/www/wwwroot/economy.ams.com.kh/wp-content/themes/vodi/header-v3.php on line 188
" class="wp-singular post-template-default single single-post postid-53580 single-format-standard wp-custom-logo wp-embed-responsive wp-theme-vodi wp-child-theme-vodi-child masvideos-no-js non-logged-in group-blog sidebar-right light">

ប្រុងខ្លួន ! សមត្ថកិច្ចនឹង​ឃាត់យានយន្តមិនទាន់​បង់ពន្ធ​ប្រចាំ​ឆ្នាំ​​២០២១ ​ចាប់ពី​ថ្ងៃនេះ​ទៅ​

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​ ​បាន​ប្រកាស​ជូនដំណឹងថា​ ​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែ​កុម្ភៈ ​ឆ្នាំ​២​០​២​២​នេះ​តទៅ​ ​ការ​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ​២​០​២​១​ ​នឹង​ចាប់ផ្តើម​នៅតាមផ្លូវ​សំខាន់​ៗ​ទូទាំង​ប្រទេស​។​

យោងតាមសេចក្តីជូនដំណឹងស្តីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ ​និង​​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ​២​០​២​១បានបញ្ជាក់ថា ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រកាសប្រាប់​ម្ចាស់​យានយន្ត​ទាំងអស់​ថា​ ​ក្រុម​ការងារ​ចម្រុះ​ ​រាជធានី​-​ខេត្ត​ ​ដឹកនាំ​ដោយ​មន្ត្រី​ពន្ធដារ​ ​រួម​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​ ​នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ ​និង​​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ​២​០​២​១​ ​នៅ​តាម​គោលដៅ​មួយ​ចំនួន​លើ​កំណាត់ផ្លូវ​សំខាន់​ៗ​ ​នៃ​រាជធានី​-​ខេត្ត​ ​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែ​កុម្ភៈ ​ឆ្នាំ​២​០​២​២​ ​តទៅ​ ​។​

សេចក្តីប្រកាសរបស់អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​សង្កត់ធ្ងន់​ថា​ ​ក្នុង​ករណី​ម្ចាស់​យានយន្ត​ខក​ខានមិនបាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ ​និង​​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​​ឆ្នាំ​​២​០​២​១​កន្លងទៅ​ ​សូម​មេត្តា​រួសរាន់​អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ​ ​និង​​បង់​ប្រាក់ពិន័យ​តាម​ច្បាប់ជាធរមាន​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ឬ​​នៅ​តាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ ​ឬនៅ​ធនាគារ​ដៃ​ដូ ​ឬ​អាចប​ង់​តាមរយៈ​កម្មវិធី​ “​G​D​T​ ​Taxpayer​ ​A​p​p​” ​ដែល​អាច​ទាញ​យកចេញ​ពី​ ​A​p​p​ ​Store​ ​ចំពោះ​ ​i​OS ​ឬ​ ​Play​ ​Store​ ​ចំពោះ​ ​And​r​old​ ​សម្រាប់​យានយន្ត​ដែល​ធ្លាប់​បាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ ​និង​ ​យានជំនិះ​គ្រប់​ប្រភេទ​កន្លងមក​។

អគ្គនាយកដ្ឋាន​ពន្ធដារ​ បានសង្ឃឹម និងជឿជាក់ថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដា​ក់​គោរពកាតព្វកិច្ចសារពើពន្ធ និងរស់រាន់អញ្ជើញទៅប្រកាសបង់ពន្ធឱ្យបានគ្រប់ៗគ្នា និងបានទាន់ពេលវេលាស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីជៀសវាងនូវក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ពន្ធដែលនាំឱ្យខាតពេលវេលា និងនាំឱ្យកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ។

អគ្គនាយកដ្ឋាន​ពន្ធដា​រ (GDT) នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រក​ចំណូល​ពន្ធ​បាន​ប្រមាណ ២ ៧៨១ ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០២១ ពោលគឺ​កើនឡើង​ចំនួន ២៤ ភាគរយ​លើសពី​ផែនការ​ចំនួន ៥៣៨ លាន​ដុល្លារ​។ ទោះយ៉ាងណា ប្រាក់ចំណូល​នេះ​មាន​ចំនួន​តិចជាង​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០ ដែលមាន​ចំណូល​សរុប​ប្រហែល ២.៨៧ ពាន់​លាន​ដុល្លារ​​៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តជាប់​​ឆ្នេរ​សមុទ្រ​ទាំង​៤របស់កម្ពុជា ​នឹងកាន់តែ​កែ​ប្រែមុ​ខមាត់​ខ្លាំងបង្កើនភាពទាក់ទាញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់យក​តំបន់​ឆ្នេរសមុទ្រ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់ និង​ជា​គោលដៅអភិវឌ្ឍន៍​ ដោយ​បានដាក់ផែនការ​មេ​អភិវឌ្ឍន៍ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​​ឱ្យក្លាយជា​ប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងមជ្ឈមណ្ឌលកំណើនថ្មី

កម្ពុជា​មានឱកាសការងារសម្បូរបែប អត្ថប្រយោជន៍​ច្រើន និងមានយន្តការគាំពារ ដើម្បីផ្តល់​ការងារគ្រប់គ្រាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

នៅកម្ពុជាមានឱកាស​ការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍​ច្រើនជាង និងយន្តការគាំ​ពារសម្រាប់​ពលករ​គ្រប់​គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរដែលត្រឡប់មកប្រទេសកំណើតវិញ

អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/02/2026

រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង

គុយបា ប្រទេសដែលខ្លាំងលើវិស័យទេសចរណ៍ បានធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មានដោយសារកង្វះខាតប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

គុយបា ជាប្រទេសដឹកោះដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ជាប្រភពចំណូលចម្បងនោះ កំពុងជួបវិបត្តិធ្ងន់ធ្ងរដោយសារខ្វះខាតប្រេងឥន្ធនៈ រហូតបានបញ្ឈប់សកម្មភាពប្រចាំថ្ងៃទាំងអាជីវកម្ម​ផ្នែកបដិសណ្ឋារកិច្ច ទាំងសកម្មភាពរបស់ប្រជាជន

ក្រុមហ៊ុនជំនាញវិស័យសាងសង់លំដាប់អន្តរជាតិមួយស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិ IDECGROUP ASIA ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យសំណង់, ថាមពល, ឧស្សាហកម្មបៃតង និងភស្តុភារកម្ម នៅកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/02/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី