រដ្ឋមន្រ្តីកសិកម្ម៖ កសិករត្រូវគិតគូរនិរន្តរភាពសេដ្ឋកិច្ច និងផែនការច្បាស់លាស់ក្នុងការពង្រីកការចិញ្ចឹមគោ

ត្បូងឃ្មុំ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បងប្អូនប្រជាកសិករត្រូវគិតគូរពីនិរន្តរភាពសេដ្ឋកិច្ច និងផែនការច្បាស់លាស់ក្នុងការពង្រីកការចិញ្ចឹមគោរបស់បងប្អូន បូករួមទាំងយុទ្ធសាស្ត្រ និងសមត្ថភាពដាំស្មៅជាចំណីគោ ពិនិត្យមើលតម្រូវការទីផ្សារ ព្រមទាំងការកាត់បន្ថយចំណាយមិនចាំបាច់។ បន្ថែមពីនេះទៅទៀត ត្រូវមានការសហការ និងធ្វើការរួមគ្នា និងប្រើប្រាស់កិច្ចសន្យាកសិកម្មក្នុងការទិញលក់ជាដើម។

លោក ហ៊ត លាង ជាកសិករចិញ្ចឹមគោម្នាក់រស់នៅក្នុងខេត្តត្បូងឃ្មុំ ដោយទទួលបានការបណ្ដុះបណ្ដាលពីមន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ អំពីបច្ចេកទេសចិញ្ចឹម និងបង្កាត់ពូជគោបែបលក្ខណៈបច្ចេកទេស បានធ្វើឱ្យកសិករវ័យជាង ៥០ឆ្នាំរូបនេះប្ដូរពីការចិញ្ចឹមគោបែបលក្ខណៈគ្រួសារមកជាការចិញ្ចឹមគោបែបលក្ខណៈបច្ចេកទេសវិញ និងទទួលបានផលល្អប្រសើរ។

លោក ហ៊ត លាង បានបញ្ជាក់ឱ្យដឹងថា កន្លងមកលោកចិញ្ចឹមគោតាមបែបប្រពៃណី ដូចជាការលែងឱ្យគោស៊ីស្មៅដោយខ្លួនឯង នៅតាមវាលស្រែ-ចម្ការ និងការបណ្ដោយឱ្យគោបន្តពូជខ្លួនឯងជាដើម។ ការធ្វើបែបនេះ មិនបានធ្វើឱ្យការចិញ្ចឹមគោ របស់លោកប្រសើរនោះទេ ទើបលោក ចង់បោះបង់ការចិញ្ចឹមនៅឆ្នាំ២០១៦ ព្រោះមិនចំណេញ។

លោកបានមានប្រសាសន៍ 

“នៅឆ្នាំ២០១៦ ខ្ញុំបានទទួលការណែនាំជាបន្តបន្ទាប់ ពីមន្ទីរកសិកម្មខេត្ត ពីរបៀបចិញ្ចឹមគោតាមបច្ចេកទេសធ្វើឱ្យការចិញ្ចឹមគោការបែបបច្ចេកទេស ធ្វើឱ្យការចិញ្ចឹមគោ របស់លោកកាន់តែប្រសើរឡើង ខ្ញុំអាចលក់គោ២ ទៅ៣ដង ក្នុងមួយឆ្នាំ។”

ពេលនោះមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះណែនាំ និងផ្តល់បច្ចេលទេសចិញ្ចឹមមានដូចជាការផ្តល់ចំការជ្រើសរើស និងបង្កាត់ ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លងការទម្លាក់សត្វល្អិត និងការធ្វើជីវសុវត្ថិភាព ឱ្យយើងដាំស្មៅ ធ្វើរោងឱ្យមានរបៀបរៀបរយមិនលែងគោពាសវាលពាសកាល ហើយគាត់មានផ្ដល់បច្ចេកទេស បង្រៀនដល់កសិដ្ឋាន ខ្ញុំធ្វើតាមក្បួនបច្ចេកទេស នោះធ្វើឱ្យកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់។

លោក ហ៊ត លាង បានបន្ថែមថា បច្ចុប្បន្ននេះនៅក្នុងកសិដ្ឋានរបស់លោកមានគោសរុបជាង ៤០០ក្បាល ដោយជាមធ្យមអាចលក់បានចាប់ពី ៦ ទៅ ៨ក្បាលក្នុង១ថ្ងៃ ដោយគោមួយក្បាលលក់ចេញមានទម្ងន់ជាង៣០០គីឡូក្រាម ហើយក្រៅពីចំណូលបានពីលក់គោរស់ នៅមានចំណូលដ៏សំខាន់មួយទៀតគឺលក់លាមកគោ ក្នុង១ឆ្នាំលក់បានប្រមាណជាង៨០លានរៀលទៀតផង។  សូមជម្រាបជូនថា បច្ចុប្បន្ន លោក ហ៊ត លាង ជាអ្នកចិញ្ចឹមគោយកសាច់ និងគោយកកូន ដែលភាគច្រើនជាគោពូជប្រាម៉ាន់ស និងក្រហម ហើយបច្ចុប្បន្ននេះលោកមានគោចំនួន ៧៨០ ក្បាល បូករួមទាំងការដាំស្មៅចំនួន ១៣ហិកតាផងដែរ។ មុខរបរចិញ្ចឹមគោ តាមបែបបច្ចេកទេស បានធ្វើឱ្យគ្រួសារលោក ហ៊ួត លៀង មានជីវភាពប្រសើរឡើង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអាម៉េរិក បោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តដំបូងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

Ford ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តធំរបស់អាមេរិក បានសម្រេចបោះទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារសហរដ្ឋអាម៉េរិក​ បង្កើតរោងចក្រផលិតគ្រឿងបង្គុំដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា

អាម៉េរិក ត្រៀមដំឡើងពន្ធគយពី ១០% ទៅ ១២,៥% លើ ៦០ ប្រទេស ពាក់ព័ន្ធនឹងការនាំចូលទំនិញប្រើកម្លាំងពលកម្មបង្ខំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ស្នើរដំឡើងពន្ធគយពីអត្រា ១០% ទៅ ១២,៥% លើសេដ្ឋកិច្ចចំនួន ៦០ ប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបើកការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្មដែលបរាជ័យក្នុងការហាមឃាត់នាំចូលទំនិញដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ

ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ៖ ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ការផ្តល់ឥណទានដោយការទទួលខុសត្រូវ គឺជាការអនុវត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការផ្តល់កម្ចីដល់អតិថិជនដោយផ្អែកលើក្រមសីលធម៌ វិជ្ជាជីវៈ និងការគិតគូរយ៉ាងល្អិតល្អន់ពីផលប្រយោជន៍ និងសមត្ថភាពពិតប្រាកដរបស់អ្នកខ្ចី

ចិន- រុស្សី កាន់តែមានទំនាក់ទំនងស៊ីជម្រៅ ទល់នឹងសម្ពាធរបស់លោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/06/2026

ដោយមិនញញើតនឹងការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងពីសំណាក់បស្ចិមប្រទេស រុស្ស៊ី និងចិន បានការពារសម្ព័ន្ធភាពសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព ដោយបានបង្វែរការទូទាត់ពាណិជ្ជកម្មទ្វេភាគីស្ទើរតែ ១០០ភាគរយ

រដ្ឋាភិបាល បានប្រែក្លាយតំបន់​លិច​ទឹកក្នុងរាជធានីភ្នំពេញ ទៅជាទីក្រុងដ៏​ទំនើប និង​គួរឱ្យទាក់ទាញ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/06/2026

ភ្នំពេញ គឺជា​រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាលពីអតីតកាលសំបូរ​ទៅដោយ​បឹង​បួរ​ ប្រឡាយ ពោល គឺជា​តំបន់​លិច​ទឹក​ ប៉ុន្តែ​ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានខិតខំអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីអាចប្រែក្លាយតំបន់ទាំងនោះទៅជា​ទីក្រុងរណបដ៏ទំនើប​

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បំពេញទស្សនកិច្ចនៅឥណ្ឌា ៥ ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៦

លោក ម៉ាក្រុង ៖ ក្រុមហ៊ុនបរទេសសន្យាបោះទុន ១០០ ពាន់លានដុល្លារ លើវិស័យ AI និងមជ្ឈមណ្ឌលទិន្នន័យនៅបារាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/06/2026

ប្រធានាធិបតីរបស់ប្រទេសបារាំង លោក Emmanuel Macron បានប្រកាសជាផ្លូវការនូវកញ្ចប់ថវិកាសន្យាវិនិយោគពីបរទេសរហូតដល់ ១០៨ ពាន់លានដុល្លារ

ប្រជាជន និងទេសចរឥណ្ឌា អាចស្កេនតាមខេអេចឃ្យូអរកូត ទូទាត់ថ្លៃទំនិញនិងសេវាប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/06/2026

ប្រទេសកម្ពុជា និងឥណ្ឌា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ១ (ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)

ក្នុងរយៈពេល៥ខែ កម្ពុជា ប្រមូលចំណូលសារពើពន្ធបាន​ជាង​ ៣,៥ ពាន់លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦​នេះ កម្ពុជា​បានប្រមូល​ចំណូលសារពើពន្ធ ដែលមានចំណូលពន្ធដារ និងចំណូល​ពន្ធគយ​សរុប​បានប្រមាណ ៣,៥ពាន់​លានដុល្លារអាម៉េរិក សម្រាប់​ចាត់ចែងកា​រចំណាយរបស់រាជរដ្ឋាភិបាល

ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសហ្វីលីពីនត្រូវបានលក់ចេញប្រមាណ ១ ៤០០០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ ដែលស្ទើរតែស្មើពាក់កណ្តាលនៃចំនួនលក់សរុប ៣២ ០០០ គ្រឿងពេញមួយឆ្នាំ ២០២៥

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី