កម្ពុជា​​ចំណាយថវិកា​ប្រមាណ៦៦០​លានដុល្លារ​ ដើម្បីអភិវឌ្ឍន៍​ទឹកស្អាតសម្រាប់ពលរដ្ឋ​​នៅក្រុង​ភ្នំពេញ​និង​តំបន់​ជាយ​ក្រុង

ភ្នំពេញ ៖ ដើម្បី​បំពេញ​តម្រូវការ​ខ្វះខាត និងផ្គត់ផ្គង់ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុងក្រុងភ្នំពេញ ជាពិសេស​ប្រជាពលរដ្ឋ​ដែលរស់​នៅតំបន់ជាយក្រុង រាជរដ្ឋាភិបាល​បាន​សាងសង់​រោងចក្រផលិតទឹកស្អាត​ធំមួយ​កន្លែងទៀតនៅសង្កាត់បាក់ខែង ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានីភ្នំពេញ ដោយ​រោងចក្រ​នេះនឹង​ចំណាយថវិកា​សរុប​ប្រមាណ​៦៦០​លានដុល្លារអាមេរិក ដើម្បី​បញ្ចប់​​គម្រោងទាំងស្រុង ។

យោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​បានឱ្យ​ដឹងថា រោងចក្រ​ផលិតទឹកស្អាត​បាក់ខែង នឹងត្រូវ​សាងសង់​ជា​ ៣ ​ដំណាក់​កាល​ ឬ ​៣ ជំហាន ហើយ​រហូត​មក​ដល់​​បច្ចុប្បន្ន រោងចក្រ​មួយនេះ​សម្រេច​បាន​ការសាងសង់ ​២ដំណាក់​កាល និងបានដាក់ឱ្យ​ប្រើ​ប្រាស់​ហើយ​ផង​ដែរ ។ សម្រាប់​រោងចក្រ​ផលិតទឹកស្អាត​ដំណាក់​កាលទី​៣ ក៏​បានប្រកាស​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការ​រួចរាល់ហើយដែរ ។​

តាម​របាយការណ៍​របស់​ក្រសួងមួយនេះបានឱ្យដឹងថា គម្រោងទាំង ៣ ដំណាក់កាលនេះ នឹងត្រូវ​ចំណាយ​ទឹកប្រាក់អស់​ប្រមាណ ៦៦០​លានដុល្លារ​ ដែលបានមកពី​ឥណទាន​សម្បទាន​របស់ទីភ្នាក់​ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​ (AFD ) មាន​ប្រមាណ​ ៤១០លានដុល្លារ​អាមេរិក ឥណទានសម្បទាន​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប​ ចំនួន​​១០០លានដុល្លារ​អាមេរិក ហិរញ្ញប្បទាន​ឥណ​ទាន​​​ពីសហគមន៍​អឺរ៉ុប​មាន​ចំនួន​២៦​លាន​ដុល្លារ​អាមេរិក និង​ថវិកា​បដិភាគពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ចំនួន​១២៤លាន​ដុល្លារអាមេរិក ។​​

នៅពេល​រោងចក្រ​ផលិតទឹក​ស្អាត​ទាំង​ ៣ ដំណាក់​កាលនេះសាងសង់រួចរាល់ វាមាន​សមត្ថភាពអាច​ផលិត​ទឹ​ក​​បា​ន​​​ក្នុងមួយ​ថ្ងៃ​ ១លានម៉ែត្រគូប សម្រាប់​បំពេញ​តម្រូវរបស់ពលរដ្ឋ​នៅក្រុង​ភ្នំពេញ និងក្រុ​ងតាខ្មៅ​ ខេត្ត​កណ្ដាល ។

បើតាម​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ​សម្រាប់​គម្រោង​ក្នុង​ដំ​ណាក់​​កាលទី​១ បាន​ចំ​ណាយ​​ទឹកប្រាក់​ប្រមាណ ២៦៤,៨​​លានដុល្លារអាមេរិក គម្រោង​ដំណាក់ទី​២ បា​ន​ចំ​ណាយ​ទឹក​ប្រាក់​ប្រមាណ ១៤៨,២​លានដុល្លារ​អាមេរិក​ និង​​គម្រោង​រោងចក្រ​ផលិតទឹកស្អាត​បាក់ខែ​ង​ដំណាក់​កាល​ទី​៣ គ្រោងនឹង​ចំណាយ​ថវិកា ​២៥៧​លានដុល្លារអាមេរិក ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​បន្តអ​នុវត្ត​តួនាទី​ជា​យុទ្ធ​សាស្ត្រ​ក្នុ​ង​ការព​ង្រឹង​ការ​គ្រប់គ្រង និងអភិវឌ្ឍ​វិស័យ​ទឹក​ស្អាត ដោយមានការចូលរួមពីប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃសម្រាប់គ្រួសារ និង​គាំ​ទ្រតំបន់អាទិភាព ដូច​ជា​តំបន់​រោង​ចក្រ​សហគ្រាស សួនបណ្តុំសហគ្រាសធុនតូច និង មធ្យម តំបន់​សេដ្ឋ​កិច្ច​ពិសេស និងតំបន់ប៉ូលសេដ្ឋកិច្ច ដែលនឹងបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច ។

ការអភិវឌ្ឍ​វិស័យទឹកស្អាត​ និងអាច​បំពេញ​តម្រូវការ​ខ្វះខាត​ដល់​ពលរដ្ឋ​នៅតំបន់ជាយក្រុង ហើយ​អ្នក​អ​ភិ​វ​ឌ្ឍ​ន៍​លើវិស័យ​លំនៅឋាន​ក៏នឹងអាច​ជ្រើសរើស​យក​តំបន់ជាយក្រុង​ស​ម្រាប់​ជា​ទី​តាំង​​អភិវឌ្ឍន៍​គម្រោង​របស់ខ្លួន​ដើម្បីបំ​ពេញ​ទៅតាម​កំណើន​ប្រជាពលរដ្ឋ​នៅក្រុងភ្នំពេញ ។ ម៉្យាងទៀត បើសិនជា​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​ហេដ្ឋារ​ចនា​ស​ម្ព័ន្ធ​ទាំងពីរ ( ផ្លូវ ទឹក ភ្លើង ) អ្នក​អ​ភិ​វឌ្ឍន៍​នឹង​ចូលទៅកាន់​តំបន់​នោះ​ដើម្បីអភិវឌ្ឍន៍​​ ដូចជា​ រោងចក្រ ស​ហ​គ្រាស និង​លំនៅឋាន​ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អារ៉ាប៊ីសាអ៊ូឌីត សម្រេចកិច្ចព្រមព្រៀងស្តុកទុកប្រេងឆៅនៅរូងថ្មក្រោមដីរបស់សិង្ហបុរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។


Leave a Reply

Your email address will not be published.Required fields are marked *