សហគមន៍នៅតាមតំបន់ការពារធម្មជាតិដែលគ្រាមុនធ្លាប់តែប្រកបរបរតាមសម្មាអាជីវោរៀងៗខ្លួន តាមរយៈការធ្វើស្រែ ធ្វើចំការ អាស្រ័យផលព្រៃឈើ និងដាក់អន្ទាក់សត្វជាដើមនោះ ពេលនេះបានផ្លាស់ប្តូរជំនួសមកវិញនូវបច្ចេកវិទ្យា និងការអភិវឌ្ឍបន្តិចម្ដងៗ និងបានជំរុញឱ្យបរិបទរស់នៅមានភាពរីកចម្រើនក្រោយការទទួលបានមុខរបរថ្មីដែលផ្តល់ដោយក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានកាលពីពេលកន្លងទៅនេះ បានដាក់សកម្មភាពចុះទៅដល់ទីតាំងសហគមន៍ផ្ទាល់ដើម្បីស្វែងយល់ និងបង្កើតជម្រើសមុខរបរថ្មីដល់ប្រជាសហគមន៍ក្នុងដែនការពារធម្មជាតិ ដើម្បីធានាបាននូវការលើកកម្ពស់កម្រិតជីវភាពប្រជាជន ជាពិសេសអាចថែរក្សាបាននូវធនធានធម្មជាតិយ៉ាងមានប្រសិទ្ធភាព។
ជនជាតិភាគតិចម្នាក់ ដែលរស់នៅក្នុងសហគមន៍ង៉ន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានបង្ហាញពីក្ដីសោមនស្សរីករាយចំពោះការយកចិត្តទុកដាក់របស់មន្ទីរបរិស្ថានខេត្តដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាលភ្លេងបុរាណទៅកាន់សហគមន៍របស់ខ្លួន។

លោក ជា ចន្ថា ដែលជាជនជាតិភាគតិចកួយ បានលើកឡើងថា៖
“ពីដើមមកយើងប្រកបរបរតែតាមប្រពៃណីយើង តាមដូនតាយើង ប៉ុន្តែសព្វថ្ងៃមិនអ៊ីចឹងទេ! សហគមន៍ពួកខ្ញុំបានព្យាយាមសម្របខ្លួនជាមួយនឹងប្រជាជនខ្មែរ ដើម្បីបានធ្វើការងារដូចពួកគេដែរ។”
លោកបានរៀបរាប់បន្តថា ដោយសារមូលហេតុនេះ ប្រពៃណីជនជាតិភាគតិចរបស់លោកបានប្រែរូបរាងបន្តិចម្ដងៗ ហើយផ្នែកសំខាន់មួយដែលជាតន្ត្រីនោះក៏មិនសូវមានអ្នកចេះលេងដែរ។ ប៉ុន្តែថ្មីៗនេះ សហគមន៍របស់លោកបានទទួលការបណ្ដុះបណ្ដាលផ្នែកភ្លេងបុរាណនេះ និងបានការឧបត្ថម្ភលើឧបករណ៍ភ្លេងផងដែរ។
លោក ជា ចន្ថា៖
“ខាងសហគមន៍ខ្ញុំបានស្នើរសុំរៀនជំនាញភ្លេងនេះឱ្យបានយូរ ព្រោះពួកយើងចង់ចេះដើម្បីយកទៅប្រកបជាជំនាញតែម្ដង ម្យ៉ាងទៀតយើងចង់រក្សាវប្បធម៌យើងមិនឱ្យបាត់ទៅណា ទោះបីជាទំនៀមទំលាប់មួយចំនួនបានផ្លាស់ប្ដូរក៏ដោយ។”
បើតាមជនជានភាគតិចដដែលនេះ បច្ចុប្បន្នអ្នករស់នៅក្នុងសហគមន៍របស់លោកភាគច្រើនប្រកបរបរធ្វើកសិកម្ម ដាំដំណាំ និងធ្វើការឱ្យគេនៅពេលដំណាំខ្លួនបានប្រមូលផលរួចរាល់ ហើយភាគច្រើនគឺអាចមានជីវភាពធូរធា សមល្មម ប្រហាក់ប្រហែលទៅនឹងប្រជាជនខ្មែរដែរ។
លោក ប្រាក់ ផាន់ណា ជាប្រជាជនរស់នៅសហគមន៍មួយក្នុងស្រុកស្ទោ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលពីសុខភាពសត្វបានរៀបរាប់ថា ៖
“ថ្វីត្បិតតែវគ្គបណ្ដុះបណ្ដាលនេះមានត្រឹមរយៈពេល ២១ថ្ងៃ ប៉ុន្តែគេបានឱ្យយើងអនុវត្តជាក់ស្ដែងច្រើនណាស់!។ ខ្ញុំរំពឹងខ្ពស់ថា បន្ទាប់ពីចប់វគ្គបណ្ដុះបណ្ដាលនេះទៅ ខ្ញុំអាចយកវាទៅប្រើប្រាស់ជាជំនាញប្រចាំថ្ងៃ ព្រោះនៅក្នុងភូមិខ្ញុំមានការចិញ្ចឹមសត្វច្រើន។”
ការចិញ្ចឹមសត្វ ដែលជាមុខរបរសំខាន់នៅក្នុងសហគមន៍មួយនេះ ច្បាស់ណាស់ថានឹងទាមទារអ្នកមានជំនាញថែទាំ និងព្យាបាលសត្វ ដូច្នេះហើយលោកពិតជាសប្បាយចិត្តចំពោះការគាំទ្ររបស់ក្រសួងបរិស្ថានបែបនេះ។ បន្ថែមពីការប្រើប្រាស់ជំនាញនេះជាមុខរបរ លោកក៏ចង់បង្រៀនប្រជាជនឱ្យមានជំនាញនេះដោយខ្លួនឯងផងដែរ ព្រោះលោកឃើញថាកន្លងមកពួកគេចិញ្ចឹមសត្វតាមបែបប្រពៃណី ដែលធ្លាប់ដឹងតៗគ្នាពីដូនតាមកប៉ុណ្ណោះ។
គួររំលឹកថា សកម្មភាពយកចិត្តទុកដាក់ជម្រើសមុខរបរ ដើម្បីបង្កើនជីវភាពសហគមន៍តំបន់ការពារធម្មជាតិ គឺជាគោលបំណងសំខាន់របស់ក្រសួងបរិស្ថានដើម្បីជួយលើកស្ទួយជីវភាពប្រជាជននៅតាមសហគមន៍ និងដើម្បីថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្សផងដែរ។
បើតាមក្រសួងបរិស្ថាន សកម្មភាពចុះបណ្ដុះបណ្ដាលជំនាញទាំងនេះ គឺជាយន្តការគាំទ្រយ៉ាងរឹងមាំជួយអភិវឌ្ឍន៍សមត្ថភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ។ ការបណ្តុះបណ្តាលចំណេះជំនាញទាំងនោះទៀតសោត ឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់សង្គមបច្ចុប្បន្ន ក៏ដូចជាបង្កើតទំនាក់ទំនងស្អិតរមួតរវាងសហគមន៍និងដៃគូអភិវឌ្ឍន៍នានា។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសម្រេចរៀបចំបង្កើតជាសហគមន៍តំបន់ការពារធម្មជាតិ ដែលគិតរហូតមកដល់បច្ចុប្បន្ននេះ មានចំនួន១៩០សហគមន៍ នៅតាមតំបន់ការពារធម្មជាតិនានា ហើយក្នុងចំណោមនោះ ខេត្តកំពង់ធំ មានសហគមន៍តំបន់ការពារធម្មជាតិ សរុបចំនួន១៧ ដែលសហគមន៍មួយចំនួន មានជនជាតិដើមរស់នៅទីនោះ៕ អត្ថបទដោយ៖ កែវ បុស្បា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ

Binance ផ្អាកការដកប្រាក់ ក្រោយរកឃើញការផ្ទេរគ្រីបតូសង្ស័យរាប់ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
Binance ដែលជាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក បានបើកការស៊ើបអង្កេតផ្នែកសន្តិសុខជាបន្ទាន់ បន្ទាប់ពីមានរបាយការណ៍អំពីការផ្ទេរទ្រព្យសកម្មឌីជីថលដ៏ធំមួយ ខណៈក្រុមហ៊ុនបានផ្អាកជាបណ្តោះអាសន្ននូវការដកប្រាក់ និងបង្កកទ្រព្យសកម្មឌីជីថលដែលពាក់ព័ន្ធ

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content