ក្រុមហ៊ុនជប៉ុនចំនួន៦ ចង់មកវិនិយោគវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនជប៉ុនចំនួន៦ បានបង្ហាញគោលបំណងវិនិយោគលើវិស័យកសិកម្មលើផលិតកម្មបន្លែ ការបង្កើតសាលាកសិកម្ម និងម៉ាស៊ីនចម្រោះទឹក ជាដើម។

ការបង្ហាញគោលបំណងវិនិយោគនេះក្នុងពេលដែល ឯកឧត្តម ស៊ឺស៊ឺមី តៃ (Susumu Tai) កុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន អមដោយប្រធាន និងតំណាងក្រុមហ៊ុនជប៉ុនចំនួន៦ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាតំណាង ​​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពពីក្រសួងកសិកម្ម បានឱ្យដឹងថា ឯកឧត្តម ស៊ឺស៊ីមិ តៃ និងតំណាងក្រុមហ៊ុនទាំង៦បានបង្ហាញពីបំណងចង់បង្កើតសាលាកសិកម្មនៅក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង ដើម្បីបន្ថែមការបណ្តុះបណ្តាលសិស្សអំពីផលិតកម្មបន្លែក្នុងចរន្តទឹក (Hydroponic) ដោយប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកផលិតនៅប្រទេសជប៉ុន (អាចច្រោះទឹកសមុទ្របរិភោគបាន) ដែលការប្រើទឹកបែបនេះអាចលើកគុណភាពបន្លែ សម្រាប់សុខភាព  និងបន្តប្រមែប្រមូលយកគ្រឿងយន្តកសិកម្មដែលកសិករជប៉ុនប្រើប្រាស់ ដើម្បីប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រឿងយន្ត និងបរិក្ខារទាំងនោះ អាចមកដល់កម្ពុជានៅក្នុងខែមេសា ឬ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូក្រុមហ៊ុន ដោយឯកឧត្តមបានសន្យាថា នឹងជួយសម្របសម្រួលក្នុងការបង្កើតសាលាកសិកម្មនៅវិទ្យាល័យព្រៃវែង ដើម្បីយុវជនវ័យក្មេងអាចមានការយល់ដឹងអំពីផលិតកម្មបន្លែ ។

ឯកឧត្តមបានបន្តថា ៖ចំពោះគ្រឿងយន្ត និងបរិក្ខារដែលភាគីជប៉ុនសន្យាផ្តល់ឱ្យនោះ ក្រសួងនឹងជូនដល់សហគមន៍កសិកម្មទំនើប ដែលនឹងបង្កើតឡើងនាពេលខាងមុខ ដើម្បីប្រើប្រាស់សម្រួលដល់ការងារផលិតកម្មរបស់ពួកគាត់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

តម្លៃប្រេងសាំងនៅកម្ពុជា បន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានធូរស្បើយ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា

ក្រសួងរៀបចំដែនដី លើកទឹកចិត្តវិស្វករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបទពិសោធន៍ថ្មីៗលើវិស័យសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/06/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានបំណងជំរុញឱ្យវិស្វករ និងស្ថាបត្យករកម្ពុជា ទៅបម្រើការងារនៅក្រៅប្រទេស ដើម្បីទទួលបានទាំងប្រាក់ចំណូល និងបទពិសោធន៍ថ្មីៗលើវិស័យសំណង់ មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជាពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាការនាំចេញផលិតផលកែច្នៃសម្រេច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីទំហំ ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជា ពីប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាអ្នកនាំចេញផលិតផលកែច្នៃសម្រេច

ចិន បញ្ចូលអង្គភាពជប៉ុនចំនួន ៤០ ចូលទៅក្នុងបញ្ជីខ្មៅ និងបញ្ជីតាមដាន ដើម្បីរឹតបន្តឹងការនាំចេញរ៉ែកម្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

ចិន បានដាក់អង្គភាពរបស់ជប៉ុនចំនួន ៤០ ចូលទៅក្នុងបញ្ជីខ្មៅរឹតបន្តឹងការនាំចេញ និងបញ្ជីស្ថិតនៅក្រោមការពិនិត្យឃ្លាំមើល ដើម្បីកាត់ផ្ដាច់មិនឱ្យទីក្រុងតូក្យូប្រើប្រាស់ទំនិញដែលអាចប្រើប្រាស់បានពីរមុខងារ

កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

ទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក U.S. News & World Report បានវាយតម្លៃ និងផ្ដល់ចំណាត់ថ្នាក់លេខ ១ ដល់កម្ពុជា ជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក

អាជីវកម្មចិញ្ចឹមត្រីរ៉ស់ដ៏ធំមួយកន្លែង មានលទ្ធភាពផ្គត់​ផ្គង់ត្រីសាច់ចូលទីផ្សារបានដល់ប្រមាណ ២០តោនក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 30/06/2026

TP កសិដ្ឋានចិញ្ចឹមត្រីរ៉ស់ ផ្តោតសំខាន់ទៅលើប្រភេទរ៉ស់រហូតដល់ប្រមាណ ៩០ភាគរយ កំពុងក្ដាប់ចំណែកទីផ្សារផ្គត់ផ្គង់ត្រីរ៉ស់ស្រស់តាមបណ្តាខេត្ត/ក្រុង និងរាជធានីភ្នំពេញ បានចន្លោះពី ១៥ ទៅជាង ២០តោនក្នុងមួយថ្ងៃ

កូរ៉េខាងត្បូង បោះទុនជាង ៥០០ ពាន់លានដុល្លារ ផលិតបន្ទះឈីប ឆ្លើយតបនឹងតម្រូវការ AI កើនឡើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/06/2026

កូរ៉េខាងត្បូង បានប្រកាសបោះទុនជាង ៥០០ ពាន់លានដុល្លារសម្រាប់វិនិយោគលើឧស្សាហកម្មផលិតបន្ទះឈីបរបស់ខ្លួន ដោយសារតម្រូវការផ្នែកបញ្ញាសិប្បនិម្មិត (AI) កំពុងហក់ឡើងខ្ពស់ខ្លាំង

ត្រឹមរយៈពេល​ ២ ឆ្នាំ តំបន់​សេដ្ឋកិច្ច​ពិសេស​​​កោះកុង ចេ​ជាង​​ ទទួល​បាន​ទុន​វិនិយោគ​ជាង ៥៦០ លានដុល្លារ​​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/06/2026

រយៈពេល​ត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ តំបន់​សេដ្ឋកិច្ចពិសេស​កោះកុង ចេជាង បាន​ទាក់ទាញទឹកប្រាក់​វិនិយោគប្រមាណជាង ៥៦០ លានដុល្លារអាម៉េរិក ជាពិសេស​បង្កើតឱកាស​ការងារជាច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក

ក្រសួងកិច្ចការនារី ជំរុញឱ្យគាំទ្រផលិតផលរបស់សហគ្រិនស្រ្តី ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានអំពាវនាវដល់សាធារណៈជនឱ្យជួយគាំទ្រផលិតផលខ្មែរដែលមានសហគ្រិន និងម្ចាស់អាជីវកម្មជាស្រ្តី ដើម្បីមានឱកាសបង្កើន ពង្រីកឱកាសទីផ្សារ

រុស្ស៊ី ពន្លឿនការបង្កើតបណ្តាញផ្កាយរណប Rassvet ប្រជែងនឹង Starlink របស់លោក Elon Musk

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/06/2026

ប្រទេសរុស្ស៊ី កំពុងជំរុញយ៉ាងលឿនក្នុងការដាក់ពង្រាយបណ្តាញអ៊ីនធឺណិតបញ្ជូនពីផ្កាយរណបស្របគន្លងតាមកម្រិតទាបថ្មីមួយនៅក្នុងស្រុកមួយដែលមានឈ្មោះថា Rassvet