តម្លៃមាសមានតម្លៃ ១​ ៩៦១ ដុល្លារក្នុងមួយអោន បន្ទាប់ពី​ឡើង​ថ្លៃជាង ២ ពាន់ដុល្លារ

បរទេស៖ យោងទៅតាមប្រភពពី Fxstreet បានបង្ហាញថា តម្លៃមាសធ្លាក់ថ្លៃបន្តិច ខណៈដែលអ្នកវិនិយោគរង់ចាំមើលការសម្រេចចិត្តអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក (Fed) ដែលនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុនៅក្នុងខែមិថុនា នេះ។

តម្លៃជួញដូរមាសនៅលើទីផ្សារមានតម្លៃ ១​ ៩៦១ ដុល្លារក្នុងមួយអោន (៨,៣​ ជី) បន្ទាប់ពី​ឡើង​ថ្លៃដល់​កម្រិត​ខ្ពស់បំផុត ២ ០៧៣ នៅដុល្លារក្នុងមួយអោន កាលពីខែមុន កន្លងទៅនេះ។ ក្នុងពេលឥឡូវនេះ អ្នកវិនិយោគកំពុងតាមដានតម្លៃមាសដែលអាចធ្លាក់ចុះពីចន្លោះ ១ ៩៥៧ និង ១៩៦៤ ដុល្លារក្នុងមួយអោន។ ទោះជាយ៉ាងនេះក្តី យោងទៅតាមទីផ្សាររបស់ S&P500 បានបង្ហាញថា មាសបានកើនឡើងបន្តបន្ទាប់នៅក្នុងអាស៊ី ដែលបង្ហាញពីការធ្លាក់ចុះនៃហានិភ័យរបស់អ្នកវិនិយោគក្នុងទីផ្សារមាស។


ទោះជាយ៉ាងណាក្តី តម្លៃមាសមិនសូវមានភាពវិជ្ជមានក្នុងការជួញដូរនៅក្នុងទីផ្សារក្នុងស្រុកនោះទេ កាលពីថ្ងៃពុធសប្តាហ៍មុន បន្ទាប់ពីឃើញសេដ្ឋកិច្ចសកលបង្ហាញពីសញ្ញាចុះខ្សោយ។ ស្របពេលនេះដែរ តម្លៃមាសត្រូវបានជួញដូរនៅលើទីផ្សារពិភពលោកដោយប្រុងប្រយ័ត្ន មុនពេលធនាគារកណ្តាលអាមេរិក Fed សម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់នៅសប្តាហ៍ក្រោយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ភាពចុះខ្សោយនៃសន្ទស្សន៍ប្រាក់ដុល្លារក៏បានធ្វើឱ្យមាសមានតម្លៃថោក សម្រាប់អ្នកទិញដែលកាន់រូបិយប័ណ្ណផ្សេងទៀត ហើយមាស ​និង​ប្រាក់​បាន​ធ្លាក់​ចុះ​​ក្នុង​ទីផ្សារ​អន្តរជាតិ​កាលពីលើកមុនផងដែរ។ នេះជាមូលហេតុមួយដែលធ្វើឱ្យកំណើនមាសកើនឡើងនៅលើទីផ្សារផងដែរ ជាពិសេសនៅខាងអាស៊ី។


ដូច្នោះហើយ ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅសប្តាហ៍ក្រោយនេះ គឺជាកត្តាសំខាន់ដែលមានឥទ្ធិពលលើទីផ្សារតម្លៃមាស។ បើទោះបីជា សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកមានសន្ទុះធ្លាក់ចុះក៏ដោយ ប៉ុន្តែវាហាក់ដូចជានៅរឹងមាំ ខណៈសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងចុះខ្សោយ ដោយសារតែគោលនយោបាយរូបិយវត្ថុតឹងតែងរបស់ Fed និងការផ្តល់ឥណទានទោកាន់ធនាគារក្នុងតំបន់របស់សហរដ្ឋអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី