បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ក្រុមហ៊ុន Apple បាននិយាយថា ប្រាក់ចំណូលរបស់ខ្លួនក្នុងខែវិច្ឆិកាកន្លងទៅនេះ បានធ្លាក់ចុះ ២៩ ភាគរយ ឬ ៧,៤ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងខែតុលា។
ការធ្លាក់ចុះនេះ គឺជាលទ្ធផលពីការរឹតបន្តឹងគោលនយោបាយគ្មានកូវីដ-១៩ ដែលធ្វើឱ្យរោងចក្ររបស់ខ្លួននៅទីក្រុង Zhengzhou ប្រទេសចិន ត្រូវបានរងផលប៉ះពាល់ និងភាពចលាចលក្នុងក្រមហ៊ុន។ កាលពីខែតុលាកន្លងទៅនេះ Foxconn បានបិទរោងចក្រដ៏ធំរបស់ខ្លួននៅទីក្រុង Zhengzhou ដោយសារការកើនឡើងនៃករណីឆ្លងកូវីដ-១៩ និង ផលប៉ះពាល់ពីគោលនយោបាយគ្មានកូវីដ ដែលធ្វើឱ្យផលិតកម្មមានការធ្លាក់ចុះជាខ្លាំង។
ចាប់តាំងពីពេលនោះមក កម្មករចំនួនប្រហែល ២០០ ០០០ នាក់នោះ ក៏ត្រូវបានជួបប្រទះនូវបញ្ហា្ផផ្សេងៗដូចជា ការបិទរោងចក្រ ការបិទតំបន់ មិនមានប្រាក់ឈ្នួល និង បញ្ហានៃលក្ខខណ្ឌរស់នៅ ហើយបង្កទៅជាភាពមិនសប្បាយចិត្ត ដែលនាំឱ្យមានការផ្ទុះជម្លោះហិង្សារវាងក្រុមកម្មករ និង ក្រុមហ៊ុន។
កាលពីខែវិច្ឋិកាកន្លងទៅនេះ មានការបង្ហោះវីដេអូយ៉ាងទូលំទូលាយតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានបង្ហាញពីការតវ៉ាដ៏ខឹងសម្បារនៅរោងចក្រ ចំពេលមានការតវ៉ាដ៏ធំនៅក្នុងប្រទេសចិនប្រឆាំងនឹងគោលនយោបាយគ្មានកូវីដ-១៩ ផងដែរ។ ចាប់តាំងពីពេលនោះមក ចិនបានបង្ហាញពីការផ្លាស់ប្តូរជំហរនៃគោលនយោបាយគ្មានកូវីដរបស់ខ្លួន និងរៀបចំការបន្ធូរបន្ថយនៃការរឹតបន្តឹងមួយចំនួន ទោះបីជាចំនួនករណីឆ្លងប្រចាំថ្ងៃបានកើនឡើងខ្ពស់ក៏ដោយ។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមហ៊ុននឹងអាចត្រូវផ្លាស់ចេញពីប្រទេសចិន ប៉ុន្តែវានឹងមិនងាយស្រួលទេ ដោយសារបញ្ហាភ័ស្តុភារ វិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធមិនច្បាស់លាស់ ប្រសិនបើមានការផ្លាស់ប្តូរភ្លាមៗទៅកាន់ប្រទេសឥណ្ឌា និងវៀតណាម។
តាមប្រភពដដែលបាននិយាយថា ស្ថានភាពការរាតត្បាតកាលខែវិច្ឆិកាកន្លងទៅនេះ គឺជារយៈពេលដែលរងផលប៉ះពាល់ខ្លាំងបំផុត ហើយក្រុមហ៊ុនជាច្រើនកំពុងឆ្ពោះទៅរកទិសដៅនៃការស្តារសមត្ថភាពផលិតកម្មទៅជាធម្មតាវិញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content