ក្រុមហ៊ុនចិនបណ្តាក់ទុន៩០លានដុល្លារបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas នាំចេញទៅអន្តរជាតិ

ភ្នំពេញ៖ ក្រុមហ៊ុន Sunfair Garment Co., Ltd. មកពីប្រទេសចិន បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas ដើម្បីនាំចេញទៅកាន់បណ្តាប្រទេសអាស៊ាន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន៩០លានដុល្លារអាម៉េរិក ហើយតាមរយៈការបង្កើតរោងចក្រនេះអាចបង្កើតការងារចំនួនប្រមាណ៤.០០០  កន្លែង។នេះបើយោងតាមប្រភពរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការសាងសង់រោងចក្រនៅលើផ្ទៃដីទំហំប្រមាណ ៣៣ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ហើយគ្រោងនឹងបញ្ចប់ការសាងសង់រោងចក្រ និងដំណើរការផលិតកម្មនៅពេលឆាប់ៗខាងមុខនេះ។

គួរជម្រាបថា ៖​នាពេលថ្មីៗនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចុះពិនិត្យដំណើរការសាសងសង់ការសាងសង់ក្រុមហ៊ុន Sunfair Garment នេះ។

គណៈកម្មាធិការវិនិយោគកម្ពុជា មានតួនាទីស្នូលក្នុងការជំរុញ និងទាក់ទាញការវិនិយោគឯកជន រួមនឹងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ បរិយាកាស និងរបបវិនិយោគកម្ពុជាមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង និងបានលើកឡើងពីរំហូរគម្រោងវិនិយោគផ្ទាល់ពីចិនលើទឹកដីកម្ពុជាដែលតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើង។

គួររំលឹកថា៖ នៅដើមខែមករានេះ គម្រោងវិនិយោគចំនួន១៧ ដែលមានទុនវិនិយោគសរុបប្រមាណ ១៥០ លានដុល្លារអាម៉េរិកនិងបង្កើតការងារបានចំនួនប្រមាណ ៩ពាន់កន្លែង កំពុងស្នើសុំចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋ​អាម៉េរិក​ ​២៥​ ​ប្ដឹង​រដ្ឋបាល លោក​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​នាំចូល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

រដ្ឋ​ចំនួន​ ​២៥​ ​នៅ​សហរដ្ឋ​អាម៉េរិក ​បាន​ដាក់ពាក្យបណ្ដឹង​ប្រឆាំង​នឹង​រដ្ឋបាល​ប្រធានាធិបតី​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ការ​ដាក់​ពន្ធ​គយ​ថ្មី​លើ​ដៃគូ​ពាណិជ្ជកម្ម​បរទេស ​ដោយ​ចោទ​ថា​ ​រដ្ឋបាល​បាន​ប្រើប្រាស់​អំណាច​ហួស​ដែន​កំណត់​ដែល​ច្បាប់​អនុញ្ញាត​

ម៉ារ៉ាតុង​អង្គរ​ ក្លាយជា​ចលករ​ថ្មី​ ​ជំរុញ​ទេសចរណ៍​ ​និង​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី​១១​ ​ឆ្នាំ​២០២៦​ ​បាន​ក្លាយជា​ចំណុច​ទាក់ទាញ​ថ្មី​សម្រាប់​ទេសចរណ៍​កម្ពុជា​ ​ដោយ​ទាក់ទាញ​អ្នកចូលរួម​សរុប​ ​៦,៥០០​នាក់​ ពី​ ​៥១​ប្រទេស​ ​កើនឡើង​ ​២៥​ភាគរយ​ ធៀប​នឹង​ឆ្នាំ​២០២៥​ ​និង​បាន​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​នៅក្នុង​តំបន់​ទេសចរណ៍​សៀមរាប​

កម្ពុជា​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា ​តាមរយៈ​យុទ្ធនាការ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/08/2026

កម្ពុជា​កំពុង​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ក្នុង​ស្រុក​ ​និង​ជំរុញ​ការ​ផ្លាស់ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល ​តាមរយៈ​យុទ្ធនាការ​ជាតិ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​» ​ដែល​មាន​គោលបំណង​លើកកម្ពស់​ការ​បង្កើត​ថ្មី​ ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​អាជីវកម្ម​ ​និង​ការ​ភ្ជាប់​អ្នកបង្កើត​បច្ចេកវិទ្យា​ក្នុង​ស្រុក​ជាមួយ​វិស័យ​ឯកជន ​និង​អ្នករៀបចំ​គោលនយោបាយ​

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

ធនាគារ​ជាតិ​នៃ​កម្ពុជា​ជម្រះ​បញ្ជី​ធនាគារ​ ​៣​ ​ខណៈ​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធនាគារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/08/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ប្រកាស​នៅ​ថ្ងៃទី​៣​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ពី​ការ​ដាក់​ឱ្យ​ជម្រះ​បញ្ជី​គ្រឹះស្ថាន​ធនាគារ​ចំនួន​ ​៣​ ​ដែល​មិន​សូវ​មាន​ប្រតិបត្តិការ​សកម្ម​ក្នុង​សេដ្ឋកិច្ច​ ​បន្ទាប់ពី​អាជីវកម្ម​របស់​គ្រឹះស្ថាន​ទាំងនេះ​ទទួលរង​ផលប៉ះពាល់​ជាបន្តបន្ទាប់ពី​កត្តា​មួយ​ចំនួន​

ក្រសួងរៀបចំដែនដី៖ ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ​ ជាការរក្សាដីធ្លីឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/08/2026

អាជ្ញាធរខេត្ត​ និងប្រជាពលរដ្ឋត្រូវបន្តរួមគ្នាគិតគូរអំពីការកសាងខឿនសេដ្ឋកិច្ច និងបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អ ហើយធ្វើយ៉ាងណារក្សាដីធ្លីទាំងនេះឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

វីដេអូ​បោកប្រាស់​ ​AI​ ​Deepfake​ ​កំពុងប្រើ​រូបភាព​មហាសេដ្ឋី ​Jack​ ​Ma​ ​ដើម្បីឱ្យសាធារណៈជនយល់ច្រឡំពី​សិង្ហបុរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/08/2026

នៅលើបណ្តាញ​ ​YouTube​ ​មាន​ក្រុម​បោកប្រាស់បាន​ប្រើបច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​​(​AI​) ​បង្កើត​វីដេអូ​មិនពិត​ ​(​Deepfake​) ​យ៉ាង​ស្ទាត់ជំនាញ​ដោយ​ប្រើរូបភាព​ ​និង​សំឡេង​របស់​លោក​ ​Jack​ ​Ma​ ​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ ​Alibaba​ ដើម្បីឱ្យសាធារជនយល់ច្រឡំចំពោះសិង្ហបុរី

បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម។

វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

នៅក្នុងខែកក្កដា ការនាំចេញទំនិញកើនឡើង ២៥ ភាគរយរហូតដល់ ៥៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចូលស្ទុះឡើងដល់ ៤១ ភាគរយដល់ ៥៦.៦៧ ពាន់លានដុល្លារ។ នេះមានន័យថា ការនាំចូលលើសការនាំចេញប្រមាណ ៣.៥៨ ពាន់លានដុល្លារ។

Leave a Reply

Your email address will not be published.Required fields are marked *