Capfish-Aquaculture ជួយគាំទ្រប្រជាកសិករបម្រើឱ្យការអភិវឌ្ឍវិស័យវារីវប្បកម្មប្រកបដោយភាពច្នៃប្រតិដ្ឋនៅកម្ពុជា

ភ្នំពេញ ៖ កម្មវិធីខាបហ្វីស អាក្វ័រខាល់ឆ័រ Capfish-Aquaculture ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការងារបានជួយបណ្តុះបណ្តាលប្រជាកសិករ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នស្រាវជ្រាវ គ្រូបណ្តុះបណ្តាល និងក្រុមអ្នកបង្កើតគោលនយោបាយ ដើម្បីនាំមកនូវការកែលម្អ ចេញជាលទ្ធផលជាក់ស្តែង​នៅក្នុងវិស័យវារីវប្បកម្មនៅកម្ពុជា។

ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ មានការចុះអង្កេតពាក់ព័ន្ធនឹងកសិដ្ឋានបង្កាត់ ភ្ញាស់ និងបំប៉នត្រី ចំនួន ១៩ នៅទូទាំងខេត្តចំនួន ១០ បានបង្ហាញឱ្យឃើញពីចន្លោះប្រហោងសំខាន់ៗក្នុងការគ្រប់គ្រងទឹក ជីវសុវត្ថិភាព បច្ចេកវិទ្យាដែលមានស្រាប់ និងភាពខ្វះខាតនៅក្នុងជំនាញជាក់ស្តែង។ ក្នុងការបំពេញចន្លោះប្រហោងទាំងនេះ កាលពីខែមុន អ្នកជំនាញអន្តរជាតិ លោកបណ្ឌិត Huynh Thanh Toi បានបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ក្នុងការផលិតមីក្រូសារាយ និងចៃទឹក ដែលជាចំណីរស់ដ៏សំខាន់សម្រាប់ការលូតលាស់សុខភាពកូនត្រីចាប់ពីថ្ងៃដំបូង។

ជំនាញការជាតិមកពីគម្រោង IT1 ក៏បានផ្តល់វគ្គបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃ (ថ្ងៃទី២០-២៣ ខែឧសភា ឆ្នាំ២០២៥) នៅក្នុងខេត្តកណ្តាល ដល់កសិដ្ឋានបង្កាត់ភ្ញាស់ និងបំប៉នត្រីឯកជន និងអ្នកចិញ្ចឹមត្រី ដោយផ្តោតលើការលើកកម្ពស់ការអនុវត្តល្អក្នុងការបង្កាត់ភ្ញាស់ ការពង្រឹងជំនាញក្នុងការផ្តល់ចំណីរស់ និងការដោះស្រាយចំពោះផ្នែកផ្សេងទៀតដែលបានរកឃើញនៅក្នុងពេលចុះអង្កេតនាពេលថ្មីៗនេះ។

សូមជម្រាបថា តាមរយៈកម្មវិធីខាបហ្វីសអាក្វ័រខាល់ឆ័រ Capfish-Aquaculture បានចែករំលែកចំណេះដឹងដល់កសិករជាង ២ ០០០នាក់ ដែលក្នុងនោះមានប្រមាណ ៣៤ភាគរយជាស្ត្រី ទទួលបានការបណ្តុះបណ្តាលក្នុងការអនុវត្តវារីវប្បកម្មប្រកបដោយភាពឆ្លាតវៃ និងការអនុវត្តវារីវប្បកម្មល្អនៅទូទាំងខេត្តគោលដៅទាំង១០។​ កម្មវិធីក៏បានជួយដល់សាកលវិទ្យាល័យចំនួន៤ គ្រូបង្គោលថ្នាក់ជាតិចំនួន២៥រូប និងគ្រូបង្គោលក្នុងស្រុកចំនួន១៨រូប នាំយកវារីវប្បកម្មទៅផ្សព្វ​ផ្សាយក្នុងថ្នាក់រៀន និងសហគមន៍។

ក្រុមការងារគម្រោងខាបហ្វីស អាក្វ័រខាល់ឆ័រថ្មីៗនេះ បានធ្វើទស្សនកិច្ចសិក្សានៅកសិដ្ឋានវារីវប្បកម្មឆ្លាតវៃសាកល្បងមួយនៅខេត្តសៀមរាប ដើម្បីចែករំលែកលទ្ធផលស្រាវជ្រាវសំខាន់ៗទាក់ទងនឹងវិធីសាស្ត្រនៃការចិញ្ចឹមត្រីទីឡាព៉្យាក្នុងបែ ដើម្បីជួយកសិករឱ្យសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុបានកាន់តែប្រសើរ។

ទស្សនកិច្ចសិក្សានេះធ្វើឡើងនៅកសិដ្ឋានរបស់លោក សឿន ឆាយ ស្ថិតក្នុងស្រុកសូទ្រនិគម ដែលមានកសិករ ៣០រូប ចូលរួមសិក្សាពីវិធីការពារគ្រោះទឹកជំនន់ ការកែលម្អបច្ចេកទេសនៃការផ្ដល់ចំណីដោយផ្អែកលើសមត្ថភាពផ្ទុកនៃស្រះនីមួយៗ និងការអនុវត្តនានាលើការចិញ្ចឹមត្រីប្រកបដោយនិរន្តរភាព។

ទស្សនកិច្ចសិក្សាចំនួន៨ផ្សេងទៀត នឹងបន្តអនុវត្តក្នុងពេលឆាប់ៗនេះក្នុងខេត្តសៀមរាប កំពង់ធំ និង តាកែវ ក្រោមការគាំទ្រពីកម្មវិធី ខាបហ្វីស អាក្វ័រខាល់ឆ័រ CaPFish-Aquaculture។

ជាមួយគ្នានេះដែរ កម្មវិធី ខាបហ្វីស អាក្វ័រខាល់ឆ័រ បានប្តេជ្ញានាំមកនូវវារីវប្បកម្មប្រកបដោយចីរភាព និងបរិយាបន្ននៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កសិដ្ឋានបង្កាត់ភ្ញាស់ និងបំប៉នត្រីនានានៅប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្ន កម្មវិធីក៏កំពុងផ្តល់យ៉ាងសកម្មនូវការផ្ទេរចំណេះដឹងសំខាន់ៗដល់ក្រុមគោលដៅដែលចាំបាច់បំផុត។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *