អាជីវកម្មកើតថ្មី គួរតែគិតគូរឱ្យបានខ្លាំងទៅលើទំនោរ និងចំណូលចិត្តក្រុមមនុស្សជំនាន់ថ្មី ឬ Gen Z

ក្រុមមនុស្សជំនាន់ថ្មី ឬយើងហៅថា Generation Z (Gen Z) គឺជាក្រុមមនុស្សដែលមានវ័យក្មេង និងមានសក្តានុពលខ្លាំង ទាំងវិស័យការងារនិងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សកលលោកនៅពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅពេលអនាគត។ ក្រុមនេះភាគច្រើនជាពលរដ្ឋសកលដែលមានអាយុតិច ពីព្រោះពួកគេកើតនៅក្នុងចន្លោះពីឆ្នាំ១៩៩០ ទៅដល់ដើមទសវត្សរ៍ ឆ្នាំ២០១០ ហើយជាក្រុមមនុស្សដែលមានភាពជិតស្និទ្ធខ្លាំងទៅនឹងបច្ចេកវិទ្យាអ៊ីនធឺណេតគ្រប់ប្រភេទ។

Gen Z មិនត្រឹមតែជាមនុស្សដ៏មានឥទ្ធិពលសម្រាប់អនាគតពិភពលោកនោះទេ លើសពីនោះក៏ជាទីផ្សារដ៏មានថាមពល និងទំហំធំបំផុតមួយផងដែរ ពីព្រោះថា យោងតាមការស្រាវជ្រាវកាលពីពេលកន្លងមកបានរកឃើញថា ក្រុមនេះមានកម្លាំងចាយវាយ ឬ Speding Power គិតជាទឹកប្រាក់មានចំនួនច្រើនរហូតទៅដល់រាប់រយពាន់លានដុល្លារ។

គិតត្រឹមឆ្នាំ២០២២ប៉ុណ្ណោះ The Business Insider រកឃើញថា Gen Z មានខ្ទង់លុយសម្រាប់ចំណាយលើទីផ្សារសកលដល់ទៅ៣៦០ពាន់លានដុល្លារដែលជាទំហំកើនឡើងដល់ទៅទ្វេដងធៀបទៅនឹងរយៈពេល៣ឆ្នាំមុន។ ដូចនេះក្នុងនាមជាសហគ្រិនថ្មីថ្មោង ឬសហគ្រិនដែលកំពុងប្រតិបត្តិការក្នុងទីផ្សារស្រាប់គួរគិតគូរឲ្យបានច្បាស់លាស់ទៅលើចំណង់ចំណូលចិត្ត និងទំនោររបស់ក្រុមពលរដ្ឋមួយក្រុមនេះ ពីព្រោះថាមិនត្រឹមតែមានចំនួនកាន់តែច្រើននោះទេ ចំណែកឯកម្លាំងចាយវាយ ឬ Spending Power នោះទៀតសោតក៏មានការរីកធំធាត់ឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ទោះបីជាពលរដ្ឋក្រុមនេះជាមនុស្សនិយមចូលចិត្តបច្ចេកវិទ្យាក្តី ប៉ុន្តែយើងត្រូវវិភាគឲ្យបានច្បាស់ថា ពេលខ្លះទំនោរចិត្តរបស់ពួកគេក៏មិនប្រាកដសំដៅតែទៅលើបច្ចេកវិទ្យាទាំងស្រុងនោះដែរ។

ជាក់ស្តែងយោងតាមការស្រាវជ្រាវចុងក្រោយមួយដោយ WEFORUM បានរកឃើញថា ក្រុមពលរដ្ឋ Gen Z មួយចំនួនតូចប៉ុណ្ណោះដែលនិយមប្រើប្រាស់បច្ចេកវិទ្យា និងសេវាកម្មរបស់ E-books ដោយគិតត្រឹមសហរដ្ឋអាមេរិកប៉ុណ្ណោះគេសង្កេតឃើញថាពលរដ្ឋវ័យក្មេងទាំងនេះដល់ទៅ៦៨ភាគរយនិយមប្រើប្រាស់សៀវភៅជាជាងការអាននៅលើសៀវភៅអនឡាញ ឬ E-books ខណៈដែលនៅអង់គ្លេសការអានសៀវភៅមានទៅដល់៨០ភាគរយ ហើយ E-books មានពលរដ្ឋវ័យក្មេងត្រឹមតែ១៤ភាគរយប៉ុណ្ណោះដែលប្រើប្រាស់បច្ចេកវិទ្យានេះ។

សរុបមកវិញ ការគិតគូរច្បាស់លាស់អំពីទំលាប់ និងផ្នត់គំនិតរបស់ Gen Z នឹងក្លាយទៅជាឱកាសដ៏មានតម្លៃសម្រាប់សហគិ្រនទាំងឡាយក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម 4.0 ប៉ុន្តែមិនមែនមានន័យថា ទាល់តែអាជីវកម្មបែបបច្ចេកវិទ្យាសុទ្ធសាធនោះទេទើបអាចទាញយកប្រាក់ចំណេញពីក្រុមនេះបាន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ