(ភ្នំពេញ)៖ ពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអន្តរជាតិ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២២នេះ មានទំហំជាង ២៧ពាន់លានដុល្លារ ដែលកើនឡើង ២០.២% បើធៀបជាមួយនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ ដែលមានទំហំ ២២.៦៧ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ យ៉ាងណាមិញ លំហូរនៃការនាំចេញ-នាំចូលរបស់កម្ពុជា ជាមួយអន្តរជាតិជារួម គឺកម្ពុជាបាននាំចេញក្នុងតម្លៃ ១១.៣៧ពាន់លានដុល្លារ ដែលកើនឡើង៣៣.៩% និងនាំចូលមកវិញក្នុងតម្លៃជាង១៥.៨៦ពាន់លានដុល្លារ កើនឡើង១១.៩%។

បើតាមរបាយការណ៍ដដែលបានបង្ហាញថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដែលសម្រេចបានទំហំពាណិជ្ជកម្ម ៥.៩ពាន់លានដុល្លារ កើនឡើង១៩.៧% បើធៀបនឹងរយៈពេល៦ខែដូចគ្នា កាលពីឆ្នាំ២០២១ ហើយតាមពីក្រោយចិន គឺសហរដ្ឋអាមេរិក ដែលសម្រេចទំហំពាណិជ្ជកម្មរវាងគ្នា មានតម្លៃជាង ៤.៨១ពាន់លានដុល្លារ កើនឡើង៥១.៨%។ បើទោះជាទំហំនាំចូលរបស់អាមេរិក តិចជាងចិន តែប្រទេសនេះបានក្លាយជាទីផ្សារដ៏ធំរបស់កម្ពុជា ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ ក្នុងរយៈពេល៦ខែនេះ។

ជាមួយនឹងលទ្ធផលនៃការនាំចេញរបស់កម្ពុជាដែលកើនឡើង ២០%នេះ មានការចូលរួមច្រើនពីឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈដែលប្រទេសផ្សេងៗបានថមថយនូវសង្វាក់ផលិតកម្ម។ លើសពីនេះទៅទៀត កម្ពុជាបាននាំចេញទំនិញផ្សេងទៀតដូចជាកង់ គ្រឿងអេឡិចត្រូនិក អគ្គិសនីសម្រាប់បំពាក់ក្នុងរថយន្តមួយចំនួនជាដើម។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។ គួរបញ្ជាក់ថា ការនាំចេញសម្លៀកបំពាក់ បានបង្ហាញកំណើនដ៏ល្អប្រសើរ ក្នុងរយៈពេល៦ខែនេះ ដោយកម្ពុជាបាននាំចេញសម្លៀកបំពាក់ក្នុងតម្លៃ ៤.៥ពាន់លានដុល្លារ ខណៈរយពេល៦ខែកាលពីឆ្នាំមុន នាំចេញតែ៣.២ពាន់លានដុល្លារប៉ុណ្ណោះ។ ចំណែកការនាំចេញស្បែកជើងវិញ មានតម្លៃ ៨៤៦លានដុល្លារ កើនឡើង៣២.៧%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី នាំចេញបានជាង ៧៦០លានដុល្លារ កើនឡើង ៥៨.៧% ។ បន្ថែមពីនោះការនាំចេញគ្រឿងសង្ហារឹមផ្សេងៗ មានតម្លៃ ៥២៥លានដុល្លារ កើនឡើង ៧៤.២%៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

លទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/11/2026
ការផ្លាស់ប្តូរបរិយាកាសនយោបាយនៅសហរដ្ឋអាម៉េរិក ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបង្កើតភាពមិនច្បាស់លាស់ក្នុងការដឹកនាំប្រទេស និងអាចជះឥទ្ធិពលដល់ទិសដៅទំនាក់ទំនងការបរទេសជាមួយឥណ្ឌា

រថយន្តអគ្គិសនីឆ្លាតវៃ Chery Q ស៊េរីឆ្នាំ២០២៧ សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយតម្លៃពិសេស ក្រោម ២ម៉ឺនដុល្លារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/11/2026
រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chery Cambodia បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីជំនាន់ថ្មី Chery Q ស៊េរីឆ្នាំ២០២៧ នៅឯអគារតាំងបង្ហាញសាខាសែនសុខ។ រថយន្តម៉ូដែលថ្មីនេះរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យសម័យថ្មី (Gen Z) ក្រុមគ្រួសារ និងការរស់នៅបែបស៊ីវិល័យក្នុងទីក្រុង។ក្រោមពាក្យស្លោក «Happiness Starts with





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content