ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច ៖ ស្ថាប័នពាក់ព័ន្ធរង់ចាំជួយដោះស្រាយ ដើម្បីធ្វើយ៉ាងណាបង្កើនលទ្ធភាពនាំចេញរបស់ពាណិជ្ជករ

ភ្នំពេញ ៖ ស្របគ្នាជាមួយនឹងការជំរុញកំណើនផលិតផលក្នុងស្រុក កម្ពុជាក៏កំពុងតែជំរុញផលិតផល​ទាំងនោះ ដើម្បីបាននាំចេញទៅលក់នៅទីផ្សារខាងក្រៅប្រទេសបន្ថែមទៀតផងដែរ។ យ៉ាងណាក៏ដោយ ការរៀបចំក្នុងការនាំចេញផលិតផលក៏មិនស្រួលពេកដែរ ហេតុដូច្នេះហើយបាន​ជាភាគីពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រផ្សេងៗ ដើម្បីអាចជួយដល់ម្ចាស់អាជីវកម្ម ពាណិជ្ជករ ក៏ដូចជាសហគ្រិនឱ្យសម្រេចបានគ្រប់លក្ខខណ្ឌនៃការនាំចេញ។

ពាក់ព័ន្ធនឹងរឿងនេះ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធ មិនថារដ្ឋ ឬឯកជននោះទេ គឺកំពុងតែខិតខំប្រឹងប្រែង​ ដើម្បីធ្វើយ៉ាងណាឱ្យ​ផលិតផល​កម្ពុជាសម្រេចបាននូវការនាំចេញទៅក្រៅឱ្យបានកាន់តែច្រើន​ ព្រោះកាលណាមានការនាំ​ចេញបានច្រើន ជីវភាពប្រជាជនក៏ប្រសើរ ហើយសេដ្ឋកិច្ចកម្ពុជា ក៏លូតលាស់ទៅតាមនោះ​ដែរ។

ឯកឧត្តមឧកញ៉ាបានបន្តមានប្រសាសន៍ទៀតថា ៖

«ឥឡូវនេះ គេមានក្រុមការ​ងារ ដែលធ្វើការ​លើការជួយបញ្ជ្រាបចំណេះដឹងលើការនាំចេញ ពិសេសគឺនិតិវិធីនៃការរៀបចំឯកសារតែម្ដង។ ក្រសួងដែលពាក់ព័ន្ធទៀតសោត មានតួនាទីធ្វើការយ៉ាងជិតស្និទ្ធជាមួយម្ចាស់អាជីវកម្ម ក្នុងការពាំនាំនូវតម្រូវការទីផ្សារខាងក្រៅទៅជូនពួកគាត់ ព្រោះសំខាន់ណាស់ដែលអ្នកផលិតត្រូវយល់ដឹងពីតម្រូវការទីផ្សារ។»

អ្នកស្រី សេង ច័ន្ទមុនីរតន៍ ប្រធានសហគ្រាសផលិតទឹកត្រី សេង រី ដែលជាម្ចាស់អាជីវកម្មមួយរូបក្នុងចំណោមម្ចាស់អាជីវកម្មជាច្រើនរូបទៀត ដែលបានចូលរួមស្ដាប់នូវបទបង្ហាញស្ដីពីការនាំចេញ​កម្ពុជា កាលពី​ពេល​កន្លងទៅក្រោមការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម។

អ្នកស្រីបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ក្រោយចូលរួមវេទិកាបញ្ជ្រាបចំណេះដឹងនោះថា៖

«កន្លងមក ខ្ញុំតែងតែមានបំណងចង់នាំយកផលិតផលរបស់ខ្ញុំទៅលក់នៅទីផ្សារខាងក្រៅ ប៉ុន្តែមិនអាច​ធ្វើទៅបាន ដោយសារតែខ្ញុំមិនដឹងថាគួរចាប់ផ្ដើមពីចំណុចណាទៅ។ ខ្លួនមានផលិតផលក្នុងដៃស្រាប់ហើយ ប៉ុន្តែមិនដឹងថាផលិតផលរបស់ខ្លួនមាន​គុណភាពស្របតាមស្តង់ដារនាំចេញ ឬនៅ ម្យ៉ាងទៀត តើទីផ្សារណាដែលមានតម្រូវការទៅលើផលិតផលរបស់យើង»។

យ៉ាងណាក៏ដោយ ថ្វីត្បិតថាមិនទាន់បានយល់នូវគ្រប់និតិវិធីនៅក្នុងការនាំចេញផលិតផល ប៉ុន្តែយ៉ាងហោចណាស់ អ្នកស្រីសប្បាយចិត្តដែលបានដឹងផ្លូវដែលត្រូវដើរ ជាពិសេសដឹងថាគួរសួរទៅកាន់ភាគីណា នៅពេលដែលខ្លួនមានចម្ងល់។

ពីវិស័យឯកជនឯណោះវិញ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច ក៏នៅតែបន្តជំរុញឱ្យ​ម្ចាស់អាជីវកម្មពាំនាំនូវចម្ងល់របស់ខ្លួន សាកសួរទៅកាន់ភាគីពាក់ព៍ន្ធ ជាពិសេសក្រសួងពាណិជជកម្ម ខណៈដែលក្រសួង និងស្ថាប័នពាក់ព័ន្ធរង់ចាំទទួលដោះស្រាយជូន​ដើម្បីធ្វើ​យ៉ាង​ណាឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន​ខ្ពស់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រវត្តិខ្លះៗរបស់ប្រធានាធិបតីស្រីដំបូងគេបង្អស់របស់ប៊ុលហ្គារី លោកជំទាវ Iliana Iotova ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

លោកជំទាវ Iliana Malinova Iotova គឺជាប្រធានាធិបតីស្រីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រប៊ុលហ្គារី ដែលបានឡើងកាន់តំណែងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីលោក Rumen Radev លាលែងពីតំណែង

អ្នក​ជំនាញ​៖​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង បើក​ឱកាស​នយោបាយ ​និង​សេដ្ឋកិច្ច​ថ្មី​សម្រាប់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ ​និង​នយោបាយ​កម្ពុជា​ ​លោក​សាស្ត្រាចារ្យ​ ​ឥន សុផល ​មើល​ឃើញ​ថា​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ​Emmanuel ​Macron ​ប្រធានាធិបតី​បារាំង ​មកកាន់​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​និង​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ ទាំង​ផ្នែក​នយោបាយ​ ​និង​សេដ្ឋកិច្ច

មេដឹកនាំ​បារាំង ​និង​កាណាដា ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ហ្វ្រង់​កូហ្វូនី ​និង​បច្ចេកវិទ្យា​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​និង​ប្រធានាធិបតី​បារាំង ​លោក​ ​Emmanuel ​Macron ​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​សហគមន៍​ហ្វ្រង់កូហ្វូនី ​ជាពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​ ​ពាណិជ្ជកម្ម​ ​និង​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​

ឯកឧត្តម ម៉ាក្រុង ចាត់ទុកវត្តមានរបស់លោកនៅកម្ពុជា គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

ភ្នំពេញ ៖ ឯកឧត្តម ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីបារាំង បានចាត់ទុកវត្តមានបស់ឯកឧត្តមមកកាន់ទឹកដីកម្ពុជានៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងរវាងបារាំង-កម្ពុជា។ ការលើកឡើងដូច្នេះ នៅក្នុងជំនួបទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ អំឡុងពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម អំពាវនាវឱ្យសហគមន៍ហ្វ្រង់កូហ្វូនីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/11/2026

មេដឹកនាំកំពូលវៀតណាមឯកឧត្តម តូ ឡឹម អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ Franco Tech នៅប្រទេសកម្ពុជា

Hyundai Cambodia សម្ពោធរថយន្ត «All-New Hyundai Grand i10-AURA» ជំនាន់ថ្មី ជាមួយព្រឹត្តិការណ៍ដ៏ប្លែកមិនធ្លាប់មាន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/11/2026

រាជធានីភ្នំពេញ៖ ត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មីដ៏អស្ចារ្យ! ក្រុមហ៊ុន Hyundai Cambodia បានបង្កើតភាពភ្ញាក់ផ្អើលតាមរយៈការរៀបចំព្រឹត្តិការណ៍បើកសម្ពោធរថយន្តដ៏ប្លែកខុសគេ ទាក់ទាញ និងមិនធ្លាប់មានពីមុនមកនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នេះ ដើម្បីអបអរសាទរការមកដល់ជាផ្លូវការនៃរថយន្តស៊េរីថ្មី «All-New Hyundai Grand i10» ម៉ាស៊ីនសាំងជំនាន់ចុងក្រោយ ដែលនាំមកនូវការរចនាយ៉ាងស្រស់ស្អាត ទាន់សម័យ និងការវិវត្តថ្មីមួយកម្រិតទៀត

បារាំង – កម្ពុជា ឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤

អ្នកជំនាញណែនាំឱ្យម្ចាស់អចលនទ្រព្យដែលទុកនៅទំនេរ​ គួរកែប្រែទ្រព្យនោះ​ដើម្បីរកចំណូល​ និងជំរុញ​ចរន្ត​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/11/2026

អ្នកជំនាញអចលនវត្ថុ​បានណែនាំឱ្យ​ម្ចាស់ទ្រព្យ​ដែលមិនប្រើប្រាស់​គួរ​កែប្រែទ្រព្យនោះ ដើម្បីរកចំណូល​ឡើងវិញ

ក្រសួងឧស្សាហកម្ម អំពាវនាវឱ្យមាននវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីពង្រីកវិសាលភាពវិស័យ SME

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/11/2026

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា វេទិកានេះ គឺជាឱកាសដ៏សំខាន់ក្នុងការដោះស្រាយឧបសគ្គរបស់សហគ្រាសផ្នែកហិរញ្ញប្បទាន និងការទាញយកអត្ថប្រយោជន៍ពីនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនអាជីវកម្មខ្នាតតូច។

កម្ពុជាមានបំណងប្រែក្លាយភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ីនិងលំហហ្វ្រង់កូហ្វូនី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/11/2026

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានបំណងប្រែក្លាយទីក្រុងភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់អាស៊ីនិងលំហហ្វ្រង់កូហ្វូនី ។ សម្ដេចធិបតីបានមានប្រសាសន៍ថា ពិភពលោករបស់យើងកំពុងប្រឈមនឹងការបែកបាក់ ហើយទំនុកចិត្តក៏ធ្លាក់ចុះ ។ ក្នុងកាលៈទេសៈនេះ និងលើសពីពេលណាៗទាំងអស់ ហ្វ្រង់កូហ្វូនី ត្រូវតែបន្តជាទីកន្លែងដែលយើងផ្ដល់អាទិភាពលើកិច្ចសន្ទនា និងជាទីកន្លែងដែលមានច្បាប់ការពារដល់មនុស្សគ្រប់រូប ។ កម្ពុជានិយាយពីសន្តិភាព


Leave a Reply

Your email address will not be published.Required fields are marked *