កម្ពុជាចុះកិច្ចព្រមព្រៀងលក់ឥណទានកាបូន ១៥លានតោន សហការធានាទប់ស្កាត់វិបត្តិបម្រែបម្រួលអាកាសធាតុ

ភ្នំពេញ ៖ នៅក្នុងកិច្ចពិភាក្សារបស់មេដឹកនាំពិភពលោកនៃកិច្ចប្រជុំរបស់ COP27 ដែលបានប្រព្រឹត្តទៅជាងពីរសប្តាហ៍ចាប់តាំងពីថ្ងៃទី០៦ ខែវិច្ឆិកា ដែលបានបិទបញ្ចប់នាថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា នៅប្រទេសអេហ្ស៊ីប សម្រាប់កម្ពុជាដែលជាសមាជិកដែរនោះ បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយសាជីវករអន្តរជាតិផ្នែកកាត់បន្ថយការបំភាយឧស្ម័នដែលបានត្រួតពិនិត្យ((VERs) ប្រមាណ ១៥លានតោន ឬ ១៥លានតោននៃឥណទានកាបូន(Credit Carbon) ជាផ្នែកមួយនៃគម្រោង REDD+ របស់កម្ពុជា ក្នុងន័យសហការបិទបញ្ចប់ការកាប់បំផ្លាញព្រៃឈើ។

តាមការបញ្ជាក់ពីក្រសួងបរិស្ថាន រដ្ឋាភិបាលកម្ពុជានឹងធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមសាជីវកម្មឈានមុខគេដែលជាភ្នាក់ងារបញ្ជារទិញឥណទានកាបូនពីគម្រោង REDD+ ចំនួនបី របស់ប្រទេសកម្ពុជា ដែលបង្កើតឡើងដោយសមាគមអភិរក្សសត្វព្រៃ(WCS) និងអង្គការសម្ព័ន្ធសត្វព្រៃ(Wildlife Alliance) ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទអាកាសធាតុ COP27 នៅអេហ្ស៊ីប បានលើកឡើងថា មូលនិធិដែលបានមកពីការលក់ឥណទានកាបូន (VERs) ជួយក្រសួងបរិស្ថានរបស់កម្ពុជា អនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសយើងក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ រួមទាំងការផ្លាស់ប្តូររបស់យើងទៅកាន់កម្មវិធី REDD+ ។

ឯកឧត្តមបានគូសបញ្ជាក់ថា ៖

“នៅពេលដែលពិភពលោកកំពុងព្យាយាមជំនះដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនដូចមានចែងក្នុងសេចក្តីប្រកាសរបស់បណ្តាមេដឹកនាំនាទីក្រុង Glasgow ស្តីពីព្រៃឈើ និងការប្រើប្រាស់ដី បទពិសោធន៍របស់កម្ពុជាបង្ហាញពីរបៀបដែលគម្រោង REDD+ អាចជួយកម្ពុជា ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចការថែរក្សាគម្របព្រៃឈើរបស់ខ្លួនប្រកបដោយចីរភាព និងហិរញ្ញប្បទានទ្រង់ទ្រាយធំ”

សូមជម្រាបផងដែរថា ក្របខ័ណ្ឌ REDD+ ជាគម្រោងបង្កើតឡើងដោយសន្និសីទអង្គការសហប្រជាជាតិ សំដៅដល់ការកាត់បន្ថយការបំភាយឧស្ម័នដែលកើតចេញពីការកាប់បំផ្លាញព្រៃឈើ និងការសឹករិចរិលរបស់គម្របព្រៃឈើ ជាមួយយន្តការអភិរក្ស ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ការស្តុកកាបូនព្រៃឈើនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ REDD+ គឺជាយុទ្ធសាស្ត្រកាត់បន្ថយវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលអនុញ្ញាតឱ្យសហគមន៍ និងរដ្ឋាភិបាលទទួលបានការទូទាត់ពីទីផ្សារកាបូនដោយស្ម័គ្រចិត្តសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នដែលសម្រេចបានតាមរយៈគម្រោងការពារព្រៃឈើ។

ជុំវិញបញ្ហានេះដែរ លោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃសម្ព័ន្ធសត្វព្រៃ(Wildlife Alliance) បានថ្លែងថា គម្រោង REDD+ របស់កម្ពុជា ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យបំផុត ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបានការកាត់បន្ថយការបំភាយឧស្ម័ន ការពារគម្របព្រៃឈើ ព្រមទាំងការពារបាននូវចំនួននៃប្រភេទសត្វជិតផុតពូជផង។

លោកស្រីនាយកប្រតិបត្តិសម្ព័ន្ធសត្វព្រៃរូបនេះសង្កត់ធ្ងន់ថា ៖

“ចំពោះសារៈសំខាន់នៃគម្រោងឥណទានកាបូន REDD+ ដូច្នេះថា៖ អត្ថប្រយោជន៍ទាំងនេះ បង្កើនកំណើនសេដ្ឋកិច្ច ខណៈវាបានចូលរួមថែរក្សាសម្រស់ធនធានធម្មជាតិនៃប្រទេសរបស់ពូកគេក្នុងពេលតែមួយផង”

កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ បានថ្លែងសុន្ទរកថានៅសន្និសីទអាកាសធាតុ COP27 ដោយអំពាវនាវប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ បង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣ភាគរយ នៃផលិតផលក្នុងស្រុកសុរប(GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យផែនការនានាជាអាទិ៍ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

យោងតាមទិន្នន័យពីសារជីវករឥណទានកាបូនអន្តរជាតិ កម្ពុជាបានរៀបចំបន្ថែមផ្ទៃដី ១,១៩លានហិកតា បន្ថែមទៀត ដែលនាំឲ្យតំបន់សម្រាប់គម្រោង REDD+ របស់កម្ពុជាបានឈានដល់ប្រមាណ ១ភាគ៣ នៃតំបន់គម្របការពារព្រៃឈើទាំងមូលរបស់កម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) និងជាអ្នកតាមដានបញ្ហាបរិស្ថាន យល់ឃើញថា វត្តមានគម្របព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមសម្រាប់កម្ពុជានោះទេ ប៉ុន្តែក៏មានតម្លៃជាសាកលផងដែរ ដើម្បីទប់ទល់វិបត្តិការប្រែប្រួលអាកាសធាតុ ដែលសាជីវករឥណទានកាបូនអន្តរជាតិតែងសម្លឹងឃើញ។

សូមរំឭកថា កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅ នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាជាម្ចាស់ប្រមុខការទូតអាស៊ាន បានស្វាគមន៍ចំពោះការអនុម័តកិច្ចព្រមព្រៀងអាកាសធាតុ នៅសន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុ COP 26 ក្នុងទីក្រុង Glasgow នៅចក្រភពអង់គ្លេស។ ប្រមុខការទូតអាស៊ាន ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ផងដែរ។

កាលពីឆ្នាំ ២០២០ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ៧២ ដែលបានដាក់របាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) ទៅលេខាធិការដ្ឋាន UNFCCC មុនពេលកំណត់។ នៅឆ្នាំ ២០២១ កម្ពុជាបានដាក់ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ឬ ”Cambodia’s Long Term Strategy for Carbon Neutrality (LTS4CN)” ជាមួយគោលដៅលើការបញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ ២០៥០៕ អត្ថបទដោយ ៖ សំបាន ច័ន្ទដារ៉ា




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....