បណ្តា​ប្រទេសអាស៊ានទាំងអស់បេ្តជ្ញារួមគ្នា និងជំរុញការកសាងទីក្រុងឱ្យមានភាពធន់ និងឆ្លាតវៃ

ភ្នំពេញ៖ បណ្តាទីក្រុង រាជធានី និងរដ្ឋធានីនៃប្រទេស​អាស៊ានទាំង១០បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៅទីក្រុងភ្នំពេញដែលជាតឹកតាងថ្មី បង្ហាញ​ពីការប្ដេជ្ញាចិត្ដរួមគ្នា ជា​មួយការប្ដេជ្ញាចិត្ត​របស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ទីក្រុងក្នុងដំណើរទៅថ្ងៃអនាគត ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹងកសាងទីក្រុង​ឱ្យមាន​ភាពធន់ និងឆ្លាតវៃ។

ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានលើកឡើងបែបនេះនៅក្នុងឱកាសបង្ហាញលទ្ធផលនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» ដើម្បីការត្រៀមលក្ខណៈ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ នៃទីក្រុងនៅ​តំបន់​អាស៊ាន​ជួបប្រទះ ដូចជា បញ្ហាសេដ្ឋកិច្ច បញ្ហាអាកាសធាតុ និងភាពមិន​ច្បាស់​លាស់ផ្សេងៗ ជាពិសេសលើកឡើងពីការបែងចែកថវិកា ដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍន៍​ទីក្រុងឱ្យមានភាពធន់ និរន្តរភាព គួរឱ្យចង់រស់នៅ និងផ្ដល់នូវភាពសុខ​ដុមនីយកម្មជូនប្រជាពលរដ្ឋ ។

ឯកឧត្ដមបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់​នេះ គឺបណ្តាទីក្រុងបានឯកភាព យោគយល់ថា សេចក្ដីប្រកាសទីក្រុងភ្នំពេញនឹងស្នើ​សុំឱ្យមាន​កិច្ចសហប្រតិបត្តិការបន្ថែមទៀត និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីលើក​កម្ពស់​ឱ្យ​ទីក្រុងនៃបណ្តាតំបន់អាស៊ាន ចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍​រវាងគ្នា ។

ឯកឧត្ដម នួន ផារ័ត្ន បានបញ្ជាក់ទៀតថា ៖

“សម្រាប់បញ្ហាទាំងអស់នេះ ត្រូវបានលើកយកពិភាក្សា និងចែករំលែកជាទស្សនៈ បទពិសោធន៍ល្អៗរវាងរដ្ឋធានី និងរាជធានី។ ចំណុចនេះ គឺជារឿងដ៏សំខាន់ដែលរដ្ឋបាលរាជធានី រដ្ឋធានីទាំង១០ គិតថា ជាចំណុចមួយត្រូវចែករំលែកគ្នានូវបទពិសោធន៍ល្អៗ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមគ្នា ដើម្បីអភិវឌ្ឍន៍រាជធានី រដ្ឋធានីរបស់យើងទាំង១០របស់អាស៊ាន ឱ្យក្លាយជារាជធានី រដ្ឋធានីដែលមានភាពទាក់ទាញ ខាងផ្នែកបរិស្ថាន ដែលមានភាពល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ”

សម្រាប់វេទិកាអភិបាលក្រុងអាស៊ាន បានរំលេចចេញនូវសមិទ្ធផល នៃស្នាដៃការងារនៅក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួន ដែលជាចក្ខុវិស័យទៅមុខក្នុងការអភិវឌ្ឍរាជធានី រដ្ឋធានីរបស់ខ្លួន ដោយមានការចែកជាក្រុមពិភាក្សា៣ក្រុមធំៗ ហើយក្រុមនីមួយៗបានជជែកលម្អិត នូវបញ្ហាផ្សេងៗ រួមទាំងបញ្ហាការស្វែងរកនូវប្រភពហិរញ្ញប្បទាន ប្រកបដោយនិរន្តរភាព អភិវឌ្ឍន៍ទីក្រុង ការកសាងទីក្រុងឆ្លាត ការរួមគ្នាអភិវឌ្ឍន៍គោលដៅអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ ។

ទីក្រុងវៀងចន្ទន៍ ហាណូយ រាជធានីភ្នំពេញ ដូចជាបណ្ដារដ្ឋធានីដទៃទៀត ក៏បានចែករំលែកអំពីទម្លាប់អភិវឌ្ឍន៍ទីក្រុងល្អ ជាមួយនឹងការរៀបចំទីក្រុង ផ្ដោតទៅ​លើប្រជា​ពលរដ្ឋ ដោយមិនសូវផ្ដោតលើបច្ចេកវិទ្យានោះទេ។ ចំពោះទីក្រុងសាំងហ្គាពួរ  បានចែករំលែក​ពីការដាំដុះបន្លែ ការរៀបចំផែនការទីក្រុងដើម្បីធ្វើយ៉ាងណាឱ្យធានាសន្តិសុខល្អប្រសើរជូន​ប្រជាពលរដ្ឋ ដែលរស់នៅលើអគារខ្ពស់ៗរស់នៅ ប្រកបដោយសុខដុមនីយកម្ម ។ ក្រុងហាណូយ ក៏បានបង្ហាញពីបទពិសោធន៍ និងការធ្វើនគរូបនីយកម្មទីក្រុងរបស់គេ ដោយចង់អភិវឌ្ឍន៍ទៅជាប្រទេស ដែលមានការប្រកួតប្រជែងខ្ពស់ ហើយផ្ដោតទៅលើ ភូមិ​សាស្ត្រក្នុងតំបន់ហា​ណូយផងដែរ។ ចំណែកកម្ពុជា ក៏បានបង្ហាញពីការរៀបចំរបស់ខ្លួន ដែល​រៀបចំការកំណត់តំបន់នៅក្នុងទីក្រុង។

សូមបញ្ជាក់ថា កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកនូវដំណោះស្រាយ ដែលមានភាពច្នៃប្រឌិត នៃបណ្ដាទីក្រុងនីមួយៗ ការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍អាស៊ាន ថែមបានប្ដេជ្ញាចិត្តរួមគ្នា ដើម្បីកសាងទីក្រុងឱ្យមានភាពរឹងមាំជាងមុន ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់