តោះ ! មកដឹងពីទំហំ និងខ្ទង់ចំណាយសំខាន់ៗរបស់ពលរដ្ឋចិនក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណី

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ២០២៣ ត្រឹមតែរយៈពេល៦ថ្ងៃដំបូងប៉ុណ្ណោះ ការធ្វើដំណើរទេសចរណ៍សរុបនៅទូទាំងប្រទេសចិនមានចំនួនដល់ទៅ ៣០៨លានដងត្រូវបានធ្វើឡើង ក្រោយការខកខានរយៈពេលជាង២ឆ្នាំដោយសារវិបត្តិកូវីដ-១៩ ដោយគេសង្កេតឃើញថា សម្ទុះនៃការចំណាយរបស់ពលរដ្ឋចិនបានហក់ងើបឡើងវិញខ្លាំងក្នុងអំឡុងពេលបុណ្យដ៏ធំបំផុតប្រចាំឆ្នាំមួយនេះ។

គិតត្រឹមតែប្រាក់ចំណូលសរុបដែលទទួលបានពីសកម្មភាពទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៣ រយៈពេល៦ថ្ងៃ មានចំនួនប្រមាណជា ៣៧៥,៨ ពាន់លានយន់ ឬតូ្រវជា ៥៥,៦ ពាន់លានដុល្លារដែលជាចំនួនមួយស្ថិតក្នុងអត្រាខ្ពស់ និងបានកើនឡើង ៣០ ភាគរយធៀបទៅនឹងឆ្នាំ២០២២ និងប្រមាណជា ៧៣,១ ភាគរយខ្ពស់ជាងឆ្នាំ២០១៩។

បុណ្យចូលឆ្នាំចិន ឬ ហៅថា បុណ្យនានិទាឃរដូវ គឺជាថ្ងៃឈប់សំរាកដ៏សំខាន់បំផុតសំរាប់ជនជាតិចិន និងពលរដ្ឋដែលមានដើមកំណើតកាត់កូនចៅចិន។ ក្រៅតែពីនៅក្នុងប្រទេសចិនផ្ទាល់ហើយនោះ ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើងនៅតាមបណ្តាប្រទេសផ្សេងទៀតចាប់ពីអឺរ៉ុបទៅដល់អាស៊ីដែលក្នុងនោះក៏មានទាំងប្រទេសកម្ពុជា សិង្ហបុរីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពីនិង ថៃ ផងដែរ។

ដោយសារតែចិនមានពលរដ្ឋច្រើន និងមានប្រវត្តិដ៏យូរលង់ណាស់មកហើយផងនោះ បច្ចុប្បន្នការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនបានក្លាយទៅជាពិធីបុណ្យដ៏ពេញនិយមរបស់ពិភពលោកបើទោះបីជានៅក្នុងតំបន់អឺរ៉ុបក្តី ដោយសារតែជនជាតិចិន និងអ្នកមានកំណើតកាត់កូនចៅចិនបានរស់នៅស្ទើរគ្រប់ទីកន្លែងទាំងអស់។

ដោយឡែកពលរដ្ឋចិនជាង ១០០០លាននាក់វិញនៅពេលដែលពិធីបុណ្យឈានចូលមកដល់ គេតែងសង្កេតឃើញថា ពួកគេបានត្រៀមរៀបចំខ្លួន និងផ្ទះសំបែងយ៉ាងរួចរាល់ ខណៈដែលជាពេលវេលាប្រារព្ធបានឈានចូលកាន់តែខិតជិតចូលមកដល់ ពោលគឺចាប់ពីថ្ងៃទី២២ ខែមករា និងបន្តរយៈពេលដល់ទៅ១៥ថ្ងៃសម្រាប់ឆ្នាំ២០២៤នេះ។

សកម្មភាពចាយវាយនៅអំឡុងពេលចូលឆ្នាំមានកម្លាំងខ្លាំងបំផុតធៀបទៅនឹងរយៈពេលផ្សេងទៀតជារៀងរាល់ឆ្នាំ ទាំងការធ្វើដំណើរ ការជួបជុំ ការទទួលទានអាហារ ភេសជ្ជៈ និងការចំណាយទៅលើការទិញទំនិញសំភារៈថ្មីៗដាក់ចូលក្នុងផ្ទះ រួមជាមួយនឹងការជូនកាដូជាដើមដោយក្នុងនោះទំហំអាចមានទៅដល់រាប់រយពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

នៅពេលពិធីចូលឆ្នាំចិនមកដល់ ពលរដ្ឋចិនបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការទិញសម្លៀកបំពាក់ថ្មីៗ និងគ្រឿងរៀបចំផ្ទះ ខណៈដែលពេលពិធីចូលឆ្នាំមកដល់ពួកគេនឹងត្រូវបន្តចំណាយបន្ថែមទៀតទៅលើការធ្វើដំណើរទៅជួបជុំគ្រួសារ និងការចំណាយទៅលើការទទួលទាន និងភេសជ្ជៈជាដើម។

ក្រៅពីនោះ អ្នកខ្លះត្រូវចំណាយលើការធ្វើដំណើរទៅកំសាន្តតាមគោលដៅទេសចរណ៍សំខាន់ក្នុងស្រុក និងក្រៅស្រុកផងដែរ ដែលក្នុងនោះតំបន់ទាក់ទាញបំផុតសម្រាប់ពលរដ្ឋចិននាពេលចូលឆ្នាំ គឺទីក្រុងប៉េកាំង, ទីក្រុងហុងកុង, ទីក្រុងហាប៊ីន ខណៈដែលតំបន់ទេសចរណ៍ក្រៅប្រទេសវិញ ពលរដ្ឋចិននិយមធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីប្រទេសថៃ ប្រទេសកម្ពុជា ប្រទេសអាមេរិក ប្រទេសអង់គ្លេស ប្រទេសកាណាដា និងបារាំងផងដែរ។

បន្ថែមលើការចំណាយទាំងនោះ ពលរដ្ឋចិនដល់ទៅជាង ១០០០លាននាក់ ត្រូវការចំណាយដាច់ខាតទៅលើការជូនអាំងប៉ាវឱ្យគ្នាទៅវិញទៅមក ពីព្រោះថាវាគឺជារឿងដែលមិនអាចចោលបានឡើយ ដោយសារតែជំនឿរបស់ពលរដ្ឋចិនបានជឿជាក់ថា ការជូនកាដូអាំងប៉ាវនេះ មិនត្រឹមតែនាំសំណាង និងទ្រព្យសម្បត្តិហូរហៀរជូនគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែវាក៏ជាការតំណាងឲ្យការនាំមកនូវសេចក្តីសុខ និងអាយុវែងផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/03/2026

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/03/2026

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ឬសួនឧស្សាហកម្មនៅតាមបណ្ដារាជធានី-ខេត្ត បានផ្ដល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់​សេដ្ឋកិច្ចជាតិ និងសង្គម រាប់ចាប់តាំងពីតម្រូវការ​ប្រើប្រាស់ដីធ្លី ការផ្ដល់ឱកាសការងារដល់ពលរដ្ឋ

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកប្រភេទ M23 តម្លៃប្រមាណ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូង និងគ្រោងពង្រីកការនាំចេញឱ្យបាន ៤០០ លានដុល្លារនៅពេលអនាគត

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់

កម្ពុជាកំពុងពន្លឿនបរិវត្តកម្មឌីជីថល ខណៈថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍ក្នុងតំបន់ជួបជុំគ្នានៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ខ្លួន ខណៈអ្នកបង្កើតគោលនយោបាយ និយតករ និងអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ សម្រាប់សន្និសីទគ្រប់គ្រងវិសាលគមអាស៊ីប៉ាស៊ីហ្វិកលើកទី១២ (12th Asia-Pacific Spectrum Management Conference - APSMC)) ដោយលើកឡើងពីតួនាទីយុទ្ធសាស្ត្រនៃវិសាលគមហ្វ្រេកង់ (radio-frequency spectrum) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា។

បណ្តាប្រទេសមួយចំនួននៅអាស៊ីកាន់តែព្រួយបារម្ភពីកង្វះខាតប្រេង និងការហក់ឡើងតម្លៃកាន់តែខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

បណ្តាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលប្រេងដូចជា ប៉ាគីស្ថាន បង់ក្លាដែស ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងនេប៉ាល់កំពុងប្រឈមមុខនឹងការរំខានការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី