ក្នុង​ខែដំបូងឆ្នាំ២០២៤ កម្ពុជា​ទទួលបានទុនវិនិយោគ​ពីប្រទេស​ចិន​ចំនួន ១៤៧​លានដុល្លារ​អាមេរិក

ភ្នំពេញ ៖ វិនិយោគិន​ចិន​នៅតែបន្តឈានមុខគេក្នុងការបណ្ដាក់ទុនវិនិយោគ​ច្រើន​ជាង​គេ​នៅកម្ពុជាក្នុង​ចំណោម​បណ្ដាវិនិយោគិន​បរទេស ជាក់ស្ដែង​ក្នុង​ខែដំបូងនៃ​ឆ្នាំ២០២៤​កន្លងទៅនេះ វិនិយោគិន​ចិន​បានបណ្ដាក់ទុន​វិនិយោគនៅ​ប្រទេស​កម្ពុជា​ក្នុង​ទំហំទឹកប្រាក់​រហូតដល់​១៤៧​លានដុល្លា​រអាមេរិក​។ នេះ​បើតាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ចេញផ្សាយនៅថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ២០២៤​ ។

យោងតាម​របាយការណ៍​របស់​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានបង្ហាញថា​ ក្នុង​ខែមករា ឆ្នាំ ២០២៤​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោ​ងវិនិយោគថ្មី និង​គម្រោងពង្រីក​វិនិយោគចំនួន​៣១​គម្រោង​​ ដែលមានទុន​វិនិយោគ​សរុ​បប្រមាណ​១៨៧​លានដុល្លា​រអាមេរិក​ ។​ ក្នុងចំណោម​ទុនវិនិយោគ​ទាំង​១៨៧​លានដុល្លា​រអាមេរិកនោះ ប្រភពទុន​ដែលមកពីប្រទេស​ចិន​មានចំណែក​រហូតដល់​ ៧៨,៧៣ភាគរយ​ទៅហើយ ឬស្មើនឹង​ប្រមាណ១៤៧​លានដុល្លា​រអាមេរិក ធ្វើឱ្យ​ចិន​ឈរ​នៅលំដាប់ទី​១​​ជាប្រទេស​ដែលមានវិនិយោគិន​ដាក់ទុន​វិនិយោគ​នៅកម្ពុជា​ច្រើនជាង​គេ ។

របាយការណ៍បង្ហាញថា ក្រៅពីវិនិយោគិន​ចិន​ក៏មាន​វិនិយោគិនមកពីប្រទេស​ផ្សេងទៀតដែលបានដាក់ទុន​វិនិយោគ​នៅកម្ពុជា​ក្នុង​ខែមករា ឆ្នាំ២០២៤​ ដូចជា​វិនិយោគិន​សិង្ហបុរី​ដាក់ទុនវិនិយោគ​ប្រមាណ ​១៨​លានដុល្លារ​អាមេរិក​ វិនិយោគិនមកពី​​សហរដ្ឋ​អាមេរិកមានទុន​ប្រមាណជិត​១០លានដុល្លារ​អាមេរិក​ វិនិយោគិន​មកពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​បានដាក់ទុនវិនិយោគ​ប្រមាណ ៦,៦៣លានដុល្លារ​អាមេរិក និ​ងវិនិយោគិនកម្ពុជា​​ក៏បា​ន​ដាក់ទុនវិនិយោគ​ប្រមាណ៥,១លាន​ដុល្លា​រអាមេរិក​ផងដែរ  ។​

គម្រោង​វិនិយោគ​ទាំង​គម្រោង​ថ្មី និងគម្រោងពង្រីកការ​វិនិយោគ​ទាំង​៣២​គម្រោង​គឺជា​គម្រោង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ក្នុងនោះមាន  គម្រោង​បង្កើតរោងចក្រ​ផលិត​គ្រឿង​អេឡិត្រូនិក​ គម្រោង​រោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ​ កង់ រ៉ឺម៉ក អគ្គិសនី  គម្រោង​បង្កើ​តរោងចក្រ​កែច្នៃអាលុយមីញ៉ូម ដែក ទង់​ដែង ​និងគម្រោង​វិនិ​យោ​គ​បង្កើត​រោងចកក្រ​តម្បាញ​ក្រណាត់  និងកាត់ដេរ​សម្លៀក​បំពាក់​ ក៏ដូចជា​គម្រោង​បង្កើ​តរោងចក្រ​ផ្សេង​ៗ​ទៀត ។

តាមរយៈ​គម្រោង​វិនិយោគ​ទាំងនេះ បានផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋកម្ពុជា​ប្រមាណជិត​៣ម៉ឺន​នាក់​ ជាពិសេស​ធ្វើឱ្យតម្រូវការ​ដីធ្លី សម្រាប់សង់រោងចក្រ​ឃ្លាំងស្តុកទំនិញនៅតាមតំបន់ដែលមានសក្ដានុពល​មានកំណើនឡើង​និងធ្វើឱ្យសកម្មភាពទិញលក់ និងជួលអចលនទ្រព្យនៅមានសកម្មភាព​បន្ត​ ។​

លោក​ ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា តាមរយៈសកម្មភាព​វិនិយោគ​លើ​ឧស្សាហកម្ម​រោងចក្រ​ទាំង​នេះ បានជំរុញឱ្យ​មានការ​ប្រើប្រាស់ដីធ្លីនៅតំបន់​ជាយ​រាជ​ធានី​ភ្នំ​ពេញ​​ស​​ម្រាប់​សង់​រោងចក្រ និងសង់ឃ្លាំងស្តុកទំនិញ​មានការ​ដោះដូរ​និងមានតម្រូវការ ។​

លោកបន្តថា​ តំបន់ដែលមានតម្រូវការ​និងសក្ដានុពល​ការអភិវឌ្ឍ​ឧស្សាហកម្ម​ប្រភេទនេះ ត្រូ​វបានមើ​ល​ឃើ​ញថា​​នៅ​​​តំបន់​ប៉ែក​ខាងលិច​រាជធានីភ្នំពេញ ដូចជា​តាមបណ្ដោយផ្លូវជាតិលេ​ខ៣ និងលេខ​៥​ ​ពីព្រោះទី​តាំ​ង​នោះ ​ងាយស្រួល​ក្នុងការ​ដឹកទំនិញ​ចេញទៅ​កំពង់ផែ និងដឹកពីកំពង់ផែ​ចូលឃ្លាំង​រោងចក្រ​ដើម្បី​ផលិត​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ