តុវិនិយោគកសិ-ចំណីអាហារជួយពង្រឹង និងពង្រីកមូលដ្ឋានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមានភាពធន់

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងនៃតុវិនិយោគកសិ-ចំណីអាហារ (AFID) កាលពីត្រីមាសទី១នៃឆ្នាំ២០២៤។តាមរយៈតុវិនិយោគកសិ-ចំណីអាហារនេះ នឹងចូលរួមចំណែកជួយពង្រឹង និងពង្រីកមូលដ្ឋានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមានភាពធន់។

ក្នុងគោលបំណងជំរុញវេទិកានេះឱ្យកាន់តែសកម្ម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវវិនិយោគកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានកោះប្រជុំក្រុមការងារអន្តរក្រសួងនៃតុវិនិយោគកសិ-ចំណីអាហារ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនភាពស្និទ្ធស្នាលរវាងក្រុមការងារអន្តរក្រសួង ស្ថាប័ន និងលេខាធិការដ្ឋាន។

ជំនួបប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការ បានកត់សម្គាល់អំពីភាពរឹងមាំ និងការរួមចំណែកយ៉ាងសំខាន់នៃវិស័យកសិកម្មក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង, បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ, និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេសទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។

ក្នុងស្មារតីនេះ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវវិនិយោគកម្ពុជាសង្ឃឹមថា ​ក្រុមការងារបន្ដសហការគ្នាឱ្យបានជិតស្និទ្ធដើម្បីអនុវត្តភារកិច្ចដែលបានប្រគល់ជូនសំដៅរុញច្រានតុវិនិយោគកសិ-ចំណីអាហារឱ្យកាន់តែមានភាពសកម្មជាងមុន និងចូលរួមចំណែកដល់ការជួយពង្រឹង និងពង្រីកមូលដ្ឋានរបស់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមានភាពធន់។

គួរបញ្ជាក់ដែរថា AFID ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី (CAVAC II) ក្នុងគោលបំណងជំរុញវិនិយោគក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាពដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ, បង្កើតការងារមានតម្លៃបន្ថែមកាន់តែខ្ពស់, និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

តុវិនិយោគកសិ-ចំណីអាហារ គឺជាផ្លែផ្គានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលីលើការពន្លឿនសកម្មភាពជំរុញវិនិយោគក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាពដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ ការកាត់បន្ថយភាពក្រីក្រតាមរយៈ​ការបង្កើតការងារបន្ថែម និងការជំរុញកំណើនសេដ្ឋកិច្ចនិងចីរភាពបរិស្ថាន។ ឧបករណ៍ចម្បង នេះនឹងរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម។ ប្រតិបត្តិការរបស់តុវិនិយោគកសិ-ចំណីអាហារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងជួយពង្រឹងមូលដ្ឋានរបស់វិស័យកសិ-ចំណីអាហារនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមានភាពធន់ តាមរយៈការធ្វើពិពិធកម្មធនធាន និងទម្រង់នៃការវិនិយោគ ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យនេះ ខណៈបង្កើតការងារដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនកម្ពុជា។

តុវិនិយោគកសិ-ចំណីអាហារ ជាថ្នាលបច្ចេកវិទ្យាព័ត៌មានតែមួយគត់ដែលនឹងផ្តល់ព័ត៌មាន និងជួយវិនិយោគិនឱ្យច្បាមយកកាលានុវត្តភាពមិនទាន់ច្នៃនៃធនធានកសិកម្មកម្ពុជា ហើយលើសពីនេះទៀតគឺការទទួលបាននូវការលើកទឹកចិត្តដ៏ទាក់ទាញពីច្បាប់ស្តីពីវិនិយោគ។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច