បរទេស៖ យោងទៅតាមប្រភពពី Fxstreet បានបង្ហាញថា តម្លៃមាសធ្លាក់ថ្លៃបន្តិច ខណៈដែលអ្នកវិនិយោគរង់ចាំមើលការសម្រេចចិត្តអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក (Fed) ដែលនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុនៅក្នុងខែមិថុនា នេះ។
តម្លៃជួញដូរមាសនៅលើទីផ្សារមានតម្លៃ ១ ៩៦១ ដុល្លារក្នុងមួយអោន (៨,៣ ជី) បន្ទាប់ពីឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ២ ០៧៣ នៅដុល្លារក្នុងមួយអោន កាលពីខែមុន កន្លងទៅនេះ។ ក្នុងពេលឥឡូវនេះ អ្នកវិនិយោគកំពុងតាមដានតម្លៃមាសដែលអាចធ្លាក់ចុះពីចន្លោះ ១ ៩៥៧ និង ១៩៦៤ ដុល្លារក្នុងមួយអោន។ ទោះជាយ៉ាងនេះក្តី យោងទៅតាមទីផ្សាររបស់ S&P500 បានបង្ហាញថា មាសបានកើនឡើងបន្តបន្ទាប់នៅក្នុងអាស៊ី ដែលបង្ហាញពីការធ្លាក់ចុះនៃហានិភ័យរបស់អ្នកវិនិយោគក្នុងទីផ្សារមាស។

ទោះជាយ៉ាងណាក្តី តម្លៃមាសមិនសូវមានភាពវិជ្ជមានក្នុងការជួញដូរនៅក្នុងទីផ្សារក្នុងស្រុកនោះទេ កាលពីថ្ងៃពុធសប្តាហ៍មុន បន្ទាប់ពីឃើញសេដ្ឋកិច្ចសកលបង្ហាញពីសញ្ញាចុះខ្សោយ។ ស្របពេលនេះដែរ តម្លៃមាសត្រូវបានជួញដូរនៅលើទីផ្សារពិភពលោកដោយប្រុងប្រយ័ត្ន មុនពេលធនាគារកណ្តាលអាមេរិក Fed សម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់នៅសប្តាហ៍ក្រោយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ភាពចុះខ្សោយនៃសន្ទស្សន៍ប្រាក់ដុល្លារក៏បានធ្វើឱ្យមាសមានតម្លៃថោក សម្រាប់អ្នកទិញដែលកាន់រូបិយប័ណ្ណផ្សេងទៀត ហើយមាស និងប្រាក់បានធ្លាក់ចុះក្នុងទីផ្សារអន្តរជាតិកាលពីលើកមុនផងដែរ។ នេះជាមូលហេតុមួយដែលធ្វើឱ្យកំណើនមាសកើនឡើងនៅលើទីផ្សារផងដែរ ជាពិសេសនៅខាងអាស៊ី។

ដូច្នោះហើយ ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅសប្តាហ៍ក្រោយនេះ គឺជាកត្តាសំខាន់ដែលមានឥទ្ធិពលលើទីផ្សារតម្លៃមាស។ បើទោះបីជា សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកមានសន្ទុះធ្លាក់ចុះក៏ដោយ ប៉ុន្តែវាហាក់ដូចជានៅរឹងមាំ ខណៈសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងចុះខ្សោយ ដោយសារតែគោលនយោបាយរូបិយវត្ថុតឹងតែងរបស់ Fed និងការផ្តល់ឥណទានទោកាន់ធនាគារក្នុងតំបន់របស់សហរដ្ឋអាមេរិក៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content