សម្តេចតេជោ ហ៊ុន សែន ៖ វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញកើនឡើង

ភ្នំពេញ ៖ វិស័យកាត់ដេរកម្ពុជានៅពេលបច្ចុប្បន្នកំពុងមានសកម្មភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ខណៈការបញ្ជាទិញមានការកើនឡើង ដោយក្នុងនោះរោងចក្រប្រមាណ ៥០០ទីតាំងកំពុងបង្កើនម៉ោងក្នុងការផលិតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសស្វីស និងអឺរ៉ុប ប្រមាណជាង ២០០០នាក់ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖

“ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅអឺរ៉ុបមានទឹកប្រាក់ជាង៣ពាន់លានដុល្លារ”

ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅសហភាពអឺរ៉ុបមានដូចជា ផលិតផលកសិកម្ម រួមមានអង្ករ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងកង់ ខណៈដែលទំនិញសំខាន់ៗ​ដែលកម្ពុជានាំចូលពីសហភាពអឺរ៉ុបរួមមាន សម្ភារៈសំណង់ អាហារ និងភេសជ្ជៈ គ្រឿងអេឡិចត្រូនិក និងឱសថជាដើម។

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងសមាគមរោងច្រកកាត់ដេរ នឹងផ្តល់បរិយាកាសការងារកាន់តែប្រសើរឡើងសម្រាប់កម្មករកាត់ដេរ តាមរយៈកិច្ចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលថ្មីៗនេះ ដែលនឹងនៅតែជាធរមានសម្រាប់រយៈពេលមិនកំណត់ និងបានកំណត់ច្បាស់​លាស់នៃសកម្ម​ភាពរួមគ្នាសម្រាប់សមាគមទាំងពីរនាឆ្នាំខាងមុខ។ ការចុះកិច្ចព្រមព្រៀងនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងសមាគមទាំងពីរ និងសមាជិករបស់ពួកគេ និងដើម្បីគាំទ្រដល់ក្រុមហ៊ុនកាត់ដេរ និងម៉ាកសម្លៀកបំពាក់អឺរ៉ុបនៅកម្ពុជា បន្ថែមពីលើការលើកកម្ពស់ឱកាសរបស់កម្ពុជានៅលើឆាកអឺរ៉ុប និងអាស៊ាន។

ជាមួយគ្នានេះដែររោងចក្រកាត់ដេរនៅកម្ពុជាបច្ចុប្បន្ននឹងអាចប្រើប្រាស់កម្មវិធីសុវត្ថិភាពសម្រាប់កម្មករកាត់ដេរ ដែលត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិដាណឺម៉ាក ក្រសួងការបរទេសហូឡង់ និងក្រុមប្រឹក្សាសហព័ន្ធនៃរដ្ឋាភិបាលស្វីស ខណៈដែលដាណឺម៉ាក គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលផ្តល់កម្មវិធីសុវត្ថិភាពសម្រាប់រោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ដែលនឹង​ដំណើរការ​នៅ​គ្រប់​មជ្ឈមណ្ឌល​ផលិតកម្ម​ធំៗ​ក្នុង​ប្រទេស​កម្ពុជា ​រួម​មាននៅ​ភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ និង​តាកែវ ហើយ​រំពឹង​ថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្មករ​ជាង​២០​ម៉ឺន​នាក់​នៅ​ឆ្នាំ​នេះ​។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង ធ្លាប់បានលើកឡើងថា ដំណើរការ ២៥ ឆ្នាំមកនេះ សមាគមរោងច្រកកាត់ដេរ និងស្បែកជើង ជាតំណាងរបស់វិនិយោគិនក្នុងវិស័យកាត់ដេរបានដើរតួនាទីការពារប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ និងបានបង្កើតនូវសក្តានុពលដល់បរិយាកាសវិនិយោគទូទៅសំដៅបង្កើតនូវស្ថានភាពមួយដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកប​ដោយចីរភាព។

កន្លងមកនេះ សមាគម បានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអន្តរជាតិខាងការងារ សហជីព និងដៃគូសង្គមនានា ដើម្បីរួមចំណែកធ្វើឱ្យសេដ្ឋកិច្ច សង្គមកម្ពុជា ទទួលបានការអភិវឌ្ឍរីកចម្រើន។

ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៥០៥លានដុល្លារអាមេរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន ៨ ០១៧លាន ស្បែកជើង ១ ៣៩០លាន និងផលិតផលធ្វើដំណើរ ១ ៤៩០លាន ក្រៅពីនេះគឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត។ បច្ចុប្បន្នសមាគមមានសមាជិករោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤៦២ ផលិតស្បែកជើងចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)