កម្ពុជាទទួលបានចំណូលជាង ២ ២១០លានដុល្លារ ពីពន្ធ-អាករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២

បើទោះបីជាស្ថានភាពសេដ្ឋកិច្ចកម្ពុជាមិនមានភាពប្រាកដប្រជាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះយ៉ាងណាក្ដី ក៏ការនាំចេញ-នាំចូលទូទៅរបស់កម្ពុជាបានបង្ហាញនូវសញ្ញាល្អមកវិញសម្រាប់ឆ្នាំ២០២២ នេះ ជាក់ស្ដែងតាមរយៈចំណូលពន្ធ-អាករក្នុងរយៈពេល៧ខែ កម្ពុជាទទួលបានចំណូលរហូតជាង ២ ២១០លានដុល្លារ មានការកើនឡើងផុតហួសពីបន្ទាត់ចំណូលពន្ធ-អាករ កាលពីឆ្នាំមុន។

តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងរយៈពេល ០៧ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១៥សីហា កន្លងទៅបានចេញជាលទ្ធផលដូចតទៅ៖

សរុបរយៈពេល ៧ខែ នៃឆ្នាំ២០២២នេះ ចំណូលពន្ធ-អាករ ដែលប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៨៩៥០,៨៩ ប៊ីលានរៀល ត្រូវនឹងចំនួនទឹកប្រាក់ប្រមាណជា ២ ២១០,១០ លានដុល្លារ។ ដែលចំនួននេះស្មើនឹង ៧៨,៣៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៩៨៩,៧៤ ប៊ីលានរៀល (ប្រមាណជា ៤៩១,២៩ លានដុល្លារ) ស្មើនឹង ២៨,៦២%។

បើនិយាយដោយឡែក ត្រឹមតែមួយខែពេញនៃខែកក្កដា ឆ្នាំ២០២២នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយក ដ្ឋានពន្ធដារ មានចំនួន ៩៦៩,៨០ ប៊ីលានរៀល (ប្រមាណជា ២៣៩,៤៦ លានដុល្លារ) ស្មើនឹង ៨,៤៩% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកក្កដា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១៥៦,១៥ ប៊ីលានរៀល (ប្រមាណជា ៣៨,៥៦ លានដុល្លារ) ស្មើនឹង ១៩,១៩%។

ការកើនឡើងនៃចំណូលនេះ បើតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយកនៃ​អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល បានឱ្យដឹងថា ដោយសារមានការចូលរួមមួយផ្នែកពីការខិតខំប្រឹងប្រែងកៀរគរចំណូលពីប្រភពនានា ព្រមទាំងបិទខ្ទប់នូវការលេចធ្លាយចំណូលផ្សេងៗ តាមរយៈការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) និងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម។

ដោយឡែក ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជា៖ Tol E-Filing, E-Filing, E-Payment, GDT Tax Pre-Filing App, និងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា ដោយមានសេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ ព្រមទាំងសេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធី នានា (E-Tax Service) ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមក្នុងការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានាតាមប្រព័ន្ធអនឡាញ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន