រដ្ឋាភិបាល ជំរុញផែនការនាំចេញសត្វទៅទីផ្សារក្រៅប្រទេស ខណៈវិស័យចិញ្ចឹមសត្វរបស់កសិករ អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ភ្នំពេញ៖ បច្ចុប្បន្ននេះ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ត្រីសាច់បានកើនឡើងដល់ ៩២ ភាគរយគិតត្រឹមខែមិថុនា ឆ្នាំ២០២២ ខណៈការផ្គត់ផ្គង់សាច់ជ្រូកអាចដំណើរការបាន១០០ភាគរយបានជាង៩ ខែមកហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។

អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានជូនដំណឹងថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើនឡើង៣៩% នៅឆ្នាំ២០២១ ដោយមានការវិនិយោគក្នុងទ្រង់ទ្រាយពីមធ្យមទៅធំ ជាពិសេសការចិញ្ចឹមជ្រូក ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបាន។
ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រាប់ AMS ថា ការចិញ្ចឹមមានការរីកចម្រើន​ក្រោយមានការទប់ស្កាត់ការនាំចូលពូជជ្រូក និងទប់ស្កាត់បទល្មើសចរាចរសត្វ ផលិតផលសត្វពីប្រទេសជិតខាង។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានបញ្ជាក់ថា ៖

“អ្វីដែលយើងអនុវត្តឥឡូវនេះគឺយើងជំនួសដោយការទប់ស្កាត់មិននាំចូល ដោយបានអនុវត្ត២-៣ខែកន្លងមកក្នុងការរិតបន្តឹងការនាំចូលនូវអ្វីដែលជំនួសឱ្យការចិញ្ចឹមបង្កើនត្រឹមតែ ២0 ទៅ ៣0% ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ក្រសួងកំពុងតែរកដៃគូ ដើម្បីនាំចេញ ដែលយើងកំពុងចរចាជាមួយប្រទេសចិន និងប្រទេសកូរ៉េក្នុងការនាំចេញ ប្រសិនយើងអាចមានលទ្ធភាពនាំចេញ យើងលែងកំណត់ លែងកម្រិតអ្វីទៀតហើយ ទាំងការផលិតពូជកូន និងការនាំពូជកូនចូល”

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ កាលពីថ្ងៃទី២៣ កញ្ញាកន្លងទៅនេះបាន អំពាវនាវ ដល់អ្នកវិនិយោគក្នុងវិស័យចិញ្ចឹមសត្វ និងផលិត​ផលសត្វ ដែលមានបំណងនាំចេញសត្វ និងផលិតផលសត្វដូចជា ជ្រូករស់ គោរស់ សាច់ជ្រូក សាច់គោ សាច់មាន់ ស្បែកគោ ស្បែកជ្រូក និងផលិតផលផ្សេងទៀតអាចដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត​កម្មសត្វ ដោយបញ្ជាក់ពីប្រភេទសត្វ និងផលិតផលសត្វឱ្យបានច្បាស់លាស់ទៅតាមប្រភេទនីមួយៗចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សម្រាប់ការដាក់ពាក្យស្នើសុំនេះ ដើម្បីឱ្យអគ្គនាយកដ្ឋានមានលទ្ធភាពរៀបចំបែបបទពាក់ព័ន្ធផ្សេងៗសុំការអនុញ្ញាតពីភាគីចិន ដើម្បីចុះមកត្រួតពិនិត្យ និងវាយតម្លៃហានិភ័យ និងឈានទៅរកការរៀបចំពិធីសារអនាម័យ និងកិច្ចព្រមព្រៀងក្នុងការនាំចេញ។

សេចក្តីជូនដំណឹងនេះ បានបង្ហាញថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានការវិនិយោគក្នុងទ្រង់ទ្រាយពីមធ្យមទៅធំ ជាពិសេសការចិញ្ចឹមជ្រូកដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបាន។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានបង្ហាញការសាទរដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានផែនការនាំចេញសត្វចិញ្ចឹមដូចជា គោ មាន់ ជ្រូក និងផលិតផលសត្វមួយចំនួនទៀតទៅក្រៅប្រទេស ដើម្បីកុំឱ្យមានការកកស្ទះនៅក្នុងសុ្រក។

លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា សមាគមមានសេចក្តីរីករាយត្រេកអរដែលក្រសួងកសិកម្មបានខិតខំជួយរកទីផ្សារសម្រាប់នាំចេញទៅក្រៅប្រទេស ស្របពេលការផ្គត់ផ្គង់សាច់នៅកម្ពុជាមានលក្ខណៈគ្រប់គ្រាន់ ទាំងអំឡុងពេលបុណ្យភ្ជុំការផ្គត់ផ្គង់សត្វ មិនមានការខ្វះខាត។

លោក ស្រ៊ុន ពៅ បានមានប្រសាន៍ថា ៖

“សត្វចិញ្ចឹមនៅកម្ពុជា មានសន្ទុះកើនឡើងដោយទីផ្សារក្នុងស្រុកយើងអាចផ្គត់ផ្គង់បាន ដូច្នេះក្រសួងកសិកម្មបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីរកទីផ្សារជូនកសិករ។ បើក្រសួងរកទីផ្សារនាំចេញទៅក្រៅ នោះនឹងជួយផ្តល់ការងារដល់កសិករយើង”

ទោះជាយ៉ាងណាក៏ដោយ លោកនៅតែបង្ហាញក្តីបារម្ភថា ការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស មិនមានភាពងាយស្រួលនោះទេ ព្រោះអ្នកចិញ្ចឹមត្រូវអនុវត្តការចិញ្ចឹមសត្វតាមស្តង់ដារនាំចេញ ហើយការអនុវត្តតាមស្តង់ដារនាំចេញនេះ មានតែកសិដ្ឋានចិញ្ចឹមខ្នាតធំៗ និងក្រុមហ៊ុនប៉ុណ្ណោះ ដែលអាចធ្វើការនាំចេញបាន។

លោកថ្លែងដូច្នេះថា ៖

“បើក្រុមហ៊ុន និងកសិដ្ឋានខ្នាតធំៗ គាត់អាចនាំចេញបាន កសិករខ្នាតតូច ក៏អាចរកទីផ្សារនៅក្នុងស្រុកងាយស្រួល ដោយរំពឹងថា វានឹងមានទីផ្សារល្អ ហើយពេលនាំចេញបានមួយចំនួនទៅ វាក៏ល្អសម្រាប់កសិករចិញ្ចឹមតាមគ្រួសារដែរ”

លោក ពូ ផាត  អ្នកចិញ្ចឹមជ្រូកនៅខេត្តតាកែវ បានលើកឡើងដែរថា និតីវិធីការនាំចេញសត្វទៅក្រៅប្រទេសមានបែបបទត្រូវអនុវត្តច្រើន ដែលកសិករខ្នាតតូច មិនអាចនាំចេញបាននោះទេ ព្រោះពួកគាត់គ្មានចំណេះដឹងទាក់ទង នឹងស្តង់ដារអនាម័យ និងច្បាប់នាំចេញផ្សេងៗ។ លោកបានប្រាប់ថា ៖

“បច្ចុប្បន្នជ្រូករស់ចិញ្ចឹមក្នុងស្រុកមានតម្លៃ ៩៥០០-៩៧០០រៀលក្នុងមួយគីឡូ​ក្រាម ដែលតម្លៃនេះមិនអាចធ្វើឱ្យកសិករចិញ្ចឹមតាមគ្រួសារចំណេញនោះទេ ប៉ុន្តែបើសម្រាប់កសិដ្ឋានធំៗគេទទួលបានចំណេញ ដោយសារកសិដ្ឋានអាចផលិតចំណី និងបង្កាត់ពូជដោយខ្លួនឯងបាន ដោយសារមុននាំចេញត្រូវពិនិត្យសុខភាព​​​សត្វជាមុន ហើយក្រុមហ៊ុនគេងាយស្រួលអាចធ្វើបាន ដោយសារគេមានផ្នែកពាក់ព័ន្ធគ្រប់គ្រាន់៕”


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី