ប្រធានថ្មីទី១១ របស់ ADB ប្តេជ្ញាជំរុញបេសកកម្មលើកកម្ពស់កំណើនអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន

ភ្នំពេញ៖ លោក Masato Kanda ដែលទើបតែប្រកាសចូលកាន់តួនាទីជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB ទី១១ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកដែលមានជំនាញ និងបទពិសោធន៍ នៅក្នុងការងារហិរញ្ញវត្ថុអន្តរជាតិជិត៤សទវត្សរ៍។ លោក Kanda ក៏ត្រូវបានអន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយការគិតគូរឆ្ពោះទៅមុខ និងអន្តរាគមន៍ដ៏មុតស្រួចនៅក្នុងស្ថានភាពទីផ្សារគ្រប់កាលៈទេសៈដែលមានការប្រែប្រួលខ្លាំង។ ក្នុងរយៈពេលដែលលោកកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសម្រាប់កិច្ចការអន្តរជាតិរបស់ប្រទេសជប៉ុន លោកបានដើរតួយ៉ាងសំខាន់ក្នុងការត្រួសត្រាយ និងរកដំណោះស្រាយផ្នែកហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងរៀបចំសកម្មភាពគោលនយោបាយដែលជួយធ្វើឱ្យទីផ្សារមានស្ថិរភាព។

លោក Kanda បានមានប្រសាសន៍ថា ៖

«ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលកាន់តួនាទីជាប្រធាន ADB ក្នុងកាលៈទេសៈដ៏សំខាន់នេះសម្រាប់តំបន់របស់យើង។ ដោយមានការជឿទុកចិត្តពីសមាជិកទាំង៦៩ របស់ ADB និងការគាំទ្រយ៉ាងមុតមាំពីបុគ្គលិកដ៏សកម្មរបស់យើង ខ្ញុំប្តេជ្ញាជំរុញបេសកកម្មរបស់ ADB ក្នុងការលើកកម្ពស់កំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាព​ធ​ន់​។ ដោ​យ​ធ្វើការរួមគ្នា យើងនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមចម្បងៗនៃការអភិវឌ្ឍដោយធានាថា ADB នៅតែជាដៃគូចាំ​បា​ច់​​​សម្រា​ប់តំបន់»។

លោក Kanda បានបន្ថែមថា ៖

«ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកប្រយោជន៍នៃជំនាញរួមនៅក្នុងស្ថាប័នរបស់យើង និងសហការជិតស្និទ្ធជាមួយដៃគូ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយ ប្រសិទ្ធភាព ជាពិសេសសម្រាប់អ្នកដែលត្រូវការជំនួយបំផុត។ ការយកចិត្តទុកដាក់របស់យើងនឹងផ្តោតលើសកម្មភាពជាក់ស្តែងដែលផ្តល់នូវលទ្ធផលជាក់លាក់ ដែលធានាថាការគាំទ្ររបស់យើងនឹងនាំមកនូវ ភាពរីកចម្រើនយូរអង្វែងសម្រាប់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក»។

ប្រធានក្រុមប្រឹក្សាភិបាល ADB លោក Fabio Panetta បានមានប្រសាសន៍ថា ៖ លោក  Masato Kanda នាំមកនូវបទពិសោធន៍សម្បូរបែប និងទស្សនៈវិស័យទូលំទូលាយសម្រាប់ ADB ។

លោកបញ្ជាក់ថា ៖

«បទពិសោធន៍របស់គាត់ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដ៏ស្មុគស្មាញ និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ធ្វើឱ្យគាត់ស័ក្ដិសមជាអ្នកដឹកនាំដ៏ល្អរបស់យើង ខណៈដែលយើងបន្តបង្កើនចំណុចខ្លាំងរបស់យើង និងចាប់យកឱកាសថ្មីៗ។ ខ្ញុំមានទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោក  Masato Kanda ធនាគារ ADB នឹងផ្ដល់ដំណោះស្រាយដែលមានគោលដៅ និងផលជះជាក់លាក់សម្រាប់ប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់យើង»។

សូមជម្រាបថា ការតែងតាំងរបស់លោក Kanda បានគូសបញ្ជាក់ពីការវិវត្តដែលកំពុងបន្ត និងការប្តេជ្ញាចិត្តរបស់ ADB ដើម្បីឆ្លើយតបនឹងតម្រូវការជាគន្លឹះរបស់ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍របស់ ADB។ នៅពេលដែល ADB ចាប់ផ្តើមដំណាក់កាលថ្មីក្រោមការដឹកនាំរបស់លោក Kanda នឹងបន្តកេរដំណែលដ៏រឹងមាំរបស់ ADB ព្រមទាំងដឹកនាំស្ថាប័ននេះដើម្បីដោះស្រាយបញ្ហាប្រឈម និងឱកាសនាពេល អនាគតផងដែរ។

ការសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់ក្រុមប្រឹក្សាភិបាល ADB ក្នុងការជ្រើសរើសលោក Kanda ឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់គាត់ក្នុងការដឹកនាំ ADB ក្នុងអំឡុងពេលដែលមានការផ្លាស់ប្តូរសំខាន់ៗ។ បទពិសោធន៍ដ៏ទូលំទូលាយរបស់គាត់ក្នុងការគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ចដ៏ស្មុគស្មាញ និងក្នុងបរិបទកិច្ចសហការជាពហុភាគីនឹងមានតម្លៃមិនអាចកាត់ថ្លៃបានខណៈដែល ADB បន្ត សម្របខ្លួនទៅនឹងស្ថានការណ៍ពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៤៩ ស្ថិតក្នុងតំបន់ អាស៊ី និងប៉ាស៊ីហ្វិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា


Leave a Reply

Your email address will not be published.Required fields are marked *