​ពាន់លានដុល្លារអាមេរិក ដែលពីមុនប្រៀបធៀបជាមួយនឹង GDP ឡើងទៅដល់១៨០% តែបច្ចុប្បន្ននៅសល់តែ១២០% ទៅ១៣៥% ​។​

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ​បានបញ្ជាក់ថា ៖

«បំណុលឯកជននៅកម្ពុជា ចំនួនជាង៥៧ពាន់លានដុល្លារនេះ បើធៀបនឹង GDP វាមិនទាន់​ជាមានបញ្ហា​នោះទេ ។ បើសិនជា​ធ្វើកា​រប្រៀប​ធៀ​ប​នឹង​បំណុ​ល​​លើ​​សកលលោក មានរហូតដល់​ ១៤៦​ភាគរយនៃ GDP របស់​សាកលលោក ។ ដូច្នេះបំណុល​របស់កម្ពុជា​នៅមាន​កម្រិត​​ទាប​​នៅឡើយ» ។​

ឯកឧត្តមបណ្ឌិត បន្តថា​ តាមរបាយការណ៍របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បានបង្ហាញថា ​បច្ចុ​ប្ប​ន្ន​មានអ្នកជំពាក់​បំណុល​ចំនួន​៥​លាន​​នាក់​​ ប៉ុន្តែ​បើ​រាប់មែនទែន វាមិនដល់​៥លាននាក់ទេ ពីព្រោះ​ពេល​ទៅខ្ចីលុយ ខាងធនាគារ ​និង​មី​ក្រូ​ហិរញ្ញវត្ថុតម្រូវ​ឱ្យ​មាន​​មនុស្សពីរនាក់ចូល​រួម ដូច្នេះខាងរបាយការណ៍កត់ត្រាទាំងប្ដី-ប្រពន្ធ​ ខណៈបំណុល​ដែលយកមក​ប្រើ​តែ​មួយ​កញ្ចប់ ។

បណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ បាន​​បន្ថែមថា ៖

«បំណុល​ដែល​ខ្ចីមក​ប្រើ​ប្រាស់​ភាគច្រើន​ជា​លក្ខណៈបុគ្គល មិនមែនជា​កម្ចី​សម្រាប់​សហ​គ្រា​ស ឬនីតិ​បុគ្គល​នោះ​ទេ​ ដែលមានន័យថា​ពលរដ្ឋ​ខ្ចី​បំណុលមក​ប្រើប្រាស់ផ្ទាល់ខ្លួន ។ កម្ចី​ដែល​យកមក​ប្រើ​ប្រាស់សម្រាប់ផ្ទាល់​មានចំនួន​រហូតដល់៥០ពាន់លានដុល្លារអាមេរិក ខណៈកម្ចី​សម្រាប់​ប្រើ​ប្រាស់​ជា​អាជីវកម្ម​មានចំនួនតែ៧​ពាន់​លានដុល្លារ​អាមេ​រិកប៉ុណ្ណោះ»។

បណ្ឌិតសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ថា ទាក់ទង​នឹង​ស្ថានភាពបំណុល​នេះដែរ អ្នកដែល​បានសងត្រឡប់ទៅវិញ​យឺត ៣០​ថ្ងៃ​មាន​ចំនួន​ ៧,៥ភាគរយ ហើយ​សម្រាប់អ្នកសង​យឺត​លើសពី៩០​ថ្ងៃ​មានដល់​ទៅ​ជិត​៦ភាគរយ ទាំង​វិស័យ​ធនាគារ និង​មីក្រូហិរ​ញ្ញ​វត្ថុ ។ សម្រាប់អ្នក​ជំពាក់បំណុលសង​យឺត​ចាប់ពី៩០​ថ្ងៃ ត្រូវ​បានគេចាត់ទុកថា​ជា​អ្នក​ខ្វះលទ្ធភាពសង ឬក៏ឥណ​ទាន​មិន​ដំណើរ​ការ​ ដូច្នេះឥណទាន​មិនដំណើរការ​នៅក្នុងប្រទេស​កម្ពុជា​មានតែ​៦ភាគរយប៉ុណ្ណោះ ខណៈប្រទេស​ផ្សេង​ៗ​មានរហូតដល់​ជាង​១០ភាគរយ ដូចជានៅប្រទេស​ថៃ ឥណ​ទាន​មិន​ដំណើ​រការ​រហូតដល់ ១៧ ​ឬ ១៨​ភាគរយ​ឯណោះ ​។​

នៅក្នុងឱកាសនេះផងដែរ លោក សុខ វឿន អនប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានថ្លែងឱ្យដឹងថា កម្ចីអនឡាញ ឬកម្ចីក្រៅប្រព័ន្ធ អតិថិជនទាំងអស់មិនត្រូវទៅប៉ះពាល់នោះឡើយ ដោយសារតែកម្ចីទាំងនេះបានប៉ះពាល់ដល់អតិថិជនជាខ្លាំង ពិសេសកម្ចីក្រៅប្រព័ន្ធ បើអតិថិជនមិនមានលទ្ធភាពសង នឹងឈានដល់ការរឹបអូសទ្រព្យសម្បត្តិ ព្រោះជាកម្ចីមិនមានក្រមសីលធម៌ ប៉ះពាល់ដល់អតិថិជន ធ្វើឱ្យអតិថិជនជាប់បំណុលលើសលុប និងរងគ្រោះកាន់តែធ្ងន់ធ្ងរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *