៤ចំណុចដែលតំបន់អឺរ៉ុបប្រកាសធានាកិច្ចព្រមព្រៀងសន្តិភាព និងសន្តិសុខជូនអ៊ុយក្រែនមុនពេលទៅចរចាជាមួយអាមេរិកម្តងទៀត

បរទេស ៖ ក្រៅពីធានាបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុពីតំបន់អឺរ៉ុបជាមួយនឹងទឹកប្រាក់ជំនួយថ្មីប្រមាណជាង ៤ពាន់លានដុល្លារហើយនោះ តំបន់អឺរ៉ុបក៏បានប្រកាសដាក់ចេញនូវវិធានការចំនួន ៤ចំណុចដើម្បីធ្វើការជាមួយនឹងអ៊ុយក្រែនក្នុងការបញ្ចប់សង្គ្រាម និងធានាឲ្យបាននូវសន្តិសុខជូនអ៊ុយក្រែនក្រោយសង្គ្រាមផងដែរ។

ក្នុងចំណោមថវិកាជាង ៤ពាន់លានដុល្លារ មានប្រមាណជា ២ពាន់លានដុល្លារដែលត្រូវបានផ្តល់ដោយចក្រភពអង់គ្លេសក្នុងការបញ្ជាទិញមីស៊ីលការពារដែនអាកាសចំនួន៥០០០គ្រាប់ ក៏ដូចជាកម្ចីជាង ២ពាន់លានដុល្លារទៀតសម្រាប់គាំទ្រវិស័យយោធារបស់អ៊ុយក្រែនដែលជាថវិកាបង្វិលបានមកពីទ្រព្យសម្បត្តិរុស្ស៊ីដែលបានបង្កកនៅអឺរ៉ុប។

៤ ចំណុចនៃវិធានការដែលជំនួបកំពូលរវាងអ៊ុយក្រែន និងអឺរ៉ុបបានសម្រេចនោះមានដូចជា៖

១.បន្តផ្តល់ជំនួយយោធាទៅដល់អ៊ុយក្រែន និងបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចឲ្យទៅរុស្ស៊ី
២.ធានាឲ្យបាននូវសន្តិភាពដ៏យូរអង្វែងសម្រាប់អ៊ុយក្រែនដែលចាំបាច់ត្រូវតែមានភាគីអ៊ុយក្រែនចូលរួមគ្រប់កិច្ចពិភាក្សាដែលពាក់ព័ន្ធ
៣.នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការចាំបាច់ត្រូវតែផ្តល់ឲ្យអ៊ុយក្រែនក្នុងការបង្កើនសមត្ថភាពយោធារបស់ខ្លួនដែលអាចធានាដល់ការលុកលុយណាមួយផ្សេងទៀតនាពេលអនាគត
៤.បន្តអភិវឌ្ឍយន្តការ Coalition of the willing ដើម្បីធានាថា ការអនុវត្តឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន និងថែរក្សាសន្តិភាពនៅទីនោះ

គួរឲ្យដឹងដែរថា ក្រោយបរាជ័យក្នុងការចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយនឹងអាមេរិកកាលពីថ្ងៃសុក្រកន្លងទៅភ្លាមៗ មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានធ្វើដំណើរទៅជួបជាមួយនឹងសម្ព័ន្ធមិត្តអឺរ៉ុបវិញម្ដង។

ក្នុងជំនួបដ៏មានផ្លែផ្កានោះ នាយករដ្ឋមន្ត្រីអង់គ្លេស និងមានការចូលរួមដោយមេដឹកនាំបារាំង និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើនផ្សេងទៀតបានប្រកាសជាផ្លូវការក្នុងការជួយគាំទ្រដល់ដំណោះស្រាយជម្លោះនៅអ៊ុយក្រែនតាមរយៈយន្តការ coalition of the willing ដែលក្នុងនោះក៏មាននូវកិច្ចខិតខំប្រឹងប្រែងដើម្បីទាញយកការគាំទ្រពីសំណាក់សហរដ្ឋអាមេរិកផងដែរ។

ដោយឡែកលោក Zelensky ក៏បានថ្លែងអំពីអារម្មណ៍កក់ក្តៅខ្លាំង និងមានទំនុកចិត្តច្បាស់ថា បានទទួលការគាំទ្រខ្លាំងពីអឺរ៉ុប។ លោកបានបញ្ជាក់បែបនេះថា៖ អ៊ុយក្រែន កំពុងធ្វើការជាមួយគ្នាដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមូលដ្ឋានមួយជាមួយនឹងអាមេរិកដើម្បីអាចទទួលបាននូវកិច្ចព្រមព្រៀងសន្តិភាព និងការធានានូវសន្តិសុខឲ្យបានពិតប្រាកដ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

ធនាគារ​ជាតិ​នៃ​កម្ពុជា​ជម្រះ​បញ្ជី​ធនាគារ​ ​៣​ ​ខណៈ​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធនាគារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/08/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ប្រកាស​នៅ​ថ្ងៃទី​៣​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ពី​ការ​ដាក់​ឱ្យ​ជម្រះ​បញ្ជី​គ្រឹះស្ថាន​ធនាគារ​ចំនួន​ ​៣​ ​ដែល​មិន​សូវ​មាន​ប្រតិបត្តិការ​សកម្ម​ក្នុង​សេដ្ឋកិច្ច​ ​បន្ទាប់ពី​អាជីវកម្ម​របស់​គ្រឹះស្ថាន​ទាំងនេះ​ទទួលរង​ផលប៉ះពាល់​ជាបន្តបន្ទាប់ពី​កត្តា​មួយ​ចំនួន​

ក្រសួងរៀបចំដែនដី៖ ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ​ ជាការរក្សាដីធ្លីឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/08/2026

អាជ្ញាធរខេត្ត​ និងប្រជាពលរដ្ឋត្រូវបន្តរួមគ្នាគិតគូរអំពីការកសាងខឿនសេដ្ឋកិច្ច និងបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អ ហើយធ្វើយ៉ាងណារក្សាដីធ្លីទាំងនេះឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

វីដេអូ​បោកប្រាស់​ ​AI​ ​Deepfake​ ​កំពុងប្រើ​រូបភាព​មហាសេដ្ឋី ​Jack​ ​Ma​ ​ដើម្បីឱ្យសាធារណៈជនយល់ច្រឡំពី​សិង្ហបុរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/08/2026

នៅលើបណ្តាញ​ ​YouTube​ ​មាន​ក្រុម​បោកប្រាស់បាន​ប្រើបច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​​(​AI​) ​បង្កើត​វីដេអូ​មិនពិត​ ​(​Deepfake​) ​យ៉ាង​ស្ទាត់ជំនាញ​ដោយ​ប្រើរូបភាព​ ​និង​សំឡេង​របស់​លោក​ ​Jack​ ​Ma​ ​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ ​Alibaba​ ដើម្បីឱ្យសាធារជនយល់ច្រឡំចំពោះសិង្ហបុរី

បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម។

វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

នៅក្នុងខែកក្កដា ការនាំចេញទំនិញកើនឡើង ២៥ ភាគរយរហូតដល់ ៥៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចូលស្ទុះឡើងដល់ ៤១ ភាគរយដល់ ៥៦.៦៧ ពាន់លានដុល្លារ។ នេះមានន័យថា ការនាំចូលលើសការនាំចេញប្រមាណ ៣.៥៨ ពាន់លានដុល្លារ។

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

Leave a Reply

Your email address will not be published.Required fields are marked *