អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលពន្ធបានចំនួន ២ ០២២.២លានដុល្លារ ក្នុងរយៈពេល៩ខែ

ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធ និងអាករបានចំនួន ២ ០២២.២លានដុល្លារ ស្មើនឹង ៧៨.៦១ភាគរយ នៃផែនការច្បាប់ថវិកាជាតិ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងថា លទ្ធផលនៃការប្រមូលពន្ធក្នុងឆ្នាំ២០២២នេះ ទទួលបានតួលេខល្អប្រសើរ បើធៀបនឹងឆ្នាំ២០២០ ហើយនឹងឆ្នាំ២០២១។ ពោលគឺចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទទួលបានចំណូល ពន្ធអាករចំនួន២,០២២.២លានដុល្លារ ហើយបើគិតជាភាគរយនៃច្បាប់ថវិកាមានចំនួន ៧៨.៦១ភាគរយ ដែលនេះជាតួលេខមួយដ៏ល្អ។

ឯកឧត្តមបណ្ឌិតបន្ថែមថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសង្ឃឹម និងរំពឹងថា ការអនុវត្តន៍ផែនការចំណូលក្នុងឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ឬលើសផែនការតិចតួច ដោយសារតែពេលនេះ ជាកាលៈទេសៈ និងពេលវេលាមួយឆ្លងផុតការលំបាក ព្រោះថា ក្នុងឆ្នាំ២០២០-២០២១ ជាពេលវេលាដែលលំបាកបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់មានការបិទខ្ទប់ប្រទេសផងដែរ ដែលជាមូលហេតុធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលមិនគ្រប់ផែនការ។ ជាក់ស្ដែងក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបានត្រឹមតែ ៨៣.៥ភាគរយនៃច្បាប់វិកា និងឆ្នាំ២០២១ ប្រមូលបានត្រឹមតែ ៨៧ភាគរយនៃផែនការប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩,២៩៥.៧ប៊ីលានរៀល ស្មើនឹង ២,២៩៥.២លានដុល្លារ ថយចុះប្រមាណ ៥.១% បើធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។

ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងឱ្យដឹងថា ការប្រមូលពន្ធរថយន្ដចង្កូតស្ដាំគ្រប់ប្រភេទ សម្រាប់យុទ្ធនាការរយៈពេល៩០ថ្ងៃ ជាលទ្ធផល គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ត្រូវបានម្ចាស់មកបង់ពន្ធអាករ និងចុះបញ្ជីសរុបចំនួន ៩ ៨១៤ គ្រឿង និងទទួលបានថវិកាជិត២០លានដុល្លារ។ រថយន្ដចង្កូតស្ដាំគ្រប់ប្រភេទ ត្រូវបានម្ចាស់មកបង់ពន្ធអាករ និងចុះបញ្ជីសរុបចំនួន ៩ ៨១៤ គ្រឿង ក្នុងនោះ ជាង៩០ភាគរយ នៃរថយន្ដចង្កូតស្ដាំដែលម្ចាស់យកមកបង់ពន្ធ និងចុះបញ្ជីគឺជាប្រភេទរថយន្ដដឹក និងជាប្រភេទរថយន្ដបែន ដូចជារថយន្ដដឹកដី ដឹកខ្សាច់ និងដឹកថ្ម ជាដើម។

ឯកឧត្ដមបណ្ឌិត បានលើកឡើងថា រថយន្ដប្រភេទទាំងអស់នេះ គឺជារថយន្ដប្រភេទដឹកដែលមានអត្រាពន្ធទាប និងជាប្រទេសរថយន្ដដឹក និងជាប្រភេទរថយន្ដចាស់ៗ ដែលគិតជាទឹកប្រាក់ប្រមាណជិត២០លានដុល្លារ ហើយចំណូលទាំងនេះ ក៏ជាផ្នែកមួយចូលរួមក្នុងផែនការ នៃការអនុវត្ដយុទ្ធសាស្រ្ដកៀរគរចំណូល របស់រាជរដ្ឋាភិបាល​​​ផងដែរ។ ក្នុងចំណោមរថយន្ដចង្កូតស្ដាំជិត១ម៉ឺនគ្រឿង ម្ចាស់រថយន្ដបានមកបំពេញកាតព្វ​កិច្ចពន្ធ និងអាករចំនួន ៥ ៩៧៦ គ្រឿង ដោយប្រមូលពន្ធអាករប្រមាណ១៩.៧៣លានដុល្លារ។ ចំណែករថយន្ដចង្កូតស្ដាំនៅសល់ដែលចុះបញ្ជីរួចហើយម្ចាស់រថយន្ដខកខានមិនទាន់បានចូលរួមមកបង់ពន្ធ និងអាករ មានប្រមាណ ៣ ៨៣៨ គ្រឿង។ គួរបញ្ជាក់ដែរថា ការអនុវត្ដយុទ្ធការកៀរគរចំណូល ដោយយុទ្ធនាការទី១ បានប្រមូលពន្ធអាករលើរថយន្ដចង្កូតឆ្វេង រថយន្ដចង្កូតស្ដាំបានប្រមាណជិត១ម៉ឺនគ្រឿង ដោយទទួលបានថវិកាប្រមាណជិត៨០លានដុល្លារ។ សម្រាប់យុទ្ធនាការទី២ រថយន្ដចង្កូតស្ដាំបានប្រមាណជិត ៦ ០០០ គ្រឿង ដែលជាប្រភេទរថយន្ដដឹក និងទទួលបានពន្ធអាករប្រមាណជិត២០លានដុល្លារ។ សរុបទាំងពីរយុទ្ធនាការនេះ គឺបានទទួលថវិកាប្រមាណ១០០លានដុល្លារ ដែលបានចូលរួមចំណែកក្នុងការកៀរគរចំណូលចូលថវិកាជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី