ដោយសារបញ្ហា និងវិបត្តិធំៗកើតមានជាបន្តបន្ទាប់ដូចជាភាពយឺតយ៉ាវនៃយុទ្ធនាការចាក់វ៉ាក់សាំង ការកើនឡើងនៃចំនួនអ្នកឆ្លងថ្មីផង ព្រមទាំងផលប៉ះពាល់ដែលបណ្តាលមកពីបិទទីក្រុងនានាផងនោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍ថ្មីមួយដែលបានកាត់បន្ថយចំនួនកំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីទាំងមូលធៀបទៅនឹងការព្យាករណ៍ចាស់។

របាយការណ៍ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធម្សិលមិញនេះធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា កង្វះខាតវ៉ាក់សាំងកំពុងតែបានធ្វើឲ្យមានការគំរាមកំហែងយ៉ាងខ្លាំងទៅលើប្រតិបត្តិការចាក់វ៉ាក់សាំងនៃប្រទេសទាំងឡាយក្នុងតំបន់ចាប់រាប់ពីកោះ Cook Islands នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករហូតទៅដល់ប្រទេសកាហ្សាស្ថាននៅអាស៊ីកណ្តាល។

ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅប្រទេសហ្វីលីពីនបានធ្វើការបង្ហាញពីការព្យាករណ៍ថ្មីដែលជឿជាក់ថាកំណើនសេដ្ឋកិច្ចនឹងអាចកើនឡើងបានត្រឹមតែ ៧,១ភាគរយប៉ុណ្ណោះធៀបទៅនឹងតួលេខដែលបានព្យាករណ៍កាលពីខែមេសាដែលមានប្រមាណជា ៧,៣ភាគរយហើយអះអាងថាការងើបឡើងវិញនៃសេដ្ឋកិច្ចមកដល់ពេលនេះគឺស្ថិតនៅក្នុងភាពមិនច្បស់លាស់នៅឡើយដោយសារតែហ្វីលីពីនទើបតែធ្វើបានមិនដល់៣០ភាគរយផងនៃពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់គិតត្រឹមខែសីហា។
ADB បានព្រមានទៀតថា បញ្ហាបញ្ចេញវ៉ាក់សាំងយឺតយ៉ាវបែបនេះក្នុងពេលដែលវិរុសកូវីដពូជថ្មីកំពុងធ្វើចរាចរផងនឹងអាចក្លាយទៅជាកត្តាដ៏សំខាន់បំផុតក្នុងការបង្កើនការបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចក្នុងរយៈពេលយូរបន្ថែមទៀត និងជាបន្តបន្ទាប់។
ទោះបីជាយ៉ាងណាក្តី នៅអាស៊ីខាងកើតដែលជាតំបន់ដែលធ្វើបានអត្រានៃការចាក់វ៉ាក់សាំងច្រើនជាងគេបំផុតនោះនឹងអាចទទួលបានកំណើនទៅដល់ ៧,៦ភាគរយនៅក្នុងឆ្នាំនេះធៀបទៅនឹងតួលេខព្យាករណ៍ចាស់ដែលមានត្រឹមតែ ៧,៤ភាគរយ។
ដោយឡែក សម្រាប់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក កំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះជាងការរំពឹងទុកលើកមុន ជាពិសេសវិរុសកូវីដកំពុងធ្វើទុក្ខខ្លាំងទៅលើប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ហើយតាមការព្យាករណ៍ថ្មីអាស៊ីអាគ្នេយ៍នឹងអាចមើលឃើញកំណើនត្រឹមតែ ៣,១ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២១នេះ ខណៈដែលតួលេខចាស់មានប្រមាណជា ៤,៤ភាគរយ។
ADB ក៏បានព្យាករណ៍ដែរថា នៅអាស៊ីប៉ាស៊ីហ្វិកនឹងមានសេដ្ឋកិច្ចដាំក្បាលចុះដល់ទៅ ០,៦ភាគរយទោះបីជាការព្យាករណ៍កាលពីខែមេសាមានកំណើនដល់ទៅ១,៤ភាគរយ ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content