ភ្នំពេញ ៖ ជាការពិតណាស់ ការបង្កើតអាជីវកម្មអ្វីមួយមិនមែនជារឿងពិបាកធ្វើនោះទេ ប៉ុន្តែក្រោយពេលបង្កើត ហើយគ្រប់គ្រងពង្រឹង និងពង្រីកឲ្យអាជីវកម្មរីកចម្រើន និងមានភាពរឹងមាំជានិរត្តន៍ទើបជារឿងដ៏លំបាកបំផុត ជាពិសេសមានដំណោះស្រាយល្អនៅពេលជួបភាពប្រឈម។

ការដែលអាចក្ដោបក្ដាប់អាជីវកម្មមួយមានដំណើរការល្អនៅក្នុងដៃមិនមែនជារឿងដែលងាយស្រួលធ្វើនោះឡើយ ហើយក៏រិតតែមិនអាចរៀនពីសាលាហើយយកទៅអនុវត្តបានដែរ។ ពោលគឺវាទាមទារនូវការរៀនសូត្រនៅរង្វង់អាជីវកម្មជាក់ស្ដែងយ៉ាងល្អិតល្អន់ ដែលអាចមានភាគរយខ្ពស់ថា អាជីវកម្មនោះនឹងមិនដួលទៅវិញបន្ទាប់ពីលេចរូបរាងឡើង។

មានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មរយៈពេលជាង ១០ឆ្នាំ អ្នកស្រី តិច ស៊ីមហ៊ាង ម្ចាស់សិប្បកម្ម «កីមាស» បានរៀបរាប់អំពីបទពិសោធន៍ និងឧបសគ្គមួយចំនួនដែលអ្នកស្រីធ្លាប់បានឆ្លងកាត់ចាប់តាំងពីពេលដែលអ្នកស្រីស្ពាយផលិតផលសូត្រដើរលក់គ្រាដំបូង រហូតមានហាង និងឈានមកសាងម៉ាកអាជីវកម្មផ្ទាល់ខ្លួនដល់សព្វថ្ងៃ។ យ៉ាងណាក៏ដោយ បើទោះជាអាជីវកម្មរបស់អ្នកស្រីទទួលបានភាពជោគជ័យនៅលើទីផ្សារដូចសព្វថ្ងៃ ប៉ុន្តែឧបសគ្គ និងភាពប្រឈមហានិភ័យមួយចំនួននៅតែរត់ប្រគៀកនឹងអ្នកស្រីជានិច្ចដែលទាមទារឲ្យមានការត្រៀមទុកនូវដំណោះស្រាយសមស្របណាមួយជាចាំបាច់។

ជាក់ស្ដែង បញ្ហាជំងឺរាតត្បាតដែលអូសបន្លាយ២ឆ្នាំមកនេះ ជាការសាកល្បងដ៏ធំបំផុតដែលអ្នកស្រីមិនធ្លាប់ជួប ប៉ុន្តែយ៉ាងណាក្ដី អ្នកស្រីនៅតែអាចបន្តអាជីវកម្មបានតាមរយៈការផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការលក់ ហើយអ្នកស្រីជឿជាក់ថា មានសហគ្រិនផ្សេងទៀតជួបបញ្ហាដូចជាអ្នកស្រីដែរ។
អ្នកស្រី ស៊ីម ហ៊ាង បានមានប្រសាសន៍ថា៖
“ម្ចាស់អាជីវកម្មត្រូវគិតពីខ្លួនយើងថា តើយើងរឹងមាំគ្រប់គ្រាន់ហើយឬនៅក្នុងការទទួលយកបញ្ហា និងឈានទៅរកដំណោះស្រាយ ដូចជាពេលខ្លះខាត ពេលខ្លះមានការប្រកួតប្រជែង ហើយពេលខ្លះទៀតទទួលបានការរិះគន់ពីសំណាក់អតិថិជន ! បើសិនជាយើងទន់ជ្រាយ យើងអាចនឹងបាក់ក្នុងការប្រកបអាជីវកម្ម”
អ្នកស្រីបន្តថា ដំណាក់កាលដែលអាជីវកម្មជួបហានិភ័យ គឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់ម្ចាស់អាជីវកម្ម ដោយពួកគេត្រូវតែមានភាពរឹងមុំា ដើម្បីអាចដោះស្រាយបញ្ហាដោយសតិបញ្ញា ជៀសវាងការបាក់ទឹកចិត្ត ខ្លបខ្លាច មិនខិតខំរិះរកវិធីសាស្ត្រដោះស្រាយ។ សូមរំលឹកផងដែរថា កីមាស គឺជាឈ្មោះហាងលក់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ធ្វើឡើងពីសសៃសូត្រ ហើយបច្ចុប្បន្នហាងមួយនេះ កំពុងមានកេរ្ដិ៍ឈ្មោះល្បីល្បាញខាងផ្គត់ផ្គង់សម្លៀកបំពាក់ដែលមានគុណភាព មានជំនាញច្បាស់លាស់ក្នុងការរើសសសៃសូត្រ និងមានក្រុមស្ត្រីតម្បាញដែលមានជំនាញ និងបានឆ្លងកាត់ការបណ្ដុះបណ្ដាលប្រកបដោយវិជ្ជាជីវៈយ៉ាងត្រឹមត្រូវ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content