Boeing ប្រកាសពីផែនការបញ្ឈប់បុគ្គលិក ១៧០ ០០០ នាក់ ដែលស្មើរនឹង ១០ ភាគរយនៃកម្លាំងការងារសរុបរបស់ខ្លួន

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាមេរិកបានប្រកាសពីផែនការបញ្ឈប់បុគ្គលិក ១០ ភាគរយនៃកម្លាំងការងាររបស់ខ្លួន ដោយសារបន្តជួបប្រទះនឹងការខាតងបង់ ខណៈដែលកំពុងមានការធ្វើកូដកម្មពីបុគ្គលិក។

កាលពីថ្ងៃសុក្រកន្លងទៅនេះ Boeing បានប្រកាសការកាត់បន្ថយការងារ និងបុគ្គលិក ​ដែលនឹងរាប់បញ្ចូលទាំងនាយកប្រតិបត្តិ , អ្នកគ្រប់គ្រងបន្ថែមពីលើបុគ្គលិកធម្មតាសរុបប្រមាណ ១៧០ ០០០ នាក់ ឬ ស្មើរនឹង ១០ ភាគរយនៃកម្លាំងការងាររបស់ខ្លួន។

នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Kelly Ortberg បានលើកឡើងថា ក្រុមហ៊ុន Boeing ស្ថិតក្នុងស្ថានភាពលំបាក ដោយក្រោយមួយខែបន្ទាប់ពីគាត់បានកាន់តំណែងកម្មករជាង ៣៣ ០០០ នាក់បានធ្វើកូដកម្ម។ យ៉ាងណាមិញ Boeing កំពុងកំណត់កម្រិតកម្លាំងពលកម្មរបស់ពួកគេឡើងវិញ ដើម្បីឲ្យស្របទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ និងផ្តោតទៅលើអាទិភាពសំខាន់ៗ។ នាយកប្រតិបត្តិរូបនេះបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តតឹងតែងនឹងផ្តោតទៅលើការផ្លាស់ប្តូររចនាសម្ព័ន្ធដែលនឹងធានានូវសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការរក្សាការប្រកួតប្រជែង និងប្រតិបត្តិការបញ្ជាទិញរបស់អតិថិជនក្នុងរយៈពេលវែង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Boeing បានពន្យារពេលកម្មវិធីអភិវឌ្ឍយន្តហោះ 777X របស់ខ្លួនរហូតដល់ឆ្នាំ២០២៦ និងបញ្ឈប់ការផលិតយន្តហោះដឹកទំនិញ 767 ពាណិជ្ជកម្មនៅត្រឹមឆ្នាំ ២០២៧។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Boeing បានប្រឈមមុខនឹងបញ្ហាជាច្រើនរួមមាន គ្រោះថ្នាក់ ការរបង្កើនការត្រួតពិនិត្យ និងកូដកម្មដោយកម្មករចំនួន ៣៣ ០០០ នាក់តាំងពីខែកញ្ញា។ ការ​វិភាគ​ថ្មីមួយ​បានបង្ហាញ​ថា បុគ្គលិក និង​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន Boeing បាន​ទទួលរងនូវការខាត​បង់​ពីការធ្វើកូដកម្ម​ចំនួន ៣,៧ ពាន់​លាន​ដុល្លារ។ គិតចាប់តាំងពីមានកូដកម្មរហូតមក ក្រុមហ៊ុន Boeing បានបញ្ឈប់ការផលិតយន្តហោះសំខាន់ៗជាច្រើនដូចជា យន្តហោះ 777 និង 776 របស់ខ្លួន ហើយគ្មានដំណើរការយន្តហោះសូម្បីតែមួយនៅរោងចក្រផលិតក្នុងទីក្រុង Everett រដ្ឋ Washington។ មិនត្រឹមតែប៉ុណ្ណោះ អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Boeing បានបាត់បង់ ៩០០ លានដុល្លាក្នុងរយៈពេល ៤ សប្តាហ៍ដំបូង។ ទន្ទឹមនឹងនេះ បណ្តាក្រុមហ៊ុនអាកាសចរណ៍ដែលជាអតិថិជនរបស់ក្រុមហ៊ុន Boeing ក៏កំពុងលំបាកផ្នែកហិរញ្ញវត្ថុផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនមានបំណុលប្រហែល ៦០ ពាន់លានដុល្លារ ហើយបានប្រកាសពីការខាតបង់លំហូរសាច់ប្រាក់ជាង ៧ ពាន់លានដុល្លារសម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៤ ។

សូមរំលឹកថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Boeing បានដាក់បណ្តឹងលើការអនុវត្តការងារដោយអយុត្តិធម៌ទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ ដើម្បីប្រឆាំងនឹងសហជីពដែលតំណាងឱ្យកម្មកររោងចក្រ West Coast ដែលកំពុងធ្វើកូដកម្ម។ យ៉ាងណាមិញ សហជីពបានលើកឡើង​ថា ក្រុមហ៊ុន Boeing បាន​បដិសេធ​មិនដំ​ឡើង​​ប្រាក់​ឈ្នួល ផែនការ​ចូល​និវត្តន៍ និង​វិស្សមកាល ឬ​ការ​ឈប់​សម្រាក​ឈឺផ្សេងៗសម្រាប់បុគ្គលិកនោះទេ ដែលជាមូលហេតុធ្វើឱ្យពួកគេនាំគ្នាកូដកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា