ភ្នំពេញ៖ ជំនួយមូលនិធិចំនួន ៥០០ ០០០ដុល្លារ ដែលជាកញ្ចប់វិនិយោគពីកម្មវិធី VCIS ត្រូវបានប្រគល់ជូនសហគ្រាសក្នុងស្រុកចំនួន ១៧ ដែលបានបំពេញតាមលក្ខណ្ឌដោយក្នុងនោះមានការគាំទ្រផ្នែកឧបករណ៍ សម្ភារ និងបច្ចេកទេសដំណើរការផលិតកម្ម និងអនុលោមតាមគោលការណ៍សុវត្ថិភាពចំណីអាហារ ដែលជាជុំដំបូងនៃកម្មវិធីក្រោមគំនិតផ្តួចផ្តើម CAPFish-Capture របស់អង្គការ UNIDO។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា សហគ្រាសឯកជន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត និងកែច្នៃទំនិញបរិភោគ បង្កើនការនាំចេញ បង្កើតការងារ បង្កើនប្រាក់ចំណូល និងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាផលិតផលស្រស់ និងកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម។

ឯកឧត្តមបានថ្លែងបន្ថែមថា ៖
“ខ្ញុំសង្ឃឹមថា សហគ្រាសទាំងនេះនឹងចូលរួមចំណែកក្នុងការកែលម្អប្រព័ន្ធសុវត្ថិភាពចំណីអាហាររបស់កម្ពុជាសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទីផ្សារសហភាពអឺរ៉ុបផងដែរ។ គោលដៅចម្បងបន្ទាប់របស់យើងគឺពង្រឹងសមត្ថភាពអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលជលផល រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពចំណីអាហារ និងឧបករណ៍និយតកម្ម ដើម្បីបំពេញតម្រូវការនាំចេញផលិតផលនេសាទទៅកាន់សហភាពអឺរ៉ុបដែលយើងរំពឹងថានឹងសម្រេចបាននៅចុងឆ្នាំ២០២៤”

យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ស្ថិតក្នុងបរិបទនៃវិបត្តិ ជំងឺឆ្លងកូវិដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល សហគ្រាសឯកជនបាននិង កំពុងជួបប្រទះបញ្ហាជាច្រើនរួមមានដូចជា ការចំណាយប្រតិបត្តិការខ្ពស់ បញ្ហាទីផ្សារ កង្វះឥណទាន ខ្វះវត្ថុធាតុដើម ប្រេងឥន្ទន:ឡើងថ្លៃ។ល។ ដោយឡែកកង្វះចំណេះជំនាញ បុគ្គលិក កម្មករគ្មានជំនាញច្បាស់ លាស់ និងចំណេះដឹងបច្ចេកទេសក៏ស្ថិតនៅតែជាអាទិភាព ចាំបាច់ ដែលត្រូវយកចិត្តទុកដាក់ធ្វើការបណ្តុះ បណ្តាលផងដែរ ។ ដើម្បីចូលរួម ចំណែកដោះស្រាយបញ្ហាទាំងនេះ ចាំបាច់ និងជាបឋមត្រូវ គិតគូរជួយគាំទ្រ ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសជាចម្បង។
ជាមួយគ្នានេះ ក្នុងគោលដៅធានាគុណភាព និងសុវត្ថិភាពផលិតផលត្រី ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានបង្កើតប្រព័ន្ធត្រួតពិនិត្យ រៀបចំគោលនយោបាយ កៀរគរធនធាន និងផ្តល់ជំនួយបច្ចេកទេសដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងផ្នែកផលិតភាព គុណភាព និងស្តង់ដារ ធ្វើយ៉ាងណាស្របតាមស្តង់ដារទីផ្សារក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់តាមអភិក្រម“រដ្ឋ-ឯកជន-ដៃគូ-អភិវឌ្ឍន៍ និងសហគមន៍”។ សូមបញ្ជាក់ថា នេះអាចជាមុខមាត់ថ្មីសម្រាប់ផលិតផលនេសាទកម្ពុជា ដែលមានគុណភាព និងសុវត្ថិភាពសហគ្រាសទាំងនេះនឹងទទួលបានការបណ្តុះបណ្តាលបន្ថែមស្តីពីសុវត្ថិភាពចំណីអាហារ និងការអនុលោមតាមត្រាគុណភាពកម្ពុជា Cambodia Quality Seal (CQS) ដើម្បីរៀបចំសម្រាប់សវនកម្មវិញ្ញាបនប័ត្រ CQS ពីអង្គការ UNIDO នៅដំណាច់ឆ្នាំ ២០២២៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន

ADB ផ្ដល់កញ្ចប់ថវិកា៧២លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជនបទ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/10/2026
ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តកញ្ចប់ថវិកា៧២លានដុល្លារជួយកសិករខ្នាតតូចនៅតំបន់ជនបទ ...





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content