ភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងរយៈពេល១១ ខែឆ្នាំ២០២១កន្លងទៅនេះ បានកើនដល់ជាង២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន ហៅកាត់ថា(JETRO) ដោយកម្ពុជា បាននាំចេញទំនិញទៅជប៉ុនមានតម្លៃជាង ១ ៦០០លានដុល្លារ ។

ទិន្នន័យដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានបញ្ជាក់ថាក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារជប៉ុន មានតម្លៃជាង ១ ៦២៣លានដុល្លារ កើនឡើងជិត១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

Jetro បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន កើនឡើងដល់ ២.១៤ពាន់ លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅជប៉ុនមានតម្លៃ ១ ៦២៣ លានដុល្លារ កើនឡើង៩.១% ខណៈជប៉ុន នាំចូលទំនិញមកកម្ពុជាវិញមានតម្លៃ ៥២៥.៦២ លានដុល្លារ កើនឡើង២១.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ។ ការធ្វើពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា កាលពីឆ្នាំ២០២០ មានទំហំជាង២.១ពាន់លានដុល្លារ ធ្លាក់ចុះ៨.៣៥% បើធៀបឆ្នាំ២០១៩ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានតម្លៃជាង១ ៦១៧លានដុល្លារ ធ្លាក់ ៦.៦% ចំណែកជប៉ុននាំចូលមកវិញមានតម្លៃ ៤៨៤.៧០លានដុល្លារធ្លាក់១៣.៨ភាគរយ។
កម្ពុជានាំទំនិញទៅកាន់ប្រទេសជប៉ុន មានដូចជាសម្លៀកបំពាក់ គ្រឿងបង្គុំអគ្គិសនី និងគ្រឿង បង្គុំអេឡិចត្រូនិក សម្ភារៈធ្វើដំណើរ រួមនឹងផលិតផលកសិកម្ម។។ ចំណែកជប៉ុនវិញ បាននាំទំនិញចូលមកកម្ពុជារួមមាន៖ គ្រឿងម៉ាស៊ីន និងផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ។ អ្នកជំនាញខាងសេដ្ឋកិច្ច ធ្លាប់លើកឡើងថា ក្រៅពីការនាំចេញទៅកម្ពុជា ក្នុងកំណើនល្អប្រសើរហើយនោះ ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក៏មានសន្ទុះកើនឡើងផងដែរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS ថា សញ្ញាវិជ្ជមាននៃកំណើនការនាំចេញនាំចូលទំនិញរវាងកម្ពុជា និងជប៉ុន បានបង្ហាញពីដំណើរការទៅកាន់តែល្អប្រសើរ នៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ចូលជាធរមានកាលពីដើមខែមករា ហើយជប៉ុនក៏ជាសមាជិកនៃកិច្ចព្រមព្រៀងនេះផង ជាមួយនឹងក្រុមហ៊ុនជាច្រើនមាននៅតំបន់សេដ្ឋកិច្ចពិសេស នឹងជួយឱ្យការធ្វើពាណិជ្ជកម្ម នឹងល្អប្រសើរជាងមុន ព្រមទាំងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនផងដែរ។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា៖
“ការនាំចេញមានការកើនឡើងនេះ គឺដោយសារមានក្រុមហ៊ុនវិនិយោគរបស់ជប៉ុនជាច្រើន ដែលគាត់មកវិនិយោគនៅកម្ពុជា ហើយនាំចេញទៅកាន់ជប៉ុន ដែលនាំឱ្យការនាំចេញកើនឡើង។ សង្ឃឹមថា នឹងមានជើងហោះហើរផ្ទាល់ ពីជប៉ុនមកកម្ពុជា ដើម្បីដឹកជញ្ជូនអ្នកដំណើរ អ្នកវិនិយោគិនមកកាន់កម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត”
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ដែរថា ជាមួយនឹងជំនឿទុកចិត្តរបស់អ្នកវិនិយោគជប៉ុនមកលើកម្ពុជា ជាពិសេសការចាក់វ៉ាក់សាំងបានល្អរបស់កម្ពុជា នោះប្រសិនបើប្រទេសក្នុងតំបន់មានបញ្ហាកូវីដមិនអាចដំណើរការចង្វាក់ផលិតកម្មបាន ជប៉ុនអាចបង្វែរផលិតផលទីផ្សារមកកន្លែងអាទិភាពដូចជាកម្ពុជាជាដើម។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ AMSថា កំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុននេះគឺមិនអាចកាត់ផ្តាច់បាននូវសន្តិភាព ដែលជប៉ុនបានឱ្យតម្លៃមកប្រទេសកម្ពុជា នៃអ្នកវិនិយោគជប៉ុន ហើយបាននាំចេញនូវផលិតផលពីកម្ពុជាទៅប្រទេសជប៉ុន ដែលឆ្លើយតបទីផ្សាររបស់ជប៉ុនបាន។
លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា៖
“កិច្ចសហការរវាងវិនិយោគិនជប៉ុន និងវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកាន់តែមានការបើកទូលាយនូវផលិតផល ដែលអាចនាំចេញដោយមានការសម្របសម្រួលល្អ ហើយគម្រោងបង្កើតកិច្ចព្រមព្រៀងកម្ពុជា-ជប៉ុន ដែលអាចឆ្លើយតបនូវតម្រូវការនៃការនាំចេញ នោះកំណើននឹងកាន់តែមានទិន្នន័យខ្ពស់ថែមទៀត”
បច្ចុប្បន្ននេះ ប្រទេសជប៉ុនបានឈរនៅលំដាប់ទី២ ក្នុងនាមជាប្រទេសដែលជួយជ្រោមជ្រែងប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយស្ដារនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅក្នុង វិស័យសុខាភិបាល និងវិស័យអប់រំ ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 28/10/2026
ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោងចក្រ នុយក្លេអ៊ែរ របស់អុីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/10/2026
ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content