រយៈពេល៩ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញកៅស៊ូប្រមាណជិត ២៥ម៉ឺនតោន កើនជាង ៣% ខណៈទីផ្សារមានតម្លៃល្អ

ភ្នំពេញ៖ យោងតាមអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួន ២៤៨ ៥៣៥តោន កើនឡើងចំនួន ១,៣១៦តោន ស្មើនឹង ៣,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ពោល គឺទទួលបានតម្លៃ ១៥៨៦ដុល្លារក្នុងមួយតោន កើនឡើង ២១៥ដុល្លារ/តោន ស្មើនឹង ១៥,៧២ភាគរយ បើធៀបនឹងឆ្នាំមុន។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់ AMS ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃកៅស៊ូមានភាពល្អប្រសើរ ធ្វើឱ្យកៅស៊ូគ្រួសារទទួលបានផលចំណេញច្រើនគួរសម ហើយក្រុមហ៊ុនចម្ការកៅស៊ូធំៗក៏ទទួលបានផលចំណេញដូចគ្នាផងដែរ។

អ្នកឧកញ៉ាបានបញ្ជាក់ថា ៖

«យើងសង្ឃឹមថា បើតម្លៃកៅស៊ូកាន់តែមានតម្លៃល្អ នឹងអាចជួយជំរុញឱ្យការដាំកៅស៊ូមានភាពរីកចម្រើន ស្របពេលដែលមានរោងចក្រសំបក់កង់រថយន្តចំនួន៣ កំពុងដំណើរការយ៉ាងសកម្មនៅកម្ពុជា ហើយនៅពេលឆាប់ៗខាងមុខនេះនឹងមានរោងចក្រផលិតសម្បកកងរថយន្តចំនួន២ទៀតត្រៀមបើកដំណើរការ»។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ការដែលមានវត្តមានរោងចក្រសំបក់កង់រថយន្តនៅកម្ពុជា ធ្វើឱ្យការប្រើប្រាស់កៅស៊ូក្នុងស្រុកកាន់តែមានភាពល្អប្រសើរច្រើន ជៀសវាងការនាំចេញនូវវត្ថុធាតុដើមពាក់កណ្ដាលសម្រេចនៃកៅស៊ូ ហើយនាំចូលផលិតផលសម្បកកងរយន្តចូលមកពីក្រៅប្រទេសដែលមានតម្លៃថ្លៃ។

អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍សង្កត់ធ្ងន់ថា ៖

«ក្រសួងកសិកម្មគួរដល់ពេលត្រូវបង្កើតគោលនយោបាយស្ដីពីកៅស៊ូ គាំពារកៅស៊ូ ព្រោះកន្លងមកយើងបានបង្កើតគោលនយោបាយ ស្វាយចន្ទី ដំឡូងមី ជាដើម ប៉ុន្តែកៅស៊ូនៅមិនទាន់មានឡើយ ដូច្នេះ សូមស្នើឱ្យក្រសួងបង្កើតនូវគោលនយោបាយនេះ និងអាចគាំពារដល់ក្រុមហ៊ុនកៅស៊ូ និងកៅ​ស៊ូគ្រួ​សារផងដែរ។ ការដែល​យើងមានការគាំពារ ដោយការលើកទឹកចិត្តបែបណា ឬការផ្តល់ការអនុគ្រោះផ្នែកពន្ធយ៉ាងណា​ចំពោះផលិតផលកៅស៊ូ គឺដើម្បីលើកតម្កើងវិស័យកៅសូនេះ ព្រោះមានតែកៅស៊ូ និងស្វាយចន្ទីទេ ដែលយើងអាចជំរុញបាន ហើយជាការកត់សម្គាល់ វិស័យ២មុខនេះ កម្ពុជាអាចប្រកួតប្រជែងជាមួយផ្នែកកសិកម្មនៃប្រទេសជិតខាងយើងបាន ។ ដូច្នេះយើងត្រូវការ ផ្នែកគាំពារតាមរយៈការបង្កើតនូវគោលនយោបាយ រួមទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ជាពិសេសការពង្រីកផ្ទៃដីបន្ថែមផងដែរ»។

សូមជម្រាបថា ដំណាំកៅស៊ូ មានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង ១សតវត្សរ៍មកហើយ និងកំពុងបន្តរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ សម្រាប់កម្ពុជា វិស័យកៅស៊ូ ជាប្រភពចំណូលថវិកាជាតិ និងប្រភពការងាររបស់ប្រជាជន។ តាមរយៈគម្រោង FORSEA ផលិតកម្មកៅស៊ូក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម មានប្រមាណជិត៤៥ភាគរយ នៃផលិតផលកៅស៊ូពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដីជាង ៥,៥ លានហិកតា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ

ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

(ភ្នំពេញ)៖ ក្រសួងការងារ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល

​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/09/2026

ភ្នំពេញ ៖ នៅទីបំផុត​ ប្រមុខរាជរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យ​អាជ្ញា​ធរ​រាជធានីភ្នំពេញ រៀបចំ​ទីតាំង​អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជា​សួន​ច្បារ​សម្រាប់ពលរដ្ឋ​លំហែ​ ខណៈអស់រយៈពេលជាង​១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា​ប្រមាណជាង​៤លានដុល្លារអាម៉េរិកលើ​ការថែទាំ ។ យោងតាមប្រសាសន៍សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើក​ឱ្យប្រើប្រាស់​មន្ទីរពេទ្យហ្លួង​ម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ​-ភ្នំពេញ

កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ត្រឹមរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញពីកាណាដាទៅចិនកើនឡើង ៣០ ភាគរយកើនដល់ ២១.៧៤ ពាន់លានដុល្លារកាណាដា (ប្រហែល ១៥,៦ ដុល្លារអាម៉េរិក) ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំ

រដ្ឋមន្ត្រីទេសចរណ៍ ៖ សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា​ «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ»។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការណែនាំ សវនកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។

ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/09/2026

ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ឥណ្ឌា ​និង​ចូលរួម​ដោះស្រាយ​កង្វល់​ពាណិជ្ជកម្ម​របស់​ទីក្រុង​ញូវដេលី ​ស្រប​ពេល​ឱនភាព​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​បាន​កើន​លើស ១១២ ពាន់​លាន​ដុល្លារ​ក្នុង​តួលេខ​ប្រចាំ​ឆ្នាំ​នា​ពេល​ថ្មី​ៗ​នេះ

អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ក្រសួងការពារជាតិអាម៉េរិកបានខាតបង់ប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយអាចកើនឡើងបន្ថែម ប្រសិនបើជម្លោះបន្តអូសបន្លាយ

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​