ការនាំចេញរថយន្តរបស់អាល្លឺម៉ងទៅកាន់អាម៉េរិកធ្លាក់ចុះជិត ១៤% ដោយសារអត្រាពន្ធគយខ្ពស់

បរទេស៖ ការនាំចេញរថយន្ត និងផលិតផលសំខាន់ៗរបស់អាល្លឺម៉ង់ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីកត្តាពន្ធគយអាម៉េរិក ខណៈដែលប្រទេសនេះគឺជាអ្នកនាំចេញដ៏សំខាន់ និងមានសេដ្ឋកិច្ចធំជាងគេនៅក្នុងសហភាពអឺរ៉ុប នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!News។

ក្រោមកិច្ចព្រមព្រៀងកាលពីខែសីហា កន្លងទៅ អាម៉េរិកបានទម្លាក់ពន្ធគយមកត្រឹម ១៥% លើការនាំចូលរថយន្តពីអឺរ៉ុប បន្ទាប់ពីអត្រាពន្ធដំបូង ២៥%។ យ៉ាងណាក៏ដោយ បើទោះបីជាអត្រាពន្ធត្រូវបានកាត់បន្ថយ ប៉ុន្តែផលប៉ះពាល់លើការនាំចេញនៅតែមានកម្រិតខ្ពស់ ជាពិសេស យានយន្ត គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន និងផលិតផលគីមី ដែលសុទ្ធតែជាផ្នែកសំខាន់ៗសម្រាប់អាល្លឺម៉ង់ និងសហភាពអឺរ៉ុប។ ​

យោង​តាម​របាយការណ៍ពីការិយាល័យ​បរទេស​អាល្លឺម៉ង់ ​បានប៉ាន់​ប្រមាណថា ​​ការ​នាំ​ចេញសរុប​របស់​អាល្លឺម៉ង់​ទៅ​កាន់អាម៉េរិកធ្លាក់ចុះ ៧,៨% ធៀបនឹងឆ្នាំមុន ​ដោយសារពន្ធគយរបស់អាម៉េរិកនៅតែខ្ពស់ ហើយទំនងជាមិនត្រលប់ទៅកម្រិតអត្រាកាលពីមុនវិញនោះទេ។ ការដាក់ពន្ធខ្ពស់លើយានយន្ត និងគ្រឿងបន្លាស់ ធ្វើឲ្យការនាំចេញរថយន្តរបស់អាល្លឺម៉ង់ទៅកាន់ទីផ្សារអាម៉េរិកធ្លាក់ចុះជិត ១៤% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៥។ មិនត្រឹមតែប៉ុណ្ណោះ ពន្ធ ៥០% របស់អាម៉េរិកលើផលិតផលដែកថែប និងអាលុយមីញ៉ូម ធ្វើឲ្យវិស័យជាច្រើនធ្លាក់ចុះ ជាពិសេសគ្រឿងម៉ាស៊ីន។ ទន្ទឹមនឹងនេះ ពន្ធគយក៏បានធ្វើឲ្យការនាំចេញពីវិស័យឧស្សាហកម្មគីមីទៅកាន់អាម៉េរិកបានធ្លាក់ចុះ ៩,៥% ផងដែរ គួបផ្សំជាមួយនឹងកត្តាផ្សេងទៀតដូចជា ការផលិតទាប និងតម្លៃថាមពលខ្ពស់។

ជាមួយគ្នានេះ ស្របពេលដែលអាល្លឺម៉ង់មានចំណែកសំខាន់ជាងគេនៅក្នុងការនាំចេញរបស់សហភាពអឺរ៉ុបទៅកាន់អាម៉េរិក មានការព្រមានថា តំបន់អឺរ៉ុបគួរតែគិតគូររឿងបញ្ហាពន្ធជាមួយដៃគូផ្សេងទៀត និងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនតែលើទីផ្សារអាម៉េរិក ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មឲ្យកាន់តែមានភាពចម្រុះជាងមុន។ សហភាពអឺរ៉ុប គួរតែពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសទី៣ តាមរយៈការបញ្ចប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឲ្យបានឆាប់រហ័ស ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្ម Mercosur ជាមួយបណ្តាប្រទេសនៅអាម៉េរិកឡាទីន ដែលកំពុងស្ថិតនៅក្រោមការពន្យារពេល។ នៅក្នុងនោះដែរ របាយ​ការណ៍​ក៏បាន​គូស​បញ្ជាក់​ពី​ប្រទេស​ឥណ្ឌា និង​ឥណ្ឌូណេស៊ី ​ជា​ទីផ្សារ​ដ៏​មាន​សក្តានុពលសម្រាប់សហភាពអឺរ៉ុប៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *