តស់ ! ទៅស្គាល់អាជីវកម្មបរិយាបន្នចំនួន៣ ដែលលើកមុខមាត់វិស័យស្រូវអង្ករកម្ពុជាទៅកាន់ពិភពលោក

ភ្នំពេញ ៖ ក្នុងនាមជាប្រទេសដែលមានផ្ទៃដីកសិកម្មច្រើនស្រាប់ កម្ពុជាកំពុងប្រឹងប្រែងធ្វើយ៉ាងណាឱ្យ​ផលិតផលកសិកម្មមានគុណភាពខ្ពស់ស្របតាមស្តង់ដារនាំចេញ។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នរដ្ឋ វិស័យឯកជនឯណោះក៏បានរួមចំណែកក្នុងការលើកកម្ពស់កសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ជាក់ស្ដែង ខាងក្រោមនេះជាក្រុមហ៊ុនបរិយាបន្នចំនួន៣ ដែលកំពុងប្រកបអាជីវកម្មលើវិស័យស្រូវ អង្ករ និងកំពុងសម្រិតសម្រាំងយកផលិតផលអង្ករដ៏ល្បីល្បាញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក៖

១. Amru Rice (Cambodia)​

Amru Rice ជា​ក្រុមហ៊ុននាំចេញ​អង្ករដ៏ធំមួយរបស់​កម្ពុជា ដែលកំពុងពង្រីកការធ្វើកសិកម្មនៅក្នុងស្រុកឱ្យដើរតាមស្តង់ដារ ដើម្បី​បង្កើន​បរិមាណ​ការ​ធ្វើក​សិ​កម្ម​ស្រូវ​សរីរាង្គ។

​នៅ​ឆ្នាំ​២០២៣ គម្រោង​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Amru Rice បាន និងកំពុង​ពង្រីក​ខេត្ត​គោលដៅដែល​គ្របដណ្តប់​ស្ទើរតែ​គ្រប់តំបន់សំខាន់ៗ​នៃ​ប្រទេស​កម្ពុជា រួមទាំង​តំបន់​ភាគ​ឦសាន ជាពិសេស​នៅ​ខេត្តព្រះវិហារ ដោយ​ចាប់​ដៃគូ​ជាមួយ​សហករណ៍​កសិកម្ម​ (ACs)​ ចំនួន​៣៥ លើ​ដំណាំ​ស្រូវ​សរីរាង្គ ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រមាណ ៩៥០០ គ្រួសារ សម្រាប់​ស្រូវ​សរីរាង្គ​ជិត ២០០០០​ តោន។​

ក្រុមហ៊ុននេះកំពុងធ្វើការជាមួយកសិករប្រមាណជា ២ម៉ឺននាក់តាំងតែពីឆ្នាំ២០១៣​មក ដោយ​ផ្ដោតសំខាន់លើការលើកស្ទួយជីវភាពកសិករកម្ពុជា តាមរយៈការផ្ដល់នូវធនធាន ចំណេះដឹង គ្រាប់ពូជដែលមានគុណភាពខ្ពស់ ជីសរីរាង្គ  ព្រមទាំង​បច្ចេកទេស​កសិកម្ម​ទំនើបផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងនាំចេញអង្ករកម្ពុជាដែលមានគុណភាពខ្ពស់ដូចជា ប្រភេទ​អង្ករផ្កាម្លិះ និងអង្ករផ្ការំដួលជាដើមទៅកាន់ទីផ្សារពិភពលោក។

២. Signature Asia

Signature Asia ជាឈ្មោះក្រុមហ៊ុនក្នុងស្រុកមួយដែលផ្ដោតសំខាន់ទៅលើការពង្រីកវិសាលភាពនៃ​វិស័យ​កសិកម្មរបស់កម្ពុជាឱ្យឈានទៅរកភាពរីកចម្រើនថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ ដើម្បីឈានទៅសម្រេចបាននូវការធ្វើកសិកម្មប្រកបទៅដោយនិរន្តរភាព ក្រុមហ៊ុនខាងលើ​បានរួម​ចំណែកក្នុងការបង្កើតជាគម្រោងនានា និងបានចុះកុងត្រាកសិកម្មជាបន្តបន្ទាប់ជាមួយ​កសិករ​រាប់ពាន់គ្រួសារផងដែរ។

តាមរយៈកុងត្រានោះ ក្រុមហ៊ុន Signature Asia បានបណ្ដុះបណ្ដាលកសិករឱ្យដាំ​ដុះទៅតាម​ស្តង់ដារ​ដែលរួមមានទាំងបច្ចេកទេសក្នុងការដាំដុះ និងថែទាំ ការប្រើប្រាស់ជីកសិកម្ម ការគិត​គូរពី​បរិស្ថាន គ្មានការកាប់បំផ្លាញព្រៃឈើ និងគ្មានការដាំដុះលើផ្ទៃដីខុសច្បាប់ជាដើម។ ដោយផលិតបាននូវទិន្នផលដែលមានស្តង់ដារបែបនេះ ធ្វើឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការនាំចេញ ផលិតផលអង្កររបស់ខ្លួនចេញទៅកាន់ទីផ្សារអន្តរជាតិបានយ៉ាងទូលំទូលាយ។

៣. FedRice

FedRice ជាឈ្មោះក្រុមហ៊ុនមួយដែលបានឈរជើងជាង ១០ឆ្នាំ​ នៅលើវិស័យស្រូវអង្ករ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានទីតាំងនៅក្នុងខេត្តបាត់ដំបង ជាខេត្តដែលមានសក្កានុពលវិស័យកសិកម្ម ដ៏សំខាន់មួយរបស់កម្ពុជា។

មិនខុសគ្នាប៉ុន្មានពីក្រុមហ៊ុនទាំង២ខាងលើ ដើម្បីសម្រេចគោលដៅផលិតអង្ករដែលមាន​គុណភាព​ខ្ពស់ FedRice បានចុះកុងត្រាកសិកម្មជាមួយកសិករកម្ពុជា និងបានយកចិត្តទុកដាក់ខ្ពស់ទៅលើ​ដំណើរការដាំដុះ ជាពិសេសគឺការប្រើប្រាស់ជីកសិកម្មតែម្ដង។ ជីកសិកម្ម ត្រូវតែជាជីសរីរាង្គដែលរួមចំណែកក្នុងការកសាងសុវត្ថិភាពចំណីអាហារ ព្រមទាំង​ជាចំណែកក្នុងការលើកស្ទួយគុណភាពដីនិយាយដោយឡែក និងនិយាយជារួមអាចថែរក្សា​បរិស្ថានដាំដុះបានល្អប្រសើរ។

ក្រៅពីការយកចិត្តទុកដាក់លើការដាំដុះ ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់ទៅលើការប្រមូលផល ជាពិសេស ដំណើរការកិនស្រូវ ដោយធ្វើយ៉ាងណាមិនឱ្យបាត់បង់នូវសារធាតុបំប៉ន និងរសជាតិដ៏ឈ្ងុយ​ឆ្ងាញ់របស់​អង្ករកម្ពុជា។ តាំងតែពីឆ្នាំ២០១៣ មក FedRice បានផ្គត់ផ្គង់អង្ករ ៣ ប្រភេទ ដែលជាអង្ករមានគុណភាពខ្ពស់​បំផុតរបស់ពិភពលោក និងមានលទ្ធភាពផលិតអង្ករបានប្រមាណ ១២០០០តោន ក្នុងមួយឆ្នាំ។

គិតមកដល់ពេលនេះ ផលិតផលអង្កដែលមានគុណភាពល្អរបស់ក្រុមហ៊ុននេះ បានចែកចាយទៅកាន់​ទីផ្សារពិភពលោកដូចជា ប្រទេសមួយចំនួននៃទ្វីបអាហ្វ្រីក អ៊ឺរ៉ុប និងសហរដ្ឋ​អាមេរិក​ផងដែរ។

គួរបញ្ជាក់ថា អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើត ដំណោះ​ស្រាយ​ជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម ពាក់ព័ន្ធ​របស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។

បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូល​ខ្ពស់គួរ​សម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុន ដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន