រថយន្តអគ្គិសនីដ៏ទំនើប បែបឆ្លាតវៃ AITO និងលក់ដាច់បំផុតនៅចិន បានបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជា

ភ្នំពេញ៖ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាសកល ឧស្សាហកម្មរថយន្តក៏កំពុងមានការផ្លាស់ជាបន្តបន្ទាប់ ជាពិសេសរថយន្តដែលប្រើបច្ចេកវិទ្យាឆ្លាតវៃ និងប្រើប្រាស់ថាមពលអគ្គិសនីកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាទូទៅជុំវិញពិភពលោក ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងគាំទ្រ និងជំរុញឱ្យមានប្រើប្រាស់ចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើផែនដី។

នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីវត្តមានក្រុមហ៊ុនយានយន្តអគ្គិសនីចិន BYD ,រថយន្តអគ្គិសនី ZEEKR និងរថយន្តអគ្គិសនី TESLA របស់អាម៉េរិក រួមទាំងអគ្គិសនីជាច្រើនទៀតកំពុងចរាចរនៅលើទីផ្សារកម្ពុជា ពេលនេះ រថយន្តដែលផលិតឡើងនៅប្រទេសចិន AITO ដែលដើរដោយថាមពលអគ្គិសនីដ៏ទំនើបចុងក្រោង និងលក់ដាច់បំផុតនៅប្រទេសចិន បានចូលមកដល់ទីផ្សារកម្ពុជាយើងដែរហើយ។

វត្តមានថ្មីរបស់​រថយន្តអគ្គិសនីចិនម៉ាក AITO នេះ បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពនៃតម្រូវការរថយន្តអគ្គិសនីកាន់តែច្រើន និងសម្បូរបែបនៅលើទីផ្សារកម្ពុជា ក៏ដូចជាជុំរុញឱ្យឧស្សាហកម្មរថយន្តអគ្គិសនីនៅកម្ពុជាកាន់តែមានភាពប្រកួតប្រជែង និងប្រសើរឡើងមួយកម្រិតទៀត។ ​វត្តមានរថយន្តនេះ មិនត្រឹមតែអាចកាត់បន្ថយការប្រើប្រាស់លើឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺវានឹងរួមចំណែកក្នុងការពង្រីកមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា ក៏ដូចជាពិភពលោកផងដែរ ខណៈដែលចំនួននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនាពេលកន្លងទៅថ្មីៗនេះថា ការប្រើប្រាស់យានយន្តអគ្គិសនី រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាលដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចេញពីប្រភេទយានយន្តដែលប្រើប្រាស់ប្រេងឥន្ទនៈ។ ទិន្នន័យការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០២៤ យានយន្តអគ្គិសនីចុះបញ្ជីសរុបមានចំនួនជាង ៣ ៦៧៦ គ្រឿង ខណៈដែលទីកន្លែងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន ២១ កន្លែង ដែលមានទូបញ្ចូលអគ្គិសនីបានលឿនបំផុតចំនួន២៧ទូ។

ទាក់ទងនឹងរថយន្ត AITO ដែលទើបមានវត្តមាននៅកម្ពុជា ជាប្រភេទរថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើបដែលផលិត និងរចនាម៉ូតរួមគ្នាដោយក្រុមហ៊ុន SERES Group និង Huawei ហើយបានក្លាយជាម៉ាករថយន្តដែលប្រណីត និងលក់ដាច់បំផុតនៅក្នុងប្រទេសចិនអស់រយៈពេល២៤ខែជាប់ៗគ្នា។ រថយន្តនេះត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការជាផ្លូវការទៅកាន់ទីផ្សារអន្តរជាតិនៅខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្តនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែតុលា ឆ្នាំ២០២៤រួចមក កម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលរថយន្តដើរដោយថាមពលអគ្គិសនី AITO បានចូលមកដល់។

ក្រុមហ៊ុនតំណាងចែកចាយផ្តាច់មុខក្នុងប្រទេសកម្ពុជា គឺ SDB Group ដែលជាក្រុមហ៊ុនចែកចាយរថយន្តដើរដោយថាមពលអគ្គិសនីដ៏ល្បីមួយនៅក្នុងប្រទេសចិន បានប្តេជ្ញានាំយករថយន្តដើរដោយថាមពលអគ្គិសនី បច្ចេកវិទ្យាទំនើប ប្រណីត និងសន្សំសំចៃបំផុតមកកាន់ទីផ្សារកម្ពុជា ជាមួយការធានាសេវាកម្មក្រោយការលក់ដ៏ទូលំទូលាយ។ ក្រុមហ៊ុនក៏នឹងបង្កើតបណ្តាញសេវាបញ្ចូលថាមពលក្នុងប្រទេសកម្ពុជាឱ្យបានច្រើនទីតាំងផងដែរ។

រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជាផលិតផលបច្ចេកវិទ្យាទំនើប និងប្រណីតបំផុត ដែលបានជាប់ចំណាត់ថ្នាក់លេខមួយ ទាំងចំនួននៃការលក់ និងគុណភាពនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាមួយគ្នានេះ ដោយគិតពីគុណភាព ប្រណីភាព បច្ចេកវិទ្យាទំនើប និងភាពវៃឆ្លាត ហើយការដែលប្រជាជនកម្ពុជាក៏ចាប់អារម្មណ៍ខ្លាំងលើរថយន្តអគ្គិសនីផងនោះ SDB រំពឹងថារថយន្តនេះនឹងទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។

រថយន្តដើរដោយថាមពលអគ្គិសនី AITO មិនត្រឹមតែបំពាក់ដោយបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមទាំងមានរូបរាងធំទូលាយ និងមានមុខងារស្នូលចំនួន៤គឺ៖ សុវត្ថិភាព និងភាព វៃឆ្លាត ជារថយន្តកូនកាត់ កៅអី អាចបត់បែនបាន និងមុខងារឆ្លាតវៃកម្រិតខ្ពស់។ មុខងារទាំងនេះគាំទ្រជម្រើសថាមពលច្រើនប្រភេទរួមមាន ថាម​ព​ល​អគ្គិសនីទំនើប ថាមពលថ្ម និងជារថយន្តកូនកាត់ទំនើប។

លក្ខណៈពិសេស និងមុខងារផ្សេងទៀតរបស់រថយន្តរួមមាន៖ Intelligent Touring Chassis, Electric Steering, ប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់, ប្រព័ន្ធបញ្ចៀសគ្រោះអាសន្ន, ប្រព័ន្ធជំនួយការបើកបរ, បំពាក់ Sensor ចំនួន ១២ ជុំវិញរថយន្ត, កាមេរ៉ាឆ្លាតវៃចំនួន១១ ដែលអាចមើលឃើញជុំវិញរថយន្ត, កាមេរ៉ាឆ្លាតវៃសម្រាប់ជំនួយអ្នកបើកបរ, កៅអីម៉ាស្សា កៅអី កម្តៅនិងត្រជាក់ចំនួន៤, បើក/បិទទ្វារដោយស្វ័យប្រវត្តិ (AUTO), កៅអីបត់ចុះ ឡើងស្វ័យ ប្រវត្តិ (កៅអីខាងស្តាំ ជួរខាងមុខ និងជួរកណ្តាលគឺពិសេសបំផុត),អេក្រង់ស្គ្រីនបញ្ជាធំទំហំ១០អិញ, មាន KTV, ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែចំនួន២កន្លែង។

សូមជម្រាប់ថា ពិធីសម្ពោធភ្នាក់ងារចែកចាយផ្តាច់មុខរថយន្តអគ្គិសនី ម៉ាក AITO នៅកម្ពុជាត្រូវបានប្រារព្ធឡើងនៅទីតាំងលក់រថយន្ត SDB ផ្លូវសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជ​ក​ម្ម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

Leave a Reply

Your email address will not be published.Required fields are marked *