វិស័យទេសចរណ៍ និងការវិនិយោគប្រកបដោយទំនុកចិត្តលើទីផ្សារ ជាកត្តារក្សាកំណើនសេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំនេះ

ក្នុងឆ្នាំ២០២៤នេះ បើទោះបីជាបញ្ហាវិបត្តិសកលជាច្រើននៅមិនទាន់រលត់នៅឡើយ រាប់ចាប់តាំងតែពីជម្លោះដោយយោធារហូតទៅដល់បញ្ហាអតិផរណា និងសកម្មភាពធ្វើពាណិជ្ជកម្មសកលផងដែរនោះគេជឿជាក់ថា កំណើនសេដ្ឋកិច្ចរបស់អាស៊ាន ASEAN ទាំងមូលនឹងបន្តកើនឡើង។

ការព្យាករណ៍ចុងក្រោយមួយដែលធ្វើឡើងដោយ S&P Global Market Intelligence ដែលជាក្រុមហ៊ុនអ្នកជំនាញស្រាវជ្រាវ និងវិភាគសេដ្ឋកិច្ចអន្តរជាតិ និងផ្តល់ការប្រឹក្សាទៅលើគម្រោងវិនិយោគធំៗផងដែរនោះបានបង្ហាញថា បញ្ហាវិបត្តិសកលមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរឡើយដល់កំណើនសេដ្ឋកិច្ចអាស៊ានដែលនឹងអាចទទួលបានក្នុងឆ្នាំនេះ។

ក្នុងនោះកត្តាសំខាន់ៗដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ក្រុមប្រទេសអាស៊ានមានភាពរឹងម៉ាំ និងធន់នោះ ដោយសារតែមានការគាំទ្រពីក្រោយដោយទំនុកចិត្តលើទីផ្សារក្នុងស្រុកពីសំណាក់ពលរដ្ឋក្នុងតំបន់ ជាពិសេសសកម្មភាពវិនិយោគពីបរទេសនៅក្នុងតំបន់។

The S&P Global បានសរសេរទៀតថា ទាំងនៅក្នុងពេលបច្ចុប្បន្ន និងរយៈពេលខាងមុខនេះ បណ្តាក្រុមហ៊ុនអន្តរជាតិធំៗរបស់ពិភពលោកនឹងធ្វើដំណើរជាបន្តបន្ទាប់ក្នុងការបណ្តាក់ទុន ធ្វើយ៉ាងណាឲ្យវាក្លាយទៅសង្វាក់ផលិតកម្មរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទីផ្សារសកលលោក ហើយក្នុងនោះប្រទេសដែលមានឧស្សាហកម្មខ្ពស់នឹងអាចទទួលបានផលចំណេញខ្លាំងជាងគេ។

ប្រភពដដែលនេះក៏បានសរសេរដែរថា វិស័យទេសចរណ៍របស់ប្លុកអាស៊ានក៏នៅតែដើរតួជាកត្តាលីករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចសម្រាប់សមាជិកនីមួយៗផងដែរ ហើយជឿជាក់ថាវិស័យនេះនឹងងើបឡើងវិញកាន់តែល្អប្រសើរឡើងនៅក្នុងឆ្នាំ២០២៤នេះ។

គួរឲ្យដឹងដែរថា ទំហំសេដ្ឋកិច្ចរបស់អាស៊ានគិតជា GDP កាលពីឆ្នាំ២០២២ មានរហូតទៅដល់ ៣,៦ទ្រីលានដុល្លារ ពោលគឺច្រើនជាងទ្វេដង GDP របស់ខ្លួនឯងកាលពីឆ្នាំ២០០៩ ដែលគ្រានោះទទួលបានត្រឹមតែ ១,៦ទ្រីលានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង