ប្រេស៊ីល និង ឥណ្ឌា កំពុងបង្វែរគោលដៅនាំចេញទៅកាន់ប្រទេសផ្សេង ក្រោយទទួលរងអត្រាពន្ធខ្ពស់ពីអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក Donald Trump បានជំរុញឲ្យអ្នកនាំចេញសម្រេចចិត្តបង្វែរទិសដៅទៅកាន់ប្រទេសផ្សេងទៀតជាពិសេសចិន ដែលអាចជំរុញឲ្យទំនិញជាច្រើនប្រភេទកាន់តែមានតម្លៃថ្លៃសម្រាប់អ្នកទិញអាម៉េរិកផងដែរ។

ប្រេស៊ីល ដែលជាប្រទេសផលិតកាហ្វេដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានអាម៉េរិកសម្រេចដំឡើងអត្រាពន្ធគយខ្ពស់បំផុតរហូតដល់ទៅ ៥០% ដែលធ្វើឲ្យអ្នកផលិតរបស់ប្រេស៊ីលមិនសូវចង់នាំចេញទំនិញទៅកាន់មហាអំណាចមួយនេះទេ ខណៈដែល ចិន បានក្លាយជាគោលដៅសម្រាប់អ្នកនាំចេញកាហ្វេរបស់ប្រេស៊ីលជំនួសអាម៉េរិក ដោយសារនិន្នាការហាងកាហ្វេកំពុងរីកចម្រើន និងជាទីផ្សារដ៏ធំសម្បើម។

កាលពីខែកក្កដាកន្លងទៅនេះ នៅពេលដែលអ្នកនាំចេញបានត្រៀមលក្ខណៈសម្រាប់ពន្ធចូលជាធរមាន ក្រុមហ៊ុនកាហ្វេប្រេស៊ីលជាង ១៨០ បានចុះឈ្មោះដើម្បីនាំចេញទៅកាន់ប្រទេសចិន។ អ្នកជំនួញគ្រាប់កាហ្វេ Hugo Portes បានលើកឡើងថា គោលបំណងនៃការដំឡើងពន្ធគឺចង់ធ្វើឱ្យប្រេស៊ីលចុះខ្សោយ ប៉ុន្តែតាមពិតវាកំពុងជំរុញអ្នកលក់ឱ្យខិតទៅរកប្រទេសចិន ហើយអាចនឹងបើកឱកាសឲ្យពួកគេចូលទីផ្សារអាស៊ីថែមទៀតផង។ បច្ចុប្បន្ន ប្រេស៊ីល មានចំណែកផ្គត់ផ្គង់កាហ្វេប្រហែលមួយភាគបីរបស់អាម៉េរិក ដែលលក់កាហ្វេ ៨ លានកញ្ចប់ឲ្យប្រទេសនេះជារៀងរាល់ឆ្នាំ។ គេព្យាករណ៍ថា គ្រាប់កាហ្វេប្រេស៊ីលមួយកញ្ចប់ទម្ងន់ ២,២៦ គីឡូក្រាមអាចឡើងថ្លៃប្រហែល ២៥% នៅទីផ្សារអាម៉េរិកក្នុងប៉ុន្មានខែខាងមុខនេះ ដែលធ្វើឲ្យហាងកាហ្វេត្រូវចំណាយបន្ថែម ហើយអ្នកផឹកកាហ្វេអាចនឹងចំណាយប្រាក់បន្ថែមរហូតដល់ ៧% ក្នុងមួយកែវ។

កាលឆ្នាំ២០២៤ ក្រុមហ៊ុនកាហ្វេចិន Luckin Coffee បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគប្រេស៊ីល (ApexBrasil) ដើម្បីទិញគ្រាប់កាហ្វេចំនួន ១២០ ០០០ តោនក្នុងរយៈពេល ២ឆ្នាំ ដែលមានតម្លៃប្រហែល ៥០០ លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ អ្នកនាំចេញគ្រាប់កាហ្វេប្រេស៊ីល លោកស្រី Fernanda Pizol បានលើកឡើងថា ចំការកាហ្វេរបស់គាត់ Daterra Coffee បានត្រៀមលក់កាហ្វេកាន់តែច្រើនទៅប្រទេសចិន និងទីផ្សារផ្សេងទៀត ប្រសិនបើតម្រូវការនៅអាម៉េរិកធ្លាក់ចុះ ខណៈដែលអ្នកទិញអាម៉េរិកជាច្រើនបានស្នើសុំឱ្យផ្អាកការបញ្ជាទិញ ដោយសារពន្ធខ្ពស់លើទំនិញនាំចូលពីប្រេស៊ីល។

មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌាដែលរងពន្ធទ្វេរដងដល់ទៅ ៥០% ពីអាម៉េរិកផងដែរនោះ ក៏កំពុងសម្លឹងការនាំចេញទៅទិសដៅប្រទេសចិនដូចគ្នាទៅនឹងប្រេស៊ីល។  

អគ្គលេខាធិការសមាគមអ្នកនាំចេញគ្រឿងសមុទ្ររបស់ឥណ្ឌា លោក K N Raghavan បានលើកឡើងថា អ្នកទិញអាម៉េរិកជាច្រើនបានផ្អាកការបញ្ជាទិញបង្គា បើទោះបីជាកិច្ចពិភាក្សាពាណិជ្ជកម្មឥណ្ឌាជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងបន្តក៏ដោយ។ យ៉ាងណាមិញ អ្នកនាំចេញគ្រឿងសមុទ្ររបស់ឥណ្ឌាកំពុងបង្កើនការលក់ទៅឲ្យប្រទេសចិន ដែលកំពុងក្លាយជាគោលដៅដ៏ធំមួយរប់ឥណ្ឌាសម្រាប់នាំចេញគ្រឿងសមុទ្រ។ លើសពីនេះ អឺរ៉ុបដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌាក៏ជាគោលដៅនាំចេញផងដែរ។

ក្នុងពេលឥឡូវនេះ ធុរកិច្ច និងអាជីវកម្មអាម៉េរិកមួយចំនួនកំពុងជួបការលំបាកដោយសារគោលនយោបាយពាណិជ្ជកម្មរបស់ Trump ។ ហេតុផលនៅត្រង់ថា ការផលិតទំនិញខ្លះនៅក្នុងស្រុកមិនអាចបំពេញតម្រូវការពេញលេញបាននោះទេ ជាក់ស្ដែង ដូចជាកាហ្វេ និងបង្គាជាដើម។ សមាគមពាណិជ្ជកម្មខាងគ្រឿងសមុទ្រដ៏ធំមួយរបស់អាម៉េរិក បានអំពាវនាវឱ្យមានការលើកលែងពន្ធ ដោយសារទីផ្សារអាហារសមុទ្ររបស់អាម៉េរិកភាគច្រើនពឹងផ្អែកលើការនាំចូល ខណៈដែលការនេសាទក្នុងស្រុកបានឈានហួសកម្រិតរួចទៅហើយ។ លើសពីនេះ ហាងលក់គ្រឿងទេសដ៏ធំរបស់អាម៉េរិក Walmart បានព្រមានផងដែរថា ពន្ធគយធ្វើឲ្យទំនិញឡើងថ្លៃ ហើយអាចនឹងបន្តឡើងបន្ថែមទៀត ខណៈដែលខ្លួនបានចំណាយថ្លៃដើមខ្ពស់រួចទៅហើយ។

អ្នកនាំចេញគ្រឿងសមុទ្រឥណ្ឌា Abuthahir Aboobakar បានលើកឡើងថា អតិថិជនអាម៉េរិកមួយចំនួននៅបន្តបញ្ជាទិញសម្រាប់ប៉ុន្មានខែខាងមុខបើទោះបីជាមានពន្ធគយធ្វើឲ្យពួកគេបង្កើនថ្លៃដើមក៏ដោយ ដោយសារមិនទាន់រកអ្នកផ្គត់ផ្គត់ជំនួសបាន។ យ៉ាងណាមិញ លោក Abuthahir មានទំនុកចិត្តថា ក្រុមហ៊ុនរបស់គាត់អាចទប់ទល់នឹងការផ្លាស់ប្តូរបាន ជាមួយនឹងអតិថិជននៅក្នុង ៦០ ប្រទេសជុំវិញពិភពលោក ដែលធ្វើឲ្យគាត់មានជម្រើសបង្វែរការនាំចេញឆ្ងាយពីអាម៉េរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *