ខេត្តព្រៃវែង នឹងមានផែស្ងួតមួយបន្ថែមទៀតលើគម្រោងវិនិយោគទំហំ ២០លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន S.S.R Co., Ltd. មានគម្រោងវិនិយោគទឹកប្រាក់ជាង២០លានដុល្លារអាម៉េរិក ដើម្បីបង្កើតផែស្ងួតមួយកន្លែង ស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងលើទំហំដីប្រមាណ ១០ហិកតា។

ទាក់ទងនឹងគម្រោងវិនិយោគនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈកម្មការអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធចុះពិនិត្យទីតាំងស្នើសុំវិនិយោ​គបង្កើតផែស្ងួតរបស់ក្រុមហ៊ុន S.S.R Co., Ltd. នេះ។ ក្នុងដំណើរបេសកកម្មការងារនេះ មានវត្តមានចូលរួមពីតំណាងក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងបរិស្ថាន, ក្រសួងផែនការ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតំណាងរដ្ឋបាលខេត្តព្រៃវែងផងដែរ។

ឯកឧត្តម ជា វុទ្ធី បានលើកឡើងថា៖

«គម្រោងវិនិយោគផែស្ងួតនេះនឹងចូលរួមចំណែកយ៉ាងសំខាន់គំាទ្រដល់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននាពេលខាងមុខនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម ព្រមទាំងបង្កើតការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ»។

ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានបន្ថែមថា៖ គម្រោងផែស្ងួតនឹងមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងគំាទ្រនានា ដែលរួមមាន អគារការិយា​ល័យ អគារពាណិជ្ជកម្ម កន្លែងផ្លាស់ប្តូរទំនិញ ទីតាំងតម្កល់កុងតឺន័រ និងឃ្លាំងស្តុកទំនិញជាដើម។

ក្រៅពីការចុះពិនិត្យទីតាំងគម្រោងវិនិយោគ ឯកឧត្តមអគ្គលេខាធិការ ក៏បានចុះពិនិត្យមើលច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ កម្ពុជា-វៀតណាម ដើម្បីស្វែងយល់ពីទិដ្ឋភាពរួមនៃការវិវត្តរីកចម្រើននៅតំបន់នោះ និងបានជម្រាបជូនពីការត្រៀមលក្ខណៈរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការចូលរួមធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រៃវែងក្នុងការផ្សព្វផ្សាយសក្តានុពលវិនិយោគរបស់តំបន់នេះជូនដល់វិនិយោគិនជាតិ និងអន្តរជាតិ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS Economy នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ៖ សភាពាណិជ្ជកម្មកម្ពុជា តែងតែអំពាវនាវឱ្យមានការវិនិយោគលើកំពង់ផែ ព្រលានយន្តហោះ ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ ដូច្នេះគម្រោងវិនិយោគផែស្ងួតនេះជារឿងមួយល្អប្រសើរណាស់ ព្រោះសម្រាប់ការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរ​ជា​តិ និងក្នុងស្រុក ក៏ដូចជាតភ្ជាប់តាមច្រកផ្លូវសមុទ្រទៅប្រទេសវៀតណាម និងតភ្ជាប់ព្រែកជីកហ្វូណនតេជោ ។ ជាងនេះទៅទៀត មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្មកម្ពុជា ដែលកើនឡើងជារៀងរាល់ឆ្នាំ ដូចជា សណ្តែក ស្វាយចន្ទី ជាដើម។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ទី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា និងជាសមាជិកទីប្រឹក្សានៃសភាពាណិជ្ជកម្មកម្ពុជា បានឱ្យ AMS Economy ដឹងថា៖ បច្ចុប្បន្ន មានផែស្ងួតជាង២០ហើយដែលកំពុងប្រតិបត្តិការនៅកម្ពុជា។ ផែស្ងួត ជាកន្លែងចាំបាច់ណាស់សម្រាប់រៀបចំទំនិញក្រៅពីកំពង់ផែទឹកធំចំនួន២របស់កម្ពុជា គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងកំពង់ផែស្វយ័តភ្នំពេញ ដែលគ្របដណ្តប់ការដឹកទំនិញជិត៨០ភាគរយ។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ទី បានបញ្ជាក់ថា៖

«ផែស្ងួតមានតួនាទីសំខាន់សម្រាប់រៀបចំទំនិញ ដូចជា ផ្ទេរ ខ្ចប់ទំនិញ និងការរៀបចំបែបបទផ្សេង​ៗ។ អ៊ីចឹងហើយ ការបង្កើតផែស្ងួតរបស់ក្រុមហ៊ុន S.S.R ជាការល្អ និងសំខាន់សម្រាប់ផ្ទុកទំនិញនិង ការដឹកទំនិញឆ្លងកាត់ព្រំដែននិងបន្តទៅផែទឹក។យើងមិនអាចផ្ទុកទំនិញនៅផែទឹកបានច្រើនពេកនោះទេ ដូច្នេះផែស្ងួតនឹងជួយសម្រួលការងារនេះ»។

ឧកញ៉ាអគ្គនាយកក្រុមហ៊ុន ឡាញហល បានលើកឡើងថា៖ ក្រោយការសាងសង់ផែស្ងួតនេះរួចរាល់ សង្ឃឹមថា នឹងមានសកម្មភាពមមាញឹក និងជួយរំលែកការកកស្ទះទំនិញផ្សេងៗ ទៅជាការរៀបចំទំនិញវិញ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *