ចិន​អំពាវនាវ​ឱ្យ​ជប៉ុន, កូរ៉េខាងត្បូង និង​អាស៊ាន ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែស៊ីជម្រៅ​ ដើម្បីទប់ទល់នឹងសង្គ្រាម​ពាណិជ្ជកម្ម

បរទេស៖ យោងតាមប្រភពព័ត៌មានពី South China Morning Post បានរាយការណ៍ថា​ ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ចិនបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយអាស៊ាន ជប៉ុន និងកូរ៉េខាងត្បូង ចំពេលដែ​លសង្គ្រាម​ពាណិជ្ជកម្មកាន់តែមានភាពតានតឹង។

នៅក្នុងកិច្ចប្រជុំអាស៊ាន +3 កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ចិន លោក Lan Foan បានលើកឡើងថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការធ្វើការជាមួយដៃគូក្នុងតំបន់ ដើម្បីពង្រឹងគោលនយោបាយសម្រាប់ធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ។ ចិនបានប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ដែលមានលក្ខណៈបើកចំហ និងរួមបញ្ចូល ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជានៃសកលលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងហិរញ្ញវត្ថុចិន លោក Lan បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកកំពុងមានការផ្លាស់ប្តូរខ្លាំងក្លា ដោយសកលភាវូបនីយកម្មកំពុងប្រឈមនឹងការប្រឆាំងគ្នា ឯកតោភាគីនិយម និងការការពារនិយម ដែលធ្វើឲ្យភាពមិនប្រាកដប្រជាកាន់តែកើនឡើង។ ការកត់សម្គាល់របស់លោក Lan បានកើតឡើងចំពេលមានភាពតានតឹងពាណិជ្ជកម្មសកល បន្ទាប់ពីប្រធានាធិបតីអាម៉េរិក Donald Trump ប្រកាសការយកពន្ធគយពីដៃគូពាណិជ្ជកម្មជាច្រើនរបស់ខ្លួន។ ទន្ទឹមនឹងនេះ ប្រទេសជាច្រើនបានជួបពិភាក្សាជាមួយសហរដ្ឋអាម៉េរិក ដើម្បីឈានដល់កិច្ចចរចាមួយ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយត្រូវបានប្រកាសនោះទេរហូតមកដល់ពេលនេះ។

នៅក្នុងកិច្ចប្រជុំអាស៊ាន +3 ដដែលនោះ ទេសាភិបាលធនាគារកណ្តាលចិន លោក Pan Gongsheng បានលើកឡើងពីសារៈសំខាន់ក្នុងការពង្រឹងគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMI) ក៏ដូចជាបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់។ លើសពីនេះ លោក Pan ក៏បានអំពាវនាវ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​រួបរួម​គ្នា​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ដំឡើង​ពន្ធ​របស់​អាម៉េរិក។

អ្នកវិភាគសេដ្ឋកិច្ចបានមើលឃើញថា កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមគ្នាក្នុងចំណោមប្រជាជាតិអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីរក្សាក្របខ័ណ្ឌសកលភាវូបនីយកម្មបច្ចុប្បន្ន ពោលគឺប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ WTO។ បន្ថែមពីនេះ គេព្យាករណ៍ថា ចិននឹងបើកទីផ្សាររបស់ខ្លួនបន្ថែមទៀតដល់សមាជិកអាស៊ាន ដើម្បីទូទាត់ផ្នែកខ្លះដែលបាត់បង់អ្នកប្រើប្រាស់អាម៉េរិក ក៏ដូចជាធ្វើការកាន់តែជិតស្និទ្ធជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *