ការអភិរក្សជីវៈចម្រុះធ្វើឱ្យចំនួនសម្បុកសត្វ និងកូនសត្វស្លាបកម្រៗនៅតំបន់ព្រៃឡង់មានការកើនឡើង

ព្រះវិហារ ៖ សម្បុកសត្វស្លាបសរុបចំនួន ១៧៤ និងកូនចំនួន ២៩២ក្បាល ដែលសុទ្ធជាប្រភេទសត្វកម្រ ត្រូវបានការពារក្រោមកម្មវិធីការពារសម្បុកសត្វស្លាបនៅខេត្តព្រះវិហារ គាំទ្រដោយគម្រោង USAID ព្រៃឡង់បៃតង USAID Greening Prey Lang មានចំនួនកើនឡើង ដែលការកើនឡើងនេះបានជួយលើកកម្ពស់ជីវភាពសហគមន៍ និងពង្រឹងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពផងដែរ។

យោងតាមទិន្នន័យពីអង្គការ USAID បានបង្ហាញឱ្យដឹងថា ក្នុងរដូវបន្តពូជចាប់ពីខែមិថុនា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០​២២ សម្បុកសត្វស្លាបសរុបចំនួន ១៧៤ និងកូនចំនួន ២៩២ក្បាល សុទ្ធតែជាប្រភេទសត្វកម្រត្រូវបានការពារដែលចំនួននេះមានការកើនឡើងច្រើនជាងឆ្នាំមុន ដែលមានសម្បុកត្រឹមតែចំនួន ១២៧ និងកូនចំនួន ២៣២ក្បាលប៉ុណ្ណោះ ត្រូវបានការពារក្រោមកម្មវិធីការពារសម្បុកសត្វស្លាបនៅខេត្តព្រះវិហារ ដែលគាំទ្រដោយគម្រោង USAID ព្រៃឡង់បៃតង។

ប្រភពរបស់គម្រោងក៏បានបញ្ជាក់ថា កម្មវិធីបានជ្រើសរើសអ្នកការពារសម្បុកបក្សីសរុបចំនួន ៧២នាក់ ដើម្បីធ្វើជាអ្នកការពារសម្បុកបក្សី និងកូនរបស់ពួកវាឱ្យរួចផុតពីការគំរាមកំហែង។ ប្រភេទសត្វដែលត្រូវបានការពារនៅក្នុងឆ្នាំនោះរួមមាន ៖ សត្វត្រយ៉ងយក្ស សត្វត្រយ៉ងចង្កំកស សត្វក្រៀល ត្រដក់តូច កុកពាក់អំបោះ និង សត្វត្មាតភ្លើងជាដើម។

កាលពីពេលថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅសហគមន៍តំបន់ទេសចរណ៍ធម្មជាតិត្មាតប៉ើយ ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាន​ថ្លែងថា ការការពារនិងអភិរក្សជីវៈចម្រុះ សត្វព្រៃ ព្រៃឈើកា​ន់តែមានប្រ​សិទ្ធ​ភា​ព​ខ្ព​ស់​នឹងផ្ត​ល់ផ​ល​ប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយ​ដល់​ជីវ​ភាព​ប្រ​ជា​ពលរ​ដ្ឋនៅ​មូ​ល​ដ្ឋា​ន តាមរយៈការរកចំណូលពីទេសចរណ៍ធម្មជាតិ ហើយទេសចរណ៍ធម្មជា​តិនៅក្នុងចក្ខុវិស័យ​ទេស​ចរណ៍ផ្សារភ្ជាប់ទឹកដី ក៏កំពុង​តែផ្តល់​ចំណូល​ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាបណ្តើរៗ​។

ឯក​ឧ​ត្ត​ម នេត្រ ភក្ត្រា បានមានប្រ​សា​សន៍ថា ៖

“ជារៀងរាល់ថ្ងៃ ស​ត្វព្រៃ​ដ៏មា​នត​ម្លៃរ​បស់​យើ​ង បើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ ប៉ុន្តែបើយើងគិតពីតម្លៃជី​វៈចម្រុះប្រព័ន្ធ​អេ​កូ​ឡូ​ស៊ី សត្វព្រៃមួយក្បាលៗ ពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជា​ប្រាក់​បាន​ឡើយ ដែលសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួ​តពីចំណូលលើវិស័យ​ទេស​​ចរ​ណ៍ផ​ង​ដែ​រ​​”

ឯកឧត្តមបានគូសបញ្ជាក់ថា សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បាន​ត្រឹមឆ្អែតមួយ​ប៉ប្រិច​ភ្នែ​ក​ប៉ុ​ណ្ណោះ​ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះភពផែនដី​របស់​យើង។ ប្រសិន​បើ​ស​ត្វ​មួ​យ​ក្បា​លដែលអ្នកបានសម្លាប់នៅរស់វិញ វានឹងធ្វើឱ្យប្រព័ន្ធ​អេកូឡូស៊ីយើងកាន់តែល្អប្រសើរ ក​ម្ពុ​​ជាសម្បូណ៌ជីវៈចម្រុះ និង​​អាចទាញចំណូលបាន​ច្រើន ជាង​តម្លៃសាច់សត្វដែលអ្នក​បាន​ល​ក់​វា​នៅលើទីផ្សាររាប់រយពាន់ដង។ ទន្ទឹមនេះ សត្វព្រៃជា​សម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា កា​រ​ចូល​រួ​ម​ថែរក្សា ការពារនិងអភិរក្សឱ្យ​បានគង់វង់ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី